ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ បុរាណ ចេញ​មុខ​ប្រតិកម្ម ​ក្រោយ​តួអង្គ​ផ្ទះ​លេខ​២​តែង​ជា​ព្រឹទ្ធាចារ្យ គង់ ណៃ សម្តែង​បែប​ប្រមាថ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​កូន លោក គង់ បុរាណ បាន​ចេញ​មុខ​ប្រតិកម្ម និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​កាន់​តួអង្គ​ផ្ទះ​លេខ​២​មួយ​រូប ដែល​តែងខ្លួន​ជា​ព្រឹទ្ធាចារ្យ គង់…

រាជធានីភ្នំពេញ ៖ ក្នុង​នាម​ជា​កូន លោក គង់ បុរាណ បាន​ចេញ​មុខ​ប្រតិកម្ម និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​កាន់​តួអង្គ​ផ្ទះ​លេខ​២​មួយ​រូប ដែល​តែងខ្លួន​ជា​ព្រឹទ្ធាចារ្យ គង់ ណៃ ហើយ​​សម្តែង​បែប​អ​សីលធម៌ និង​ប្រមាថមើលងាយ​មក​លើ​ឪពុក​របស់​លោក ​ដែល​មហាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​គោរព​ស្រឡាញ់ ។

លោក​បាន​ចាត់​ទុក​ទ​ង្វើ​ពី​ក្រុម​សម្តែង​របស់​ផ្ទះ​លេខ​​២​​នា​ពេល​នេះ គឺជា​ទ​ង្វើ​បែប​អ​សីលធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ ដ្បិត​កាលពី​ឪពុក​លោក​នៅ​រស់​មិន​ដែល​ច្រៀង​មើល​ងាយ ឬ​ប្រមាថ​មក​លើ​ជាតិ​សាសន៍​មួយ​នេះ​ឡើយ ។ ការ​ចេញ​មុខ​ប្រតិកម្ម​ពី​លោក​គង់ បុរាណ នា​ពេល​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបភាព​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​សម្មភាព​តួអង្គ​ពីរ​រូប ដោយនៅ​ក្នុង​នោះ​ មាន​តួអង្គ​ម្នាក់​បាន​តុបតែង​ខ្លួន​ធ្វើ​ដូច​ជា​ព្រឹទ្ធាចារ្យ គង់ ណៃ ដោយ​មាន​កាន់​ចាប៉ី​ដង​វែង​ផង​ដែរ ។

ការ​សម្តែង​នោះ​ មាន​តួអង្គ​ម្នាក់​បាន​ដើរទៅ​វាយ​ក្បាល​លើ​តួអង្គ​ដែល​តែងខ្លួន​ជា​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​សម្មភាព​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បាន​ថ្កោល​ទោស​ចំពោះ​ទ​ង្វើ​បែប​អ​សីលធម៌ និង​ប្រមាថមើលងាយ​ពី​សំណាក់​អ្នក​សម្តែង​ដែល​ជា​ជាតិ​ថៃទាំងនេះ ។

យ៉ាងណា​ ក្រោយ​ឃើញ​រូបភាព​វី​ដែ​អូ​នេះ ​លោក គង់ បុរាណ ដែល​ជា​កូនប្រុស​របស់​លោក​​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ចេញ​មុខ​ប្រតិកម្ម និង​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​សកម្ម​ភាព​សម្តែង​បែប​អ​សីលធម៌ និង​ការ​ប្រមាថ​ម៉ាក់​ងាយ​មក​លើ​រូប​ឪពុក​លោក​នា​ពេល​នេះ ។

លោក គង់ បុរាណ បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​ថា នៅ​ពេល​ដែល​លោក​បានឃើញ​វី​ដែ​អូ​មួយ​នេះ ​លោក​ពិតជា​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង ដោយសារ​ឪពុក​របស់​លោក​គឺជា​ព្រឹទ្ធ​ចា​រ្យ​ចាប៉ី​ដង​វែង ​ដែល​មានកេរ្តិ៍ឈ្មោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​គេ​ទទួលស្គាល់​ពី​ទេព​កោសល្យ​របស់​គាត់ បែ​រជា​ត្រូវ​គយ​កមក​ប្រមាថ​បែប​នេះ ។

លោក​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មានការ​ឈឺចាប់​បំផុត ​គឺ​ពេល​នេះ​ឪពុក​លោក​បាន​លាចាក​លោក​ទៅ​កាន់​ទីឋាន​ស្ងប់​សុខ​ទៅ​ហើយ ហេតុ​អីក៏​ពួ​អា​ចង្រៃ​ទាំង​អស់នេះ​ យក​រូបភាព​មក​ប្រមាថ​ដូច្នេះ​ទៅ​វិញ វា​ពិតជា​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ ។

លោក​ថា បើសិនជា​គាត់​នៅ​មាន​ព្រះ​ជន្ម​នោះ​មិនសូវ​មាន​បញ្ហា​អ្វី​ឡើយ តែ​នេះ​គាត់​ស្លាប់​បាត់​ទៅ​ហើយ ហេតុ​អី​ យក​រូបភាព​មួយ​នេះ​មក​ប្រមាថ​ដល់​គាត់ អ​ញ្ចឹ​ង​ខ្ញុំ​ពិតជា​ឈឺចាប់​ណាស់ ព្រោះ​មិន​នឹក​ស្មានថា​ ពួក​អស់នេះ​វា​ធ្វើ​ដល់​ថ្នាក់​នឹង ទាំង​ដែល​គាត់​មិន​ដែល​ធ្វើ​អាក្រក់​ណាមួយ​ដល់​ជនជាតិ និង​ជាតិ​សាសន៍​វា​សោះ ។

លោក​បញ្ជាក់​ថា វា​អាច​យក​រូប​អ្នក​ណា​ដែល​វា​មិន​ពេញចិត្ត​មក​ធ្វើ តែ​នេះ​ឪពុក​លោក​ជា​អ្នក​ពិកា​រភ្នែក ហើយ​ជា​មនុស្ស​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ទូ​ទាំង​ប្រទេស និង​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថែម​ទៀត មិន​គួរ​ណា​វា​យក​ធ្វើ​ជា​វី​ដេ​អូ​បែប​នេះ​ឡើយ ។

លោក គង់ បុរាណ បន្ថែម​ថា សម្រាប់​ទ​ង្វើ​បែប​នេះ ​លោក​ពិតជា​មានការ​ឈឺ​វ​ចាប់​ណាស់ ហេតុនេះ ​លោក​សន្យា​នឹង​បន្ត​ធ្វើ​ពហិកា​មិន​ប្រើប្រាស់​របស់របរ​ផ្សេង​ៗ​ពួក​វា​ឡើយ ហើយ​បើ​សូ​ម្បី​តែ​ឈ្មោះ​ប្រទេស​មួយ​នេះ​ ក៏​លោក​មិន​ចង់​ដឹង និង​ចង់ឮ​ដែរ ។

បើ​តាម​លោក គង់ បុរាណ តាម​រយៈ​សកម្មភាព​ខាងលើ​នេះ ​ក្នុង​នាម​ក្រុម​គ្រួសារ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ លោក​សូម​សំណូមពរ​ទៅ​ដល់​ទស្សនិកជន​ខ្មែរ​ទាំងអស់​ជួយ​លើក​តម្លៃ​សិល្បករ​យើង ជា​ពិសេស ​វិ​រ​សិល្បករ ហើយ​មាន​មតិ​តវ៉ា និង​ថ្កោលទោស​ចំពោះ​ជនជាតិ​ថៃ​ម្នាក់​នេះ ដែល​គាត់​ហ៊ាន​បំពាន ធ្វើ​សកម្មភាព​ស្មោកគ្រោក មិន​សមរម្យ និង​អ​សីលធម៌​មក​លើ​ឪពុក​របស់​លោក ។

លោក​ក៏​បាន​ស្នើ​ឲ្យ​ជនជាតិ​ថៃ​ដទៃ​ទៀត​ កុំ​ឲ្យ​កើត​មាននូវ​រូបភាព​ដូច​គ្នា​នេះ​ទៀត ត្រូវ​មានការ​យល់​ដឹង និង​ភ្ញាក់រលឹក​ឡើង ព្រោះ​ឪពុក​លោក​គឺជា​មនុស្ស​ដែល​មាន​តម្លៃ​ដែល​មានការ​គោរព​ស្រឡាញ់​ពី​ប្រជាជន​ខ្មែរ​ទាំងមូល ហើយ​ក៏​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ផង​ដែរ បើ​ទោះបីជា​ពេល​នេះ​ ឪពុក​លោក​លាចាក​លោក​ទៅ​ហើយ​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ