ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ដាក់​ដំណើរការ​របប​ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ​ តាម​អន​ឡាញ​(SICMS) ងាយស្រួល​ សម្រាប់​ថៅកែ​រោងចក្រ​សហគ្រាស បំពេញ ​នីតិវិធី​ផ្សេង​ៗ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ដំណើរការ​របប​ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អាច​ចូល​ទៅ​បំពេញ​នីតិវិធី ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ បាន​តាម​រយៈ​វេ​ប​សាយ​ផ្លូវការ​…

រាជធានីភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ឱ្យ​ដំណើរការ​របប​ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អាច​ចូល​ទៅ​បំពេញ​នីតិវិធី ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ បាន​តាម​រយៈ​វេ​ប​សាយ​ផ្លូវការ​ របស់​ក្រសួង​ផ្ទាល់ ឬ​អាច​សួរ​ព័ត៌មាន​បន្ថែម​ ក្នុង​ក្រុម “​សម្រាប់​និយោជក​” តាម​រយៈ​តេ​ឡេ​ក្រាម https://t.me/EmployerChat

គួរ​កត់​សំគាល់ថា ក្រៅ​តែ​ពី​ការ​បង្ហាញ​នីតិវិធី​ នៃ​ការ​បំពេញ​ទម្រង់​បែបបទ​ នៃ​របប​ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ​ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ ក្រសួង​ការងា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក៏​បាន​ដាក់​បញ្ចូល​ផង​ដែរ​នៅ ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ អំពី​ការ​បង្ហាញ​អំពី​លិខិត​បទដ្ឋាន សៀវភៅ​ណែនាំ សំណួរ ចម្លើយ វី​ដេ​អូ​នៃ​របៀប​ប្រើប្រាស់ ជំនួយ​បន្ថែម និង​របៀប​ចូល​ជា​មន្ត្រី​ត្រួតពិនិត្យ​ នៃ​នីតិវិធី​នេះ​ជាដើម​ ។

គួរ​បញ្ជាក់​ថា ការ​អនុវត្ត​របប​ស្វ័​យ​ប្រកាស​អធិការកិច្ច​ការងារ​ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ តាម​រយៈ​គេហទំព័រ​ផ្លូវការ​ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ពាក់ព័ន្ធ​វិស័យ​ការងារ​ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ជា​ពិសេស​ស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០២៤-២០២៨ ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ ជាមួយ​វិស័យ​ឯកជន ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស ​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ផ្លូវច្បាប់​ផ្សេង​ៗ ដើម្បី​ធានា​ការ​គាំពារ​សិទ្ធិ​កម្មករនិយោជិត ​នៅ​តាម​រោងចក្រ​សហគ្រាស​ នៅ​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ