ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​បួន​នេះ នឹង​ជួយ​អោយ​គូស្នេហ៍​ស្រឡាញ់​គ្នា​មួយ​ជីវិត

8 ខែ មុន
  • ភ្នំពេញ

ការ​មាន​ក្តី​គូស្នេហ៍​ដែល​មាន​ក្តី​សុខ វា​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ។ ប្រាកដ​ណាស់ គ្មាន​នរណា​ម្នាក់​ចង់​ឈ្លោះប្រកែក​គ្នា ឬ​ស្អប់​ជី​គូស្នេហ៍​នោះ​ទេ ។ ប្រសិនបើ​អ្នក

ការ​មាន​ក្តី​គូស្នេហ៍​ដែល​មាន​ក្តី​សុខ វា​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន ។ ប្រាកដ​ណាស់ គ្មាន​នរណា​ម្នាក់​ចង់​ឈ្លោះប្រកែក​គ្នា ឬ​ស្អប់​ជី​គូស្នេហ៍​នោះ​ទេ ។ ប្រសិនបើ​អ្នកចង់​ឲ្យ​ជីវិត គូ​មាន​ក្តី​សុខ ទម្លាប់​សាមញ្ញ​ចំនួន​៤ ខាងក្រោម​នឹង​អាច​ជួយ​អ្នក​បាន ៖

១. និយាយ​គ្នា​គ្រប់ពេល
ភាព​ស្ងៀមស្ងាត់​មិនមែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះ​ទេ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ឃើញ​ថា គូ​ស្នេហ៍​​ដែល​មាន​ក្តី​សុខ​និង​ពេញចិត្ត​នឹង​ជីវិត​គូ​តែង​មាន​និស្ស័យ​ដូច​គ្នា គឺ​ជជែក​គ្នា​ជា​និច្ច មាន អ្វី​ក៏​ប្រាប់​គ្នា ការ​ជជែក​គ្នា គឺ​ល្អ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ភាគី​ទាំង​ពីរ ជួយ​ជំរុញ មើលឃើញ​អនាគត រួម​ទាំង​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​បាន​យ៉ាង​ល្អ​ផង​ដែរ​។

២. សើច​ជាមួយ​គ្នា
ជា​ការ​ពិត​ការ​សើច​ជួយ​ឲ្យ​រាង​កាយ និង​ខួរក្បាល​បញ្ចេញ​អរ​ម៉ូ​ន Endorphine ឬ​សារធាតុ​នៃ​ក្តី​សុខ​ចេញ​មក​។ ការ​សិក្សា​បាន​បង្ហាញ​ថា គូស្នេហ៍​ដែល​សើច​ជាមួយ​គ្នា មាន​ហេតុការណ៍ ក្នុង​អតីតកាល​រួម​គ្នា និង​មាន​និន្នាការ ដែល​ពេញចិត្ត​នឹង​ទំនាក់ទំនង​ខ្លាំង​ឡើង និង​មាន​អារម្មណ៍​ពេញចិត្ត​ជា​មួយ​គូស្នេហ៍​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​។

៣. ផ្តល់​ភាព​សំខាន់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក
កុំ​ភ្លេច​អារម្មណ៍​នៃ​ថ្ងៃ​ដំបូង ដែល​យើង​ស្គាល់គ្នា ហេតុ​អ្វី​បានជា​យើង​លង់​ស្នេហ៍​មនុស្ស​ម្នាក់​នេះ? ហេតុ​អ្វី​បានជា​យើង​ជ្រើសរើស​មនុស្ស​ម្នាក់​នេះ? តើ​យើង​នៅ​តែ​ទុកចិត្ត​គ្នា​ឬទេ? ទម្លាប់​ដែល​ត្រូវធ្វើ គឺ​កុំ​ភ្លេច​អារម្មណ៍​បែប​នេះ​។ ហេតុ​អ្វី​បានជា​មិន​ភ្លេច​អារម្មណ៍ ព្រោះ​បើ​យើង​មិន​ភ្លេច វា​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ពី​ភាព​សំខាន់​នៃ​គូស្នេហ៍​ជា​និច្ច ហើយ​ក៏​តាម​មក​ដោយ ភាព​ទំនាក់ទំនង​យូរអង្វែង​ឡើង​។

៤. សប្បាយចិត្ត
មនុស្ស​ជា​ច្រើន​ប្រហែលជា​ធ្លាប់​ល​ឮ​ពាក្យ​នេះ ស្បែកជើង​គូ​ចាស់ មិន​បាន​មើល​តែ​ខាងក្រៅ ប៉ុន្តែ​សប្បាយចិត្ត​ពេល​លើកយក​មក​ពាក់ ហើយ​ស្បែកជើង​គូ​នេះ ក៏​ធ្វើ​ឲ្យ​យើង មាន​ទំនុកចិត្ត នៃ​គ្រប់​ជំហាន​។ ក្នុង​ការ​ប្រើ​ជីវិត​គូ គឺ​ដូច​ជា​ស្បែកជើង​ចាស់​មួយគូ ត្រូវ​បង្កើត​ទម្លាប់​ដែល​ភាគី​ទាំង​ពីរ មាន​អារម្មណ៍​សប្បាយចិត្ត​រវាង​គ្នា​និង​គ្នា​។ កុំ​ព្យាយាម​ផ្លាស់​ប្តូរ​ច្រើន​ពេក ធ្វើខ្លួន​ជា​ខ្លួនឯង​ងាយស្រួល​បំផុត គឺ​ទុកចិត្ត​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ