ភ្ញៀវទេសចរមកលេងខេត្តសៀមរាបក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកមានជាង៥០ម៉ឺននាក់
- សៀមរាប
រាជធានីភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរមកលេងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក មានជាង ៥០ម៉ឺននាក់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។

ប្រភពបានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានចំនួនសរុប៥១០១៩៤នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ៤៨៧៤១០នាក់។ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន២២៧៨៤នាក់ ៕







ចែករំលែកព័តមាននេះ