ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារាម៉ូដែលវៀតណាម Mai Anh គ្រងមកុដ Supermodel International 2026

3 ថ្ងៃ មុន

ប្រទេសវៀតណាម៖ តារាម៉ូដែលវៀតណាម Mai Anh បានគ្រងមកុដ Supermodel International 2026 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ នាងក៏ទទួលបានពានរង្វាន់ Best Fashion Editorial ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ភាពជោគជ័យនេះធ្វើឱ្យ Mai Anh ក្លាយជាបេក្ខនារីវៀតណាមទី៣ ដែលបានគ្រងមកុដនេះ បន្ទាប់ពី Duong Nguyen Kha Trang នៅឆ្នាំ២០១៨ និង Bui Quynh Hoa នៅឆ្នាំ២០២២។ នាងកើតនៅឆ្នាំ១៩៩៦ ក្នុងទីក្រុងហៃផុង មានកម្ពស់ ១,៧៤ម៉ែត្រ និងធ្លាប់ជាប់ក្នុងចំណោមបេក្ខនារីកំពូលទាំង១០ នៃការប្រកួត Miss Cosmo Vietnam 2025។

ក្នុងអំឡុងពេលប្រកួត Mai Anh បានបង្ហាញវប្បធម៌វៀតណាមតាមរយៈសម្លៀកបំពាក់ប្រពៃណី​។ បច្ចុប្បន្ន នាងជាតារាម៉ូដែលអាជីព និងជាគ្រូបង្វឹកដើរម៉ូដ ខណៈការគ្រងមកុដនេះបានបន្ថែមមោទនភាពថ្មីដល់ប្រទេសវៀតណាមលើឆាកអន្តរជាតិ៕