ណុប បាយ៉ារិទ្ធ អំពាវនាវឱ្យបញ្ឈប់ការប្រមា.ថ និងការបន្ទោសបង្អា.ប់តាមបណ្ដាញសង្គម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ បានស្នើដល់មហាជនមួយចំនួនកុំប្រើប្រាស់ពាក្យសម្តីប្រមាថមើលងាយចំពោះបុគ្គលណាម្នាក់តាមបណ្តាញសង្គម ព្រោះលោកចាត់ទុកថា ពាក្យពេចន៍ដែលសសេរចេញមកនោះអាចក្លាយអាវុធមុតស្រួចទម្លុះផ្លូវចិត្ត និងអាចរុញច្រានជនរងគ្រោះបញ្ចប់ជីវិតខ្លួនឯង។
ការលើកឡើងពីតារាចម្រៀងរូបនេះធ្វើឡើង បន្ទាប់មានហេតុការណ៍ករណីក្មេងស្រីម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយសារមានការបង្អាប់ ( Bully) ទៅលើរូបសម្រស់ និងភាពក្រីក្រ ។
តាមរយះសំណេរបង្ហោះលើបណ្តាញសង្គមតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា កើតមកមិនស្អាត កើតមកក្រ កើតមកខុសធម្មជាតិ កើតមកខុសពណ៌សំបុរ ខុសជាតិសាសន៍ ខុសដែរឬ?
លោកបន្តថា រូបមនុស្សម្នាក់នៅក្នុងអេក្រង់ទូរស័ព្ទ ដែលអ្នកចម្អកឡកឡឺយ ប្រមាថមាក់ងាយគឺជាជីវិតមនុស្សម្នាក់ដែលមានបេះដូង និងចេះឈឺចាប់ដូចអ្នកដែរ។
លោកបញ្ជាក់ថា ពាក្យសម្ដីប្រមាថមើលងាយដែលអ្នកសរសេរចេញមកដោយភាពសប្បាយរីករាយ អាចក្លាយជាអាវុធដ៏មុតស្រួចចាក់ទម្លុះផ្លូវចិត្ត និងរុញច្រានឱ្យជនរងគ្រោះឈានដល់ការបញ្ចប់ជីវិតខ្លួនឯង។ សូមគិតឱ្យបានច្បាស់មុននឹងបញ្ចេញមតិ កុំធ្វើជាឃាតករលាក់មុខនៅពីក្រោយក្ដារចុច និងកុំយកភាពសប្បាយមួយពេលរបស់អ្នក មកប្ដូរនឹងទឹកភ្នែក ឬជីវិតរបស់អ្នកដទៃឱ្យសោះ ។
បើតាមលោក ណុប បាយ៉ារិទ្ធ ពាក្យសម្ដីប្រមាថមើលងាយតាមបណ្ដាញសង្គម (Cyberbullying) មិនមែនគ្រាន់តែជាការលេងសើចនោះទេ ប៉ុន្តែវាគឺជាអាវុធផ្លូវចិត្តដ៏មុតស្រួចដែលអាចបំផ្លាញទំនុកចិត្ត និងរុញច្រានជនរងគ្រោះឱ្យឈានដល់ការបញ្ចប់ជីវិតខ្លួនឯង។
លោកបានអះអាងបន្ថែមថា មានជនរងគ្រោះជាច្រើនបានបញ្ចប់ជីវិតដោយការbully ហើយស្លាប់ទៅជាមួយការឈឺចាប់ ស្លាប់ទៅហើយក៏នៅតែមានគេប្រមាថពីលើសេចក្តីស្លាប់របស់ពួកគេទៀត ជាក់ស្តែងថ្មីៗនេះយើងបានឃើញហើយពីការបញ្ចប់ជីវិតដោយការប្រមាថមាក់ងាយជាចំហរ ដោយយកការសនិ្នដ្ឋានរបស់ខ្លួនឯងទៅវាយប្រហារមាក់ងាយដល់ជនរងគ្រោះ តើនេះជារឿងលេងសើចមែនទេ0x017d7 វាសប្បាយណាស់មែនទេ?7 ពាក្យសម្ដីរបស់អ្នកគ្រាន់តែជាការលេងសើច តែសម្រាប់អ្នកស្ដាប់ វាគឺជាស្នាមរបួសដែលគ្មានថ្ងៃជាសះស្បើយ។ សូមបញ្ឈប់ការបំផ្លាញជីវិតអ្នកដទៃតាមរយៈសំណេរខមម៉ិន សំណេរនៃការស៊ែដែលស្តែងចេញពីការរើសអើងឬការbully ។
លោកបញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ជាន់ឈ្លីកិត្តិយស និងបំផ្លាញសុខភាពផ្លូវចិត្តអ្នកដទៃនោះទេ។ ចូរប្រើប្រាស់បណ្ដាញសង្គមដោយក្ដីមេត្តា កុំធ្វើជាឃាតករលាក់មុខនៅពីក្រោយ Keyboard ហើយចុងក្រោយក៏ប្រើពាក្យសូមទោស ឬ ពាក្យសោកស្តាយ ព្រោះពាក្យសូមទោស ពាក្យសោកស្តាយមិនមែនជាថ្នាំទិព្វព្យាបាលក្តីឈឺចាប់ ឬ ប្រោសជីវិតជនរងគ្រោះអោយរស់វិញឡើយ ៕




ចែករំលែកព័តមាននេះ