ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សារ​​ប្រ​យោជន៍ និង​ផល​​ប៉ះ​​ពាល់​​​នៃ​​ការ​​បូម​​​ខ្លាញ់​​​ក្បាល​ពោះ​

ដោយ​ ៖ ប្រុសកោះ

រាជ​ធានី​ភ្នំពេញ​ ៖​ ​ការ​បូម​​ខ្លាញ់​​​​នៅ​​លើ​ក្បាល​ពោះ​ពិត​ជា​បាន​ផ្តល់​​នូវ​សារ​ប្រ​យោជន៍ ​ជា​ច្រើន​ ដូច​​​ជា​ធ្វើ​ឱ្យ​ក្បាល​ពោះ​​​​រាប​ស្មើ​​​មាន​ភាព​ស្រស់ស្អាត​​​ជាង​មុន ​។ ​ប៉ុន្តែ​វា​ក៏​​​មាន​ផល​ប៉ះ​ពាល់​​ យ៉ាងធ្ងន់ធ្ងរ​​​ពេល​​​ដែល​លោក​អ្នក​​​​​ធ្វើ​ការ​វះ​កាត់​​​ជា​មួយគ្រូ​ ពេទ្យ​​ដែ​ល​​ខ្វះ​ជំនាញ​​​​​ ។ ​ >>[អានបន្ត]

គួរ​យល់​ដឹង

ផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​

ផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៨:១៧

ទឹក​ដោះ​គោ​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ​និង​មាន​សុខ​ភាព​ល្អ​ហើយ​ផ្តល់​ជូន​រាង​កាយ​នូវ​វីតា​មីន​និង​ប្រូ​តេអ៊ីន​។ ​​ពេល​នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​​​អះអាង​ថា ​វាអាច​ជួយ​ធ្វើ​ឱ្យ​ការ​ចង​ចាំ​របស់​យើង​បាន​ល្អ​ប្រ​សិន​​ជា​ទទួល​ទាន​​​ទៀង​ទាត់ ​។ នេះ​គឺ​ជា​ការរក​ឃើញ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ University of Maine​សហ​រដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ធ្វើ​សិក្សា​​យ៉ាង​លំ​អិត​​លើ​របប​អា​ហារ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​៩៧២​នាក់​។

ស្ត្រីផឹកកាហ្វេ២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទ

ស្ត្រីផឹកកាហ្វេ២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទ

ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:៣០

ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហ​រដ្ឋ​អា​មេរិក​និយាយ​ថា ស្ត្រី​ផឹក​កា​ហ្វេ​​២​ពែង​ក្នុង​មួយថ្ងៃ​ជួយ​បង្កើន​កម្រិត​អ័រ​ម៉ូន​ភេទ​ oestrogen ប៉ុន្តែ​បញ្ហា​នេះ​វា​ក៏​អា​ស្រ័យ​លើ​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ នេះ​មានន័យ​ថា ការ​កើន​ឡើង​ឬ​ថយ​ចុះ​វា​អា​ស្រ័យ​ទៅ​តាម​ជាតិ​សាសន៍​។ សម្រាប់​បណ្តា​ស្ត្រី​អា​ស៊ី អ្នក​​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នក​ដែល​ប្រើ​ប្រាស់​សារ​ធាតុ​កា​ហ្វេអ៊ីន​ប្រមាណ​២០០មីល្លីក្រាម ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​នឹង​២​ពែង​របស់​ជន​ជាតិ​អា​មេរិក​ កម្រិត​អ័រ​ម៉ូន​oestrogenមាន​ការ​កើន​ឡើង​ធៀប​នឹង​អ្នក​ដែល​ប្រើ​ប្រាស់​តិច​តួច​។

ពន្លឺ​ថ្ងៃ​ជួយ​ធ្វើ​ឱ្យ​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​និង​ស្ត្រី​​ល្អប្រសើរ

ពន្លឺ​ថ្ងៃ​ជួយ​ធ្វើ​ឱ្យ​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​និង​ស្ត្រី​​ល្អប្រសើរ

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:៣៣

គូ​ស្វា​មី​ភរិ​យា​ដែល​ចង់​បាន​កូន​គួរតែ​សម្រាក​លំ​ហែកាយ​ក្រោម​ពន្លឺ​ថ្ងៃ​។ តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ​ជួយ​ជម្រុញ​សមត្ថ​ភាព​ផ្តល់​កំណើត​ទាំង​បុរស​និង​ស្ត្រី​តាម​រយៈ​ការ​បង្កើន​កម្រិត​វី​តា​មីន D ។​ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ វី​តា​មីន D​ដែល​គេ​ស្គាល់​ថា​ជា​វីតា​មីន​កើត​ដោយ​ពន្លឺ​ថ្ងៃ​គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​មួយ​ជួយ​ធ្វើ​ឱ្យ​មាន​តុ​ល្យ​ភាព​អ័រ​ម៉ូន​ភេទ​របស់​មនុស្ស​ស្រី​និង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រ​នូវ​គុណ​ភាព​បរិ​មាណ​ទឹក​កាម​របស់​បុ​រស​ ។​

វិធី​សាស្ត្រ​​​ក្នុង​ការ​លុប​លាង​​ផ្ទៃ​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ​

វិធី​សាស្ត្រ​​​ក្នុង​ការ​លុប​លាង​​ផ្ទៃ​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៣០

រាជ​ធានី​ភ្នំពេញ​ ៖​ ​ការ​លុប​​លាង​​មុខ​​​​ពិត​ជា​មាន​សារៈ​​ប្រ​យោជន៍​​​ខ្លាំង​ណាស់ ​​សម្រាប់​មនុស្ស​គ្រប់​វ័យ​ព្រោះ​អាច​​លាង​ជម្រះ​​នូវ​ភាព​កខ្វក់ សារ​ជាតិ​ខ្លាញ់ និង​មេរោគ​​ផ្សេងៗ ​ដែល​កក​​នៅ​លើ​ផ្ទៃ​មុខ​ ធ្វើ​ឱ្យ​ផ្ទៃ​មុខ​​មាន​ភាព​ស្រស់​ថ្លា ​អាច​ការ​ពារ​កុំ​ឱ្យ​កើត​មុន ឬ​កន្ទួល​រមាស់​​​នៅ​​ស្បែក​មុខ រួម​ទាំង​ការ​ពារ​​​​កុំ​ឱ្យ​​​​ផ្ទៃ​​មុខ​​ឆាប់​​ជ្រីវ​ជ្រួញ​​​ថែម​ទៀត​ផង ។

ផល​ប៉ះ​ពាល់​​នៃ​ការ​​លាប​សក់​ពណ៌

ផល​ប៉ះ​ពាល់​​នៃ​ការ​​លាប​សក់​ពណ៌

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:២៧

ជា​​​កា​រ​ពិត​ណាស់​​​​ការ​លាប​សក់​ពណ៌​​​អាច​បន្ថែម​សោ​​ភ័ណ​​ភាព​​​ដល់​​​ ​​ផ្ទៃ​មុខ​របស់​សុ​​ភាព​​​​នារី​បាន​មួយ​កម្រិត​​​​ ​​ហើយ​​​បើ​​សិន​​ជា​​មិត្ត​​នារី​​លាប​ពណ៌​សក់​ត្រូវ​​តាម​ក្បួន​​ខ្នាត​ នោះ​​ប្រា​កដ​​ជា​ធ្វើ​ឱ្យ​​សក់​​​​​​មាន​​ភាព​ស្រស់​ស្អាត ​រលោង ​អាច​រក្សា​ពណ៌​បាន​យូរ ​និង​​​មិន​មាន​បញ្ហា​​ចំពោះ​ស្បែក​ក្បាល និង​ស​រ​សៃ​សក់​ឡើយ ។ ប៉ុន្តែ​​​ការ​​​​លាប​សក់​​ពណ៌​ក៏​​​​​​ផ្តល់​នូវ​ផ​ល​​ប៉ះ​ពាល់​​​​ដល់​សក់ ​ផង​ដែរ ​​នៅ​ពេល​ដែល​

វិធី​កម្ចាត់​​សម្លាក

វិធី​កម្ចាត់​​សម្លាក

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:២៦

រាជ​ធានី​ភ្នំពេញ​ ៖​ ​សម្លាកអាច​កើត​​​ឡើង​​ពី​ស្នាម​របួស ឬ​ប៉ះ​ពាល់​នឹង​វត្ថុ​អ្វី​មួយ​ដែល​​​បណ្តាល​មក​ពី​មុត​​មានឈាម ហើយ​​បង្ក​​មាន​ឱ្យ​​ ​​សម្លាក គឺ​ជា​ប​ញ្ហា​របស់​មនុស្ស​គ្រប់​រូប ហើយ​សម្លាក​មិន​អាច​ព្យា​បាល​ឱ្យ​បាត់​ទាំង​ស្រុង​បាន​នោះ​ទេ តែ​សម្លាក​អាច​សម្រួល​​បង្រួម​​ពី​ធំ​​ឱ្យ​​ទៅ​ជា​តូច ដោយ​វិធី​សាស្ត្រ​ផ្សេងៗ ​ដូច​ជា​ការ​​បាញ់​ឡាស៊ែ និង​ការ​វះ​កាត់​ជា​ដើម ។

អ្នក​ជំ​ងឺ​ម​ហា​រីក​​​​ក្បាល​និង​​​ការ​ទទួល​​ទាន​តែង​មាន​បញ្ហា​

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:០០

​ ​ការ​សិក្សា​​ថ្មីមួយបាន​រកឃើញ​ថា ​ការ​ឈឺ​ចាប់​មិនឈប់ឈរ​​ បញ្ហា​ការ​ទទួល​ទាន និង​​​​ការ​ធ្លាក់​​ទឹក​​ចិត្ត​​​ ​ជា​បញ្ហា​ទូ​ទៅ​ដែល​​កើត​​​ចំ​ពោះ​អ្នក​​​មាន​ជំ​ងឺ​ម​ហា​រីកក្បាល និង​​ក​ក្រោយ​ពេល​​វះ​​ កាត់ ។

បញ្ហា​​​ស្បូន​​ស្រុត​និង​ការរស់​នៅ​​ដើម្បី​​ចៀស​វាង​វា

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:៥៥

​ស្បូនរបស់អ្នកជាកន្លែងដែលទារកលូត​លាស់ គឺធម្មតាស្ថិតនៅក្នុងអាងត្រគាករបស់អ្នក ជាមួយនឹងសាច់ដុំ ជាលិកា និងសរសៃពួរ​ជា​ច្រើន។ ពេលខ្លះដោយសារតែការផ្តល់កំណើត​កូន​ ឬក៏ការពិបាកក្នុងពេលសម្រាល​ ធ្វើឱ្យសាច់​ដុំ​​មានការខ្សោយចុះ ។ នៅពេលដែលស្ត្រីមាន​អាយុ​ចាស់ ជាមួយនឹងការបាត់បង់អ័រម៉ូនធម្ម​ជាតិ Estrogen នោះស្បូនរបស់គាត់អាចនឹង​

ការ​សិក្សា​ ៖ ការ​ជក់​បារី​ទាក់​ទង​នឹង​ជំងឺ​ហើម​សួត

ការ​សិក្សា​ ៖ ការ​ជក់​បារី​ទាក់​ទង​នឹង​ជំងឺ​ហើម​សួត

ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១២ ម៉ោង ១១:២៤

ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​សត្វ​កណ្តុរ​បាន​និយាយ​ថា ការ​ជក់​បារី​មាន​ប្រតិ​កម្ម​ទៅ​នឹង​ហ្សែន​មួយ​ចំនួន​ និង​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​​ ​បង្កឱ្យ​​មាន​ការ​រលាក​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ហើម​សួត​ ។ វេជ្ជ​បណ្ឌិត​ហ្វារ៉ា ឃើរ៉េត​មេន សាស្ត្រា​ចារ្យ​ផ្នែក​ឱសថ​ និង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ថ្លែងថា កាល​ពី​មុន​ជំងឺ​ហើម​សួ​តត្រូវ​បាន​គេ​គិត​ថា ជា​របួស​មិន​ប្រាកដ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​ពាល់​ទៅ​នឹង​ផ្សែង​រយៈ​ពេល​យូរ ។​

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ម៉ោង ០៨:៤៥

ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​ វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។​

ព័ត៌​​មាន​​ចំពោះ​​អ្នក​​ដែល​​និ​យម​​ចូល​​ចិត្ត​​ពិ​សា​​កា​ហ្វេ​​​​ត្រូវ​​តែ​​មាន​​​ការ​​យល់​​ដឹង​​​បន្ថែម​ ​​ការ​​​​​សិក្សា​​អំពី​​កា​ហ្វេ​​​បង្ហាញ​​ឱ្យ​​ឃើញ​​ថា កា​ហ្វេ​​​មាន​​ផល​​ល្អ​​និង​​អា​ក្រក់​​​​មក​​លើ​សុខ​​​ភាព​​របស់​​យើង

ព័ត៌​​មាន​​ចំពោះ​​អ្នក​​ដែល​​និ​យម​​ចូល​​ចិត្ត​​ពិ​សា​​កា​ហ្វេ​​​​ត្រូវ​​តែ​​មាន​​​ការ​​យល់​​ដឹង​​​បន្ថែម​ ​​ការ​​​​​សិក្សា​​អំពី​​កា​ហ្វេ​​​បង្ហាញ​​ឱ្យ​​ឃើញ​​ថា កា​ហ្វេ​​​មាន​​ផល​​ល្អ​​និង​​អា​ក្រក់​​​​មក​​លើ​សុខ​​​ភាព​​របស់​​យើង

ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ ម៉ោង ០៨:៤២

១- អត្ថប្រយោជន៍របស់កាហ្វេ ​*ជំនួយដល់ខួរក្បាល ៖ ការសិក្សាបាន បញ្ជាក់​ឲ្យដឹងថា ការផឹកកាហ្វេ​ក្នុងបរិមាណ​​ល្មម​គឺពី១ទៅ​៥ពែងក្នុង១ថ្ងៃ អាចជួយ​កាត់​បន្ថយ​​ភាពវិកល​ចរិត​ (dementia) ការចុះ​​ខ្សោយ​នៃ​ការ​ចងចាំ (Alzheimer’s disease) និង​ជំងឺញ័រ​ញាក់ (Parkinson’s disease) បាន។ ពួកអ្នកជំនាញ​បានពន្យល់ថា អង់ទីអុក​​ស៊ី​ដង់​របស់​​កាហ្វេអាច​ជួយបង្ការ​មិនឲ្យ​កោសិកា​​ខួរ​ក្បាលខូច​ខាតទៅបាន ហើយអាច​ជួយ​ជំរុញ​​សកម្មភាព​របស់ណឺរ៉ូ​ត្រង់ស្មីទ័រ (neuro​tra​-nsmit​ters) ដែលមាន​ការពាក់ព័ន្ធ​ដល់មុខងារ​​ស្គាល់ឬដឹង។

អាហារពេលព្រឹកចៀនឬឆាមិនអាក្រក់សម្រាប់បេះដូងប្រសិនជាយើងប្រើប្រេងអូលីវឬប្រេងឈូករ័ត្ន

អាហារពេលព្រឹកចៀនឬឆាមិនអាក្រក់សម្រាប់បេះដូងប្រសិនជាយើងប្រើប្រេងអូលីវឬប្រេងឈូករ័ត្ន

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:១៦

អ្នក​វិទ្យា​សាស្ត្រ​បានអះ​អាង​ថា ការ​ទទួល​ទាន​​អា​ហារ​ពេល​ព្រឹក​ចៀន​ឬ​ឆា​នឹង​មិន​បង្កើត​អត្រា​គ្រោះ​ថ្នាក់​ដល់​ជំ​ងឺ​បេះ​ដូង​ឬ​ក៏​ឆាប់​ស្លាប់​នោះ​ទេ​ ដរាប​ណា​យើង​ចេះ​ជ្រើស​រើស​ប្រ​ភេទ​ប្រេង​ឆា​។ គេ​រក​ឃើញ​ថា ប្រេង​អូ​លីវ ​និង​ប្រេង​ឈូក​រ័ត្ន​គឺ​ជា​ជម្រើស​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ ​មិន​ថា​អា​ហារ​នោះ​ត្រូវ​បាន​ចម្អិន​នៅ​ផ្ទះ​ឬ​នៅទី​ណា​ទេ​ ។​ ​តាម​របាយ​ការ​ណ៍នៃ​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ពី​ការ​យល់​ដឹង​ដូច​ក្នុង​រឿង​និទាន​ថា ទទួល​ទាន​អា​ហារ​ឆាឬ​ចៀន​ផ្តល់​ផល​អា​ក្រក់​ដល់​បេះ​ដូង​​នោះ​គឺ​ជា​រឿង​មិនពិត ។​

សេចក្តីស្រឡាញ់របស់ម្តាយចំពោះកូនអាចជួយទប់ស្កាត់ជំងឺនៅពេលធំពេញវ័យ

សេចក្តីស្រឡាញ់របស់ម្តាយចំពោះកូនអាចជួយទប់ស្កាត់ជំងឺនៅពេលធំពេញវ័យ

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៣៤

អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា ការ​លួង​លោម បបោស​អង្អែល​ប្រលោម​ឱ្យ​ដេក​ជា​មួយ​នឹង​ការ​​ច្រៀង​បំ​ពេ​ដ៏​ស្រទន់​របស់​ស្ត្រី​ដែល​ជា​អ្នក​ម្តាយ​ពិត​ជា​ផ្តល់​អត្ថ​ប្រ​យោជន៍​យ៉ាង​ល្អ​ចំពោះ​កូន​តូច​ៗ​ក្នុងជី​វិត​ទៅ​ថ្ងៃ​ខាង​មុខ ​ហើយ​ទាំង​អស់​នេះ​នឹង​ជួយ​​ការ​ពារ​​ឱ្យ​ពួក​គេ​គេច​ផុត​ពី​​បណ្តា​ជំ​ងឺ​ធ្ងន់​​បាន​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Brandeis University នៅ​ទី​ក្រុង​បូ​ស្តុន​រដ្ឋ​ម៉ាសា​ឈូ​សេត​សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការ​ថែ​ទាំ​ដោយ​ក្តី​ទន់​ភ្លន់​របស់​អ្នក​ម្តាយ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រ​ឈម​របស់​កូន​​ទៅ​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ក៏​ដូច​ជា​ជំ​ងឺ​បេះ​ដូង​នៅ​ពេល​ធំ​ពេញ​វ័យ​ ។​

យ៉ិនស៊ិនជារុក្ខជាតិ​​​ជួយបំបាត់​​រោគ​តប់​ប្រមល់​​​ និងជួយ​​ចំណង់​ផ្លូវភេទ​

យ៉ិនស៊ិនជារុក្ខជាតិ​​​ជួយបំបាត់​​រោគ​តប់​ប្រមល់​​​ និងជួយ​​ចំណង់​ផ្លូវភេទ​

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:០៦

​រុក្ខជាតិ​​​​ដែលចិន​ហៅថា យ៉ិនស៊ិន ​​​គឺជា​​​រុក្ខ​ជាតិ​​​ប្រឆាំង​​ជំងឺ​​តប់​ប្រមល់​​ហៅ​រោគ TRESS ហើយ​វាជួយ​ដល់​ចំណង់​ផ្លូវភេទ​​​​ទៀតផង​។​ លោក JEAN CHARLES SCHNEBE-LEN ជា​បណ្ឌិត​​​​ខាង​ឱសថ​សាស្ត្រ និង​​ភូត​គាមោ​សថ​វិទ្យា (ការ​សិក្សា​ឱសថ​ពីរុក្ខជាតិ​) និយាយ​ថា ​រុក្ខជាតិ​​​យ៉ិនស៊ិន​​​ផ្តល់​ចម្លើយ​​​​ធម្មជាតិ​ចំពោះ​ការ​​ចុះថយ​​នៃ​​​ចំណង់ផ្លូវភេទ ។ យ៉ិន​ស៊ិន ​ជួយ​រូប​រាង​កាយ​​​ទប់​ទល់​នឹង​​​​​រាល់​រូបភាព​នៃ​​​រោគ​តប់​ប្រមល់​ ដោយជួយ​កែលម្អ​សភា​​ពទូទៅ​របស់​រាង​កាយ​​ ព្រមទាំង​​ប្រព័ន្ធ​​​​អ័រម៉ូន ។ ​

ផឹកតែត្រឹម​៣ពែងក្នុង១ថ្ងៃជួយបញ្ចុះសម្ពាធឈាម

ផឹកតែត្រឹម​៣ពែងក្នុង១ថ្ងៃជួយបញ្ចុះសម្ពាធឈាម

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:១៨

លទ្ធផល​នៃ​ការ​សិក្សា​ដ៏​ថ្មី​សន្លាង​​មួយ​បញ្ជាក់​ថា ផឹក​ទឹក​តែ​ត្រឹម​តែ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​អា​ចជួយ​បញ្ចុះ​សម្ពាធ​ឈាម​របស់​អ្នក​។ នេះ​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​និ​យម​ទទួល​ទាន​ទឹក​តែ​ជា​ប្រ​ចាំ​។​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​University of Western Australia & Unileverបាន​រក​ឃើញ​ថា ការ​ផឹក​ទឹក​តែ​៣​ពែង​ក្នុង​មួយ​ថ្ងៃ​ជួយបញ្ចុះ​សម្ពាធ​ឈាម​ Systoleនិង Diastolic។ ទោះ​ជា​យ៉ាង​ណា​ក្តី លទ្ធផល​នេះ​គឺ​សម្រាប់​តែ​​ ​ទឺកតែ​សុទ្ធប៉ុណ្ណោះ ឯទឹក​តែ​លាយ​ទឹក​ដោះ​គោ​ពុំ​ត្រូវ​បាន​គេ​ដឹង​ពី​ប្រ​សិទ្ធិ​ភាព​វា​ឡើយ​។

LG Optimus 2X (P990) ដំណើរ​ការជា​មួយ​​អក្ស​រ​ខ្មែ​រ​យូ​នី​កូ​ដ​ហើយ​

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៤:៤៦

រាជ​ធានី​ភ្នំពេញ​ ៖​ ​នាពេលថ្មីៗនេះ ក្រុម​អ្នក​បច្ចេកទេសរបស់ក្រុមហ៊ុន ជី ហ្គៀ បាន​បញ្ចេញ​នូវសមិទ្ធផលថ្មីចំនួនពីរគឺ ពុម្ពអក្សរខ្មែរ ​យូនីកូដ និងក្តារចុចភាសាខ្មែរសម្រាប់អ្នកប្រើ​ប្រាស់ទូរស័ព្ទស្មាតហ្វូន LG Optimus 2X ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ។

សណ្តែក​​វ៉ល​ណាត់​(Walnut)​មាន​គុណ​ប្រយោជន៍​​ជួយ​ទ្រ​ទ្រង់​បេះ​ដូង​ និង​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម

សណ្តែក​​វ៉ល​ណាត់​(Walnut)​មាន​គុណ​ប្រយោជន៍​​ជួយ​ទ្រ​ទ្រង់​បេះ​ដូង​ និង​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម

ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:១៥

វ៉េប​សាយ​​ MD ​ផ្សាយ​​ឱ្យ​ដឹង​ថា ​អ្នក​ស្រាវ​ជ្រាវ​មហា​​វិទ្យា​ល័យ​​ស្កេន​​​តុន​ សហរដ្ឋ​អា​មេ​រិក​​ បាន​សិក្សា​​ស្រាវ​ជ្រាវ​​ឃើញ​ថា ​សណ្តែក​​វ៉ល​ណាត់​​​(Walnut)​មានគុណ​​សម្បត្តិ​​ក្នុង​ការ​ជួយ​​ទំ​នុក​បំរុង​​បេះ​ដូង​​ដ៏​ល្អ​​បំ​ផុត​​​​ ទោះ​បី​​ជា​លីង​ ឬ​ឆៅ​ ក្តី​ ។ សណ្តែក​​ Walnut ​មានសារ​ធាតុ​​ប៉ូ​លី​ហ្វ៊ី​​ណុល​​ជា​​ប្រ​ភេទ​​សារ​ធាតុ​​ការ​ពារការ​​​ចុះ​ខ្សោយ​​នៃ​រាង​កាយ​​ ។ សារ​ធាតុនេះ​​​ជួយ​​ទ្រ​ទ្រង់​​ដល់​បេះ​​ដូង​ កាត់​បន្ថយ​​ជាតិ​ខ្លាញ់​​ក្នុង​ឈាម​​ ធ្វើ​ឱ្យ​​ឈាម​ដើរ​​បាន​ល្អ​ និង​កាត់​បន្ថយ​​​​ការ​​​រលាក​​ ឬ​ស្ពៀត​ បើ​ទោះ​បី​ជា​​​មាន​ជាតិ​ខ្លាញ់​​ខ្ពស់​​ ប៉ុន្តែ​​មិនធ្វើ​​ឱ្យ​​ទំ​ងន់​​ដង​ខ្លួន​​កើន​ឡើង​​ទេ ។​

ស្ត្រី​ដោះ​តូច​ទំ​ហំ ​A-cupប្រឈម​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ក្នុង​កម្រិត​ទាប​​

ស្ត្រី​ដោះ​តូច​ទំ​ហំ ​A-cupប្រឈម​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ក្នុង​កម្រិត​ទាប​​

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែមករា ឆ្នាំ២០១២ ម៉ោង ១៦:៥៩

ស្ត្រី​​មាន​ដើម​ទ្រូង​តូច​មាន​អត្រា​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ទាប​ជាង​ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ​។ លទ្ធផល​នេះ​​កើត​ចេញ​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ល័យ​ Harvard University សហ​រដ្ឋ​អា​មេរិក​និង​សាកល​វិទ្យា​ល័យ​ University of Torontoប្រ​ទេស​កា​ណា​ដា ​ស្ទង់​មតិ​​លើ​ស្ត្រី​៩២.១០៦នាក់​។ បន្ទាប់ពី​នោះ​មក​ពួក​គេ​រក​ឃើញ​ថា ស្រ្តី​វ័យ​២០​ឆ្នាំ​ដែល​មាន​ដើម​ទ្រូង​ទំ​ហំ D-cup ឬ​ក៏​ធំ​ជាង​នេះ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ខ្ពស់​ដល់​ទៅ៣​ដង​​បើ​​ធៀប​នឹង​ស្ត្រី​មាន​ដើម​ទ្រូង​ទំ​ហំ​ A-cup ។

វិធី​​ការ​​ពារ​ដើម្បី​កុំ​ឱ្យមាន​​​​ភាព​ច្រ​ណែន​​​ដែលអាច​​​ឈាន​​​ទៅដល់​ជំងឺ​ផ្លូ​វ​ចិត្ត​

វិធី​​ការ​​ពារ​ដើម្បី​កុំ​ឱ្យមាន​​​​ភាព​ច្រ​ណែន​​​ដែលអាច​​​ឈាន​​​ទៅដល់​ជំងឺ​ផ្លូ​វ​ចិត្ត​

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែមករា ឆ្នាំ២០១២ ម៉ោង ១៤:០១

រាជ​ធានី​ភ្នំពេញ​ ៖​ ​ច្រ​ណែន​​គឺ​ជា​អារម្មណ៍​​​របស់​បុគ្គ​​ល​ម្នាក់ៗ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​​គ្រប់​វ័យ​​ ។ ភាព​ច្រ​ណែន​​នេះអាច​សម្គាល់​តាម​រយៈ​ទឹក​មុខ​​ កាយ​វិ​ការ​ និង​ពាក្យ​សម្តី ។​​ លោក​វេជ្ជ​បណ្ឌិត​​​​យឹម សុបុត្រា​ អ្នក​ឯក​ទេស​​វិ​កល​​វិទ្យា​នៃ​គ្លី​និក​​សាន់​រា៉យ​ បាន​មាន​ប្រ​សាសន៍​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា ​ភាព​ច្រ​ណែន​កើត​មាន​​ច្រើន​ចំពោះ​​កុមារ​​ដែល​មិន​ទាន់​ពេញ​វ័យ ។​

ស្ត្រី​​រលូត​កូន​​អាច​ប្រ​ឈម​​​នឹង​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជី​វិត​

ស្ត្រី​​រលូត​កូន​​អាច​ប្រ​ឈម​​​នឹង​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជី​វិត​

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:៤៦

រាជធានីភ្នំពេញ ៖​ ​​ស្ត្រី​ដែល​មាន​គភ៌​​​ចាប់​ពី​អាយុ​​សូន្យ​ខែ​ទៅ​ប្រាំ​ខែ ហើយមាន​ធ្លាក់​​ដុំ​​ឈាម ឬ​ដុំ​គភ៌​​ពី​ក្នុង​ស្បូន​មក​​ក្រៅ​ នោះ​គេ​ហៅ​ថារ​លូត​កូន ។ ​ ​លោក​សាស្ត្រា​ចារ្យ​​វេជ្ជ​បណ្ឌិត​​អ៊ូច ឌី​ណា ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​​បាន​មាន​ប្រ​​សាសន៍​​​ឱ្យ​ដឹង​ថា ​​ការ​ធ្លាក់​​ឈាម​​​​​​ក្រោយ​ពី​រាំង​រដូវ​មិន​មាន​​ការឈឺ​ចុក​ចាប់​អ្វី​ នោះ​

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែមករា ឆ្នាំ២០១២ ម៉ោង ១៣:៤០

រាជធានីភ្នំពេញ ៖​ នៅ​លើ​ពិភពលោក​យើង​​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង ​ជា​ពិសេស​គឺ​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍន៍​ ។ លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោម​ម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បានមានប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​ ដែល​មាន​ជាតិ​ស្ករ

អាហា​រ​​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​រាង​កាយ

អាហា​រ​​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​រាង​កាយ

ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:៤៦

តាម​ប្រភព​គេ​ហ​ទំព័រ​ឆាណា​តៃ​វ៉ាន់ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៧​ មករា បាន​បង្ហាញ​នូវ​អាហារ​ និង​បន្លែ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​នៅ​ក្នុង​រាង​កាយ​របស់​យើង​បាន ។ អាហារ និង​បន្លែ​ទាំង​នោះ​រួម​មានដូច​ជា ៖ ដំឡូង​ទៀន, សណ្តែក​ក្រហម,​ អង្ករ​សម្រូប, មើម​ឆៃថាវ​, មើម​ឈូក, ខ្ទឹម​បារាំង, ទំពាំង​បារាំង

​រកឃើញ​​​​វិធីសាស្ត្រ​​​​ថ្មីក្នុង​​ការព្យាបាល​​ជំងឺ​ឆ្អឹង​កងខ្នង​​​​ហៅ​ថា បច្ចេកទេស​​កូនកាត់​

ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១២ ម៉ោង ១៥:២២

រាជធានីភ្នំពេញ​​​​ ៖ នៅ​គ្លីនិក​​​លីស្រីវិណា ភ្នំពេញ ​កាលពីថ្ងៃទី​​​១៤ មករា ​​មាន​រៀប​ចំធ្វើ​​សន្និសីទ​​​សារ​ព័ត៌មានមួយ​​​​ស្តីពី​ការ​​រកឃើញ​​ថ្មីនៃ ​​វិធី​​ព្យា​បាល​​ឆ្អឹង​កង​​​ខ្នង ​ដែល​​​វិធីរកឃើញថ្មី​​នោះ​មាន​ឈ្មោះ​​ថា បច្ចេក​​ទេស​កូនកាត់ គឺជា​​​​បច្ចេក​ទេស​​​ថ្មីមួយ​​​ក្នុង​​ការ​​​ព្យាបាល​​ឆ្អឹង​កង​​​ខ្នង​ដែល ​​ខូច​​​សឹក​រេចរឹល​។​

ទទួល​ទាន​សាច់​ក្រក​1ក្នុង​1ថ្ងៃ​អាច​នាំ​ឱ្យ​កើត​ម​ហា​រីក​លំ​ពែង​

ទទួល​ទាន​សាច់​ក្រក​1ក្នុង​1ថ្ងៃ​អាច​នាំ​ឱ្យ​កើត​ម​ហា​រីក​លំ​ពែង​

ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១២ ម៉ោង ១៧:១៩

យោង​តាមការ​ស្រាវ​ជ្រាវ​មួយ​របស់​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​ស៊ុយ​អែត​ថា ទទួល​ទាន​សាច់​ ក្រក​ត្រឹម​តែ​១ក្នុង​១​ថ្ងៃ​អាច​នាំ​ឱ្យ​កើត​ជំ​ងឺ​មហារីក​លំពែង​ដល់​ទៅ​១/៥​ ។​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ទទួល​ទាន​ប្រ​ភេទ​សាច់​កែ​ច្នៃ​ដើម្បី​ទុក​ឱ្យ​បាន​យូរ​ត្រឹម​តែ​ចំនួន​តិច​តួច ​គឺ​អាច​បង្កើន​អត្រា​កើត​ជំ​ងឺ​ប្រល័យ​ជី​វិត​មួយ​នេះ​ជា​ពុំ​ខាន​។ ម​ហា​រីក​លំ​ពែង​ត្រូវ​គេ​ឱ្យ​ឈ្មោះ​ថា ជា​«ឃាតក​ស្ងប់​ស្ងាត់​»​ដែល​​ការ​ហៅ​បែបនេះ​ក៏​ព្រោះ​តែ​វា​មិន​បាន​បញ្ចេញ​រោគ​សញ្ញា​ណា​មួយ​ឱ្យ​ដឹង​ពី​ដំណាក់​កាល​ដំបូង​នោះ​ទេ​​។

2110 2135 03/02/2012 08:30 AM

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

` Koh Santepheap now availble on appstore

ព័ត៌មាន​តាមប្រតិទិន


Khmer 24
Khmer Kalip
hatienvegas
qbmore - Cambodia Advance Communication Ltd