ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ខ្មែរ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ពានរង្វាន់ «​មន្ទីរពេទ្យ​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ ​២០២៦», «​ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ដល់​ប្រជាជន​កម្ពុជា ឆ្នាំ​ ២០២៦» របស់​កម្មវិធី Healthcare Asia Awards 2026 នៅ​​ប្រទេស​សិង្ហ​បុរី​

42 វិនាទី មុន
  • ភ្នំពេញ

ប្រទេស​សិង្ហ​បុរី, ខែមីនា ឆ្នាំ​ ២០២៦ ៖ មន្ទីរពេទ្យ​ អ​ឃី​ត មាន​មោទនភាព​ដែល​បាន​ទទួលស្គាល់​ជា មន្ទីរពេទ្យ​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា…

ប្រទេស​សិង្ហ​បុរី, ខែមីនា ឆ្នាំ​ ២០២៦ ៖ មន្ទីរពេទ្យ​ អ​ឃី​ត មាន​មោទនភាព​ដែល​បាន​ទទួលស្គាល់​ជា មន្ទីរពេទ្យ​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២៦ (Hospital of the Year – Cambodia) និង​ពានរង្វាន់ «ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ដល់​ប្រជាជន​កម្ពុជា ឆ្នាំ ​២០២៦» (Health and Wellness Initiative of the Year – Cambodia) របស់​កម្មវិធី Healthcare Asia Awards 2026​ ។

លោក​ ម៉ា អ៊ែ​ម​មឺ​សិន នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​ អ​ឃី​ត បាន​ថ្លែង​ថា​ ៖ «៩ ​ឆ្នាំ​មុន យើង​ចាប់ផ្តើម​ជាមួយ​ទស្សនៈ​សាមញ្ញ​មួយ​គឺ ដើម្បី​បង្កើន​ស្តង់ដារ​នៃ​ការ​ថែទាំ​សុខភាព​ស្ត្រី កុមារ និង​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​ ។ ថ្ងៃនេះឈរ​នៅ​ទី​នេះ ក្នុង​នាម​ជា​មន្ទីរពេទ្យ​ខ្មែរ​ដំបូង​គេដែល​ទទួល​បាន​ពានរង្វាន់​ពី Healthcare Asia Awards គឺ​ពិតជា​បាន​បង្ហាញ​យើង​ទាំងអស់​គ្នា​ថា ការ​ខិតខំ ការ​ជឿជាក់ និង​ការ​បន្ត​ធ្វើ​របស់​យើង នាំ​យើង​មក​បាន​ឆ្ងាយ​ប៉ុណ្ណា ​។ លោក ​ម៉ា អ៊ែ​ម​មឺ​សិន នាយក​ប្រតិបត្តិ​នៃ​មន្ទីរពេទ្យ​ អ​ឃី​ត បន្តថា «​សូម​អរគុណ​ដល់​ការ​ដឹកនាំ​របស់ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឯក ម៉េ​ង​លី ក៏​ដូច​ជា​ក្រុមការងារ​អ​ឃី​ត​គ្រប់​ជាន់ថ្នាក់​ ។ ពានរង្វាន់​នេះ គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា ហើយ​ពាន​នេះ​បង្ហាញ​ថា ប្រទេស​យើង​ក៏​មាន​មន្ទីរពេទ្យ​ដែល​មាន​ស្តង់ដារ មានគុណ​ភាព និង​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស ជនជាតិ​ខ្មែរ មានទឹក​ចិត្តមេត្តា ករុណា មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ខ្ពស់ ជា​អ្នក​ព្យាបាល និង​មើលថែ​ទាំ​ដោយ​ផ្ទាល់​» ។

ការ​ទទួល​បាន​ពានរង្វាន់ «​មន្ទីរពេទ្យ​ឆ្នើម ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​ ២០២៦» (Hospital of the Year – Cambodia) គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍន៍ និង​ការ​ផ្តល់​ជូន​នូវ​សេវា​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់ ប្រកបដោយ​ទំនុកចិត្ត លើ​ផ្នែក​សម្ភព រោគ​ស្ត្រី ផ្នែក​កុមារ និង​ទារក ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែក​ជំងឺ​ទូទៅ និង​ផ្នែក​វះកាត់​ផ្សេង​ៗ​ទៀត ដែល​ក្នុង​នោះ​មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ជាង 100 នាក់ និង​បាន​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ជាង 110,000 ក្នុង​ឆ្នាំ 2025​ ។

មន្ទីរពេទ្យ​ អ​ឃី​ត ក៏​ត្រូវ​បាន​ទទួលស្គាល់​លើ​ការ​វិនិយោគ​ដើម្បី​បង្កើន​គុណភាព​សេវាកម្ម និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ដូច​ជា​ ៖
•​ ​ការ​វិនិយោគ​លើ​ម៉ាស៊ីន​ពិនិត្យ​អេកូ AI 5D ទំនើប (Ultrasound AI 5D)
•​ ​និង​ម៉ាស៊ីន​អង្គុយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក (EMS Pelvic Chair)

ដែល​បច្ចេកវិទ្យា​ទាំងនេះ​អាច​ជួយ​ឲ្យ​ការ​ពិនិត្យ​មាន​ភាព​ច្បាស់លាស់ និង​ព្យាបាល​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។ លើស​ពី​នេះ មន្ទីរពេទ្យ​ក៏​អនុវត្ត​តាម​ស្តង់ដារ​អន្តរជាតិ និង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្តង់ដារ ISO 9001:2015, ISO 45001:2018 និង ISO 10004:2018 លើ​គុណភាព សុវត្ថិភាព និង​បទ​ពិសោធន៍​ល្អ​បំផុត​សម្រាប់​ទាំង​បុគ្គលិក និង​អតិថិជន ​។

ពានរង្វាន់​ដែល​មន្ទីរពេទ្យ​អ​ឃី​ត​ទទួល​បាន​មួយទៀត​គឺ ពានរង្វាន់ «ការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ដល់​ប្រជាជន​កម្ពុជា ឆ្នាំ​ ២០២៦» (Health and Wellness Initiative of the year in Cambodia) ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្សព្វផ្សាយ ការ​ផ្តល់​ចំណេះដឹង​សុខភាព​តាម​រយៈ​យុទ្ធនាការ «ស្ត្រី​ដែល​យើង​ស្រលាញ់​ Women We Love» នៅ​លើ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម និង​តាម​រយៈ​សិក្ខាសាលា នៅ​តាម​សាកលវិទ្យាល័យ ក្រុមហ៊ុន​ដៃគូ និង​កម្មវិធី​ផ្សេង​ៗ​លើ​ប្រធានបទ​សំខាន់​ៗ​ដូច​ជា ​៖ សុខភាព​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ សុខភាព​ស្ត្រី​ក្នុង​វ័យ​មុន និង​ក្រោយ​អស់​រដូវ សុខភាព​ផ្លូវចិត្ត និង​ការ​ការពារ​ជំងឺ​ផ្សេង​ៗ​ ។

តម្រូវការ​ផ្នែក​សុខភាព​តែង​មានកា​រវិ​វត្ត​ទៅ​តាម​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ ពានរង្វាន់ និង​ការ​ទទួលស្គាល់​នេះ គឺជា​សក្ខីភាព​បង្ហាញ​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​ទទួល​សេវា​សុខាភិបាល​ទៀត​នោះ​ទេ ​។ មន្ទីរពេទ្យ​ អ​ឃី​ត គឺជា​ផ្នែក​មួយ​នៃ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍន៍​នៃ​វិស័យ​សុខាភិបាល​កម្ពុជា ផ្តល់​ការ​ថែទាំ​សុខភាព​ជូន​គ្រប់​ក្រុម​គ្រួសារ និង​រួមចំណែក​កសាង​អនាគត​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា ។

អំពី Healthcare Asia Awards
Healthcare Asia Awards គឺជា​កម្មវិធី​ធំ​មួយ​ថ្នាក់​តំបន់ រៀបចំ​ឡើងផ្តោត​លើ​គុណភាព​ស្តង់ដារ​នៃ​វិស័យ​សុខាភិបាល​ក្នុង​ទ្វីបអាស៊ី ទាមទារ​ការ​ផ្តល់​សេវា​សុខភាព​ដ៏​ល្អ​ឯក និង​ការ​ផ្តល់​ចំណេះដឹង ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍​របស់​ខ្លួន ​៕ អត្ថបទសហការ