ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុយ អេ​ន​ណា ប្តេជ្ញា​លើក​ស្ទួយ​កីឡា​រាំ​កម្ពុជា​អោយ​មានឈ្មោះ​ល្បី ក្រោយ​ក្លាយជា​ទូត​សុ​ឆ​ន្ទះ

1 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង កុយ អេ​ន​ណា បាន​ប្តេជ្ញា​នឹង​លើក​ស្ទួយ​កីឡា​រាំ​អោយ​មានឈ្មោះ​ល្បី​លើ​សកលលោក បន្ទាប់​ពី​នាង​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ទូត​សុ​ឆ​ន្ទៈ​នៃ​សហ​ព័ន្ធ​កីឡា​មួយ​នេះ ។ ជាមួយនឹង​ការ​ក្លាយជា​ទូ​សុ​ឆ​ន្ទះ​កីឡា​រាំ​នា​ពេល​នេះ​កុយ អេ​ន​ណា…

​រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង កុយ អេ​ន​ណា បាន​ប្តេជ្ញា​នឹង​លើក​ស្ទួយ​កីឡា​រាំ​អោយ​មានឈ្មោះ​ល្បី​លើ​សកលលោក បន្ទាប់​ពី​នាង​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ទូត​សុ​ឆ​ន្ទៈ​នៃ​សហ​ព័ន្ធ​កីឡា​មួយ​នេះ ។

ជាមួយនឹង​ការ​ក្លាយជា​ទូ​សុ​ឆ​ន្ទះ​កីឡា​រាំ​នា​ពេល​នេះ​កុយ អេ​ន​ណា ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួ​ន​៤​លាន​រៀន ដើម្បី​ជួយ​ទ្រទ្រង់ និង​ការ​បណ្តុះបណ្តាល​សិស្ស​ដែល​ជួប​ការ​លំបាក ។

កុយ អេ​ន​ណា បាន​លើក​ឡើង​ថា កូន​ខ្មែរ​មាន​សមត្ថភាព​ខ្លាំង និង​គួរតែ​ទទួល​បានការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ទៅ​កាន់​ឆាក​អន្តរជាតិ ។ នាង​ខ្ញុំ​មាន​មោទកភាព​យ៉ាង​រំភើប​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​ទូត​សុ​ឆន្ទៈ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ក្រោម​ការ​វាយតម្លៃ​ពី​សមាជិក​សមា​ជិកា​​របស់​សហព័ន្ធ​ដែល​មាន លោក​ជំទាវ ញ៉ែ​ម មរកត ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។

នាង​ខ្ញុំ​សូម​ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល​ ពី​មូលនិធិ​ថ្មើរជើង​សប្បុរ​ធម៌​ជូន​ដល់​សហព័ន្ធ ដើម្បី​ជា​​ការ​ទ្រទ្រង់​ដល់​ការ​បណ្តុះបណ្តាល ការ​ហាត់រៀន​របស់​សិស្សានុសិស្ស​ប្អូន​ៗ​ដែល​ជួប​ភាព​​លំបាក ដើម្បី​បន្ត​សម្រេច​ក្តី​សុបិន​ក្លាយជា​ជើងឯក​ថ្នាក់​ជាតិ​តំណាង​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​ការ​ដណ្តើម​មេដាយមាស​ពិភពលោក​។

នាង​បញ្ជាក់​ថា នាង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ហាត់រៀន និង​លើក​ស្ទួយ​កីឡា​រាំ​កម្ពុជា​នេះ ឲ្យ​កាន់តែ​ល្បី​រន្ទឺ​ទៅ​កាន់​សក​លោក​ ។ កីឡា​ដើម្បី​សន្តិភាព កីឡា​រស់​ក្រោម​សន្តិភាព ។

កុយ អេ​ន​ណា បន្ថែម​ថា កន្លង​មក​នាង ​ក៏​មិន​បានដឹង​ថា​ នៅ​កម្ពុជា​មាន​កីឡា​រាំ​បែប​អន្តរជាតិ​នេះ​ឡើយ ហើយ​រឹត​តែ​មិន​ជឿ​ថា ប្អូន​ៗ​ដែល​បានឃើញ​រាំ​ផ្ទាល់​ភ្នែក​នា​ពេល​នេះ​គឺជា​កូន​ខ្មែរ​នោះ​ឡើយ ។

នាង​ប​ញ្វា​ក់ថា នាង​មិន​នឹក​ស្មានថា​ ប្អូន​ពិតជា​មាន​សមត្ថភាព ហើយ​នាង​ពិតជា​សុំ​កោត​ស​សើរ​ចំពោះ​ប្អូន​ៗ ។ បើ​តាម កុយ អេ​ន​ណា តាម​រយៈ​ទូត​សុ​ឆ​ន្ទៈ លើ​កីឡា​រាំ​កម្ពុជា នាង​នឹង​ខិតខំ​ហាត់រៀន និង​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ ​អោយ​កាន់តែ​រីក​ចម្រើន និង​ល្បីល្បាញ​លើ​សកលលោក ។

Evoto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ