ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នាំ​មក Junior MasterChef Cambodia Sea​son 1 លើក​ដំបូង​នៅ​កម្ពុជា បើក​ឆាក​សម្រាប់ Chef តូច​ៗ​ជំនាន់​ថ្មី​!

1 ម៉ោង មុន

រាជធានីភ្នំពេញ៖ MasterChef Junior គឺជា​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​សម្រាប់​កុមារ​អាយុ ៨–១៣ ឆ្នាំ ដែល​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ នៅ​កម្ពុជា​កម្មវិធី​នេះ​ត្រូវ​បាន​នាំ​មក​ជា​លើក​ដំបូង​គេ​បង្អស់​ជាមួយ Junior MasterChef…

រាជធានីភ្នំពេញ៖ MasterChef Junior គឺជា​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​សម្រាប់​កុមារ​អាយុ ៨–១៣ ឆ្នាំ ដែល​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ នៅ​កម្ពុជា​កម្មវិធី​នេះ​ត្រូវ​បាន​នាំ​មក​ជា​លើក​ដំបូង​គេ​បង្អស់​ជាមួយ Junior MasterChef Cambodia Season 1 រៀបចំ​ដោយ CTN TV និង​នាំ​មក​ជូន​ដោយ Khmer Beverages ដោយ​មានការ​គាំទ្រ​ពី Cambodia Water និង ធនាគារ ជីប ម៉ុង​ ។

ក្រោម​ការ​នាំ​មក​ជូន​ដោយ ខ្មែរ ប៊ែ​វើ​រី​ជី​ស កម្មវិធី​ប្រកួត​អន្តរជាតិ បាន​បើក​ឆាក​ថ្មី​នៅ​កម្ពុជា ដើម្បី​ឲ្យ​Chef តូច​ៗ មានឱកាស​បង្ហាញ​សមត្ថភាព និង​បញ្ចេញ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ចម្អិនម្ហូប​ពី​ផ្ទះបាយ​តូច​ៗ​នៅ​ក្នុង​គ្រួសារ ទៅ​កាន់​ឆាក​ប្រកួត​ដ៏​ធំ​ជាមួយ​ការ​គាំទ្រ​ពី​ឪពុក​ម្តាយ​របស់​គេ​។ បទ​ពិសោធន៍​ទាំងនេះ​បាន​ក្លាយជា​ការ​បំផុសគំនិត​ដ៏​សំខាន់ សម្រាប់​ជំនាន់​ថ្មី​បង្ហាញ​ថា “​ក្តី​ស្រមៃ​ធំ ចាប់ផ្តើម​ពី​ដៃ​តូច​!” អាច​ក្លាយជា​ការ​ពិត​ ។

ត្រឡប់​ទៅ​រដូវ​កាល​មុន​ៗ​នៃ MasterChef Cambodia ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ធ្វើ​ឱ្យ​មាន​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ក៏​ដូច​ជា​ការ​ចូលរួម​ប្រកួតប្រជែង​លើ​វេទិកា​ផ្ទះបាយ​ពី​បេក្ខភាព​ជា​ច្រើន​រូប​។ ដោយ​ផ្អែក​លើ​ជោគជ័យ​ពី MasterChef Cambodia កន្លង​មក ដែល​បាន​បង្កើត​អ្នក​ឈ្នះ​ជា​ច្រើន​កម្មវិធី​នេះ​បាន​បើកផ្លូវ​អាជីព​ថ្មី​សម្រាប់​ពួក​គេ ដោយ​អ្នក​ឈ្នះ និង​អ្នកចូលរួម​មួយ​ចំនួន បាន​ក្លាយជា Influencer, MC និង​បន្ត​អាជីព​ក្នុង​វិស័យ​មេ​ឌៀ និង​ម្ហូបអាហារ ​។

កម្មវិធី Junior MasterChef Cambodia មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វេទិកា​ដើម្បី​បង្កើត​ឱកាស​សម្រាប់​ជំនាន់​ថ្មី បង្ហាញ​សមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​ទៅ​រក​អនាគត​។ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់ ១០០​លាន​រៀល និង​ឱកាស​ក្លាយជា ទូត​សុច្ឆន្ទៈ​ផ្លូវការ​របស់ Khmer Beverages និង Chip Mong Group ​។
ទីតាំង Pre-Audition បន្ទាប់​:
04–05 មីនា | Greenfield International School Phnom Penh
11–12 មីនា | CTN, Russey Keo
18–19 មីនា | Noro Lane

មាតាបិតា​អាច​នាំ​កូន​ៗ​អាយុ ៨–១៣ ឆ្នាំ ចូលរួម​បាន ឬ​ចុះ​ឈ្មោះ​តាម QR Code/link ឥឡូវនេះ​។ បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច ក្រុមការងារ​នឹង​ធ្វើការ​ទំនាក់ទំនង​ទៅ​វិញ​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម ​។

សូម​តាមដាន​ព័ត៌មាន​បន្ថែម​នៅ​លើ Facebook ផ្លូវការ​៖ MasterChef Cambodia & Cambodia Water ៕ អត្ថបទសហការ