ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលីកា ផ្ញើសារលើកទឹកចិត្ត និងដាស់តឿនអ្នកកំពុងត្រូវគេ​បន្ទោ.សបង្អា.ប់​ កុំឱ្យបា.ក់ទឹកចិត្ត និងត្រូវពង្រឹងផ្លូវចិត្ត

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ​តារាចម្រៀង​ អ្នក​នាង ពេជ្រ សូលី​កា បាន​ធ្វើការ​ឆ្លើយ​តប និង​ដាស់តឿន​ទៅ​កាន់​អ្នក​ដែល​កំពុង​ត្រូវ​បាន​គេ​បន្ទោស​បង្អាប់ (Bully) អោយ​មាន​ភាព​ក្លាហាន និង​កុំ​យកចិត្តទុកដាក់​ចំពោះ​បុគ្គល​ដែល​បាន​ធ្វើ​រឿង​នេះ​មក​លើ​ខ្លួន ខ​ណះ​ពេល​ដែល​នាង​ធ្លាប់​ឆ្លងកាត់ និង​មានបទពិសោធន៍​ជីវិត​នៅ​ក្នុង​រឿង​នេះ​តែ​នាង​នៅ​តែ​ព្យាយាម​រឹង​មាំ​រហូត​មក​ទល់​នា​ពេល​នេះ ។

ការ​ឆ្លើយ​តប និង​ការ​លើក​ឡើង​ពី​តារា​ស្រី​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយះ​ចុង​ក្រោយ​នេះ​នាង​តែងតែ​ទទួល​បានការ Bully លើ​រូប​សម្រស់ និង​រូបរាង​របស់​នាង​ជា​បន្តបន្ទាប់​ពី​មហាជន​មួយ​ចំនួន​។

កន្លង​មក ពេជ្រ សូលី​កា ក៏​ធ្លាប់​បាន​ធ្វើការ​ឆ្លើយ​តប​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​លើ​នេះ នាង​បាន​ចេញ​មុខជា​ថ្មី​ក្នុង​ន័យ​ផ្ញើ​សារ​ដាស់តឿន​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​គេ Bully ដូច​គ្នា​។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​លើក​ឡើង​ថា សារ​ផ្ញើ​ទៅ​កាន់​អ្នក​កំពុង​ត្រូវ​បាន​គេ Bully ចំណាយ​អាន​បន្តិច​ទៅ អាច​មាន​ប្រយោជន៍​ខ្លះ​ៗ សម្រាប់​ប្អូន​ៗ និង អ្នក​មិន​ទាន់​ឆ្លងកាត់​បទ​ពិសោធន៍​ជីវិត ខ្ញុំ​មក​បែប​ជា​ភាសា​និយាយ មិន​នៅ​ពន្យល់​វែង​ឆ្ងាយ​ទេ​។

ចូរ​ដាស់សតិ​ខ្លួនឯង មុន​និង​ឈឺចិត្ត​និង​សម្ដី​គេ​។

នាង​បន្ត​ថា​.​អ្នក​បាន​ដើរមក​ដល់​ចំណុច​នេះ អ្នក​ពិតជា​ពូកែ​ហើយ​អស្ចារ្យ​ខ្លាំង​ណាស់ អាច​ហែល​ឆ្លង​សមុទ្រ កាត់​ព្យុះ កាត់​ភ្លៀង បាន រឿង​អី​ក៏​ធ្លាប់​ជួប ឧបសគ្គ​អី​ក៏​ធ្លាប់​ឆ្លងយើង​នៅ​តែរ​ស់បាន​ធម្មតា មក​ខ្លាច​អី​សម្ដី​សត្វ​តិរច្ឆាន​ប៉ុន្មាន​ក្បាល ។

នាង​ថា កុំ​ផ្ញើ​ជីវិត​លើ​មាត់​ពួក​វា ឫ មាត់​អ្នក​ណា​ម្នាក់ មិន​អាច​ស្លា​​និង​មិន​គួរ​ស្លា​​ដោយ​មាត់​មនុស្ស​អាត្មា​និយម​និង​តិរច្ឆាន យក​តែ​ចិត្ត​ខ្លួន​វា​ប៉ុណ្ណោះ​ទេ អនាគត​ត្រូវ​ដើរទៅ​មុខ​។ ស្លាប់​ហើយ​មិន​ប្រាកដ​ថា​កើត​ថ្មី​មក​ដូច​បំណង​នោះ​ទេ ក៏​មិនដឹង​បាន​ចាប់ជាតិ​ឫ​អត់​ផង​។

ជីវិត​…​វា​អាច​និង​ជួប​ព្យុះ​ខ្លះ ភ្លៀង​ខ្លះ​ចឹ​ង​ហើយ ទើប​អាច​ធ្វើ​អោយ​យើង​រឹង​មាំ​បាន ខំរៀន ប្រឹងរក​លុយ កុំ​ខ្វល់​ពី​សម្ដី​តិរច្ឆាន​អស់ហ្នឹង ខ្ញុំ​ដឹង​ថា​អ្នក​ពិបាក​និង​ប្រឈម​មុខ​និង​បញ្ហា​ពេល​នោះ តែ​បញ្ហា​នោះ​ហើយ​កំពុង​បង្រៀន​យើង​អោយ​ចេះ​តាំង​សតិ រឹង​មាំពី​សម្ដី​ពួក​តិរច្ឆាន​ទាំងនោះកុំ​ទន់ជ្រាយ​ចុះចាញ់​ទៅ​តាម​សម្ដី​មនុស្ស​ដែល​គ្មាន​សូ​ម្បី​តែ​ស្គាល់​ពី​ខ្លួន​វា​ថា​អនាគត​វា​ទៅ​ជា​យ៉ាងម៉េច​ផង​។

នាង​បន្ថែម​ថា ដំណោះស្រាយ ស្លាប់​លទ្ធផល​ស្មើ​និង​យើង ចាញ់​វា 100 ជាតិ​។
មកនេះ​ស្ដាប់​ខ្ញុំ​បន្តិច​ឫ​អាច​យក​ខ្ញុំ​ជា​គំរូ​បន្តិច​ចុះ​ក៏​បាន ខ្ញុំ​អាយុ​30 ជាង តែ​បទ​ពិសោធន៍​ជីវិត​ដែល​ខ្ញុំ​ឆ្លងកាត់ ស្មើ​គេ​អាយុ 50​ជាង ក៏​ថា​បាន​។

ខ្ញុំ​មិន​អាច​ស្លាប់​អោយ​ពួក​វា​សប្បាយចិត្ត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​អោយ​ពួក​តិរច្ឆាន ពួក​អាត្មា​និយម​ទាំង​អស់នោះ វា​ឃើញ​ថា សម្ដី​វា​អន់​ជាង​ធូលី​ដី ទៅ​ទៀត វា​គ្មាន​សិទ្ធិ​គ្រប់គ្រង​ជីវិត​ពួក​យើង​បាន​ទេ​។

ខ្ញុំ​នៅរ​ស់បាន​ធម្មតា តស៊ូ​រក​លុយ​ជួយ​គ្រួសារ​ដោយ​បាតដៃ​ខ្លួនឯង ធម្មតា មិនមែន​ថា​រឹង​មាំ​ហើយ​មក​និយាយ​អំនួត​នោះ​ទេ តែ​ម៉េច​បាន​ខ្ញុំ​រឹង​មាំ​បាន0x017d7 ដោយសារ​តែ​សម្ដី​ពួក​តិរច្ឆាន​មួយ​ចំនួន ហ្នឹងហើយ ទើប​ធ្វើ​អោយ​ខ្ញុំ​មាន​ថ្ងៃនេះ​។

ល្បិច​ធ្វើ​អោយ​ធូរចិត្ត ៖ ចង់អោយ​ធូរចិត្ត កុំ​ដាក់​សម្ពាធ​ខ្លួនឯង ពួក​វា​មិនមែន​បង្កើត​យើង​មក​ទេ ពួក​វា​ក៏​គ្មាន​អី​ល្អ​ជាង​យើង​ដែរ លឺ​អាណា​វា bully វា​ភ្លើ​ដាក់​យើង ប៉ះពាល់​អារម្មណ៍​យើងជេ​វា​ភ្លាម​ៗ​កុំ​ទុក​ក្នុង​ចិត្ត កុំ​ខាំមាត់​ដើរ​ចេញ ព្រោះ​ពួក​វា​គ្មាន​តម្លៃ​អី​អោយ​យើង​ផ្ដល់​កិត្តិយស​អោយ​វា​នោះ​ទេ ដោយសារ​ពួក​វា​ជា​មនុស្ស​កម្រិត​អន់ ទើប​ខួរក្បាល​ពួក​វា​គិតតែ​រឿង​អន់​ៗ​អត់​ប្រយោជន៍ វា​ធ្វើ​ម៉េច​អោយ​តែ​ចិត្ត​ពួក​វា បាន​សប្បាយចិត្ត សើចចំអក​គេ គឺ​វា​គ្មាន​ខ្វល់​ស្អី​ទាំងអស់ ពួក​តិរច្ឆាន​អស់នេះ វា​ក៏​មានឈ្មោះ​វា​ថ្មី​ដែរ គឺ​… “​ពួក​ឃាតករ​លាក់​មុខ​” ទោះ​វា​មិន​ប្រើ​ដៃ​វា​somlab ក៏​ពួក​វា​ចុះ​នរក​ដែរ​។

ស្ដាប់​ខ្ញុំ ខ្ញុំ​មិនមែន​បង្រៀន​អោយ​មនុស្ស​លែង​មាន​សុជីវធម៌​នោះ​ទេ តែ​វា​ជា​ការ ការពារ​ផ្លូវ​អារម្មណ៍​របស់​យើង អាណា​ភ្លើ ដាក់​វា​ទៅ កុំ​ខាំមាត់​ដើរ​ចេញ ផ្លូវចិត្ត​សំខាន់​ណាស់ កុំ​សន្សំ​វារ​ហូត​ដល់​គ្រប់គ្រង​សតិ​ខ្លួនឯង​មិន​បាន កុំទៅ​ខ្វល់​អី​សម្ដី​វា Bully ម្រៀ​ល​ៗ ហ្នឹង ចាក់​បេតុង​កសាង​ផ្លូវចិត្ត​ខ្លួនឯង​អោយ​តែ​រឹង​មាំបាប​វា​មិន​ឈ្នះ​បុណ្យ​ទេ ជឿ​ខ្ញុំ ។

សូម​បញ្ឈប់ ការ​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ​ខ្ពស់​ទាប​៕