ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GIA NOREA ជាអគារឆ្លាតវៃពហុមុខងារ ជាប់មាត់ទន្លេដំបូងគេនៅកម្ពុជា ស្ថិតនៅកោះនរា ត្រូវបានសម្ពោធជាផ្លូវការ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ គម្រោង ជីអាយអេ នរា…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ គម្រោង ជីអាយអេ នរា (GIA NOREA) បានប្រកាសសម្ពោធជាផ្លូវការក្នុងនាមជាគម្រោងអភិវឌ្ឍន៍អគារឆ្លាតវៃដែលមានកម្ពស់ជាង ២០០ ម៉ែត្រ ដោយបង្កើតស្តង់ដាថ្មីសម្រាប់ការរស់នៅ ការធ្វើការ ការប្រកបអាជីវកម្ម និងការកម្សាន្តតាមមាត់ទន្លេបែបទំនើបក្នុងរាជធានីភ្នំពេញ ។

គម្រោងនេះត្រូវបានអភិវឌ្ឍក្រោមទស្សនៈ‌ «ធ្វើដោយកូនខ្មែរ ដើម្បីខ្មែរ» ដែលបង្ហាញពីសមត្ថភាព និងមោទនភាពកូនខ្មែរក្នុងការអភិវឌ្ឍទីក្រុងសម័យថ្មី ។ គម្រោងនេះជាគម្រោងបន្ទាប់ពី អគារ GIA Tower ដែលអភិវឌ្ឍដោយម្ចាស់តែមួយ ។​ គម្រោងថ្មីនេះ រចនាឡើងស្របតាមបទពិសោធ និងមតិយោបល់អតិថិជន ដើម្បីបង្កើតជាគម្រោងជំនាន់ថ្មីដែលមានការកែលម្អទាំងផ្នែករចនា បច្ចេកវិទ្យា និងបទពិសោធនៃការប្រើប្រាស់ ។

ពិធីបើកដំណើរការនេះ ត្រូវបានរៀបចំឡើងនៅ អគារ GIA Tower ដោយមានវត្តមានពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិងជាប្រធានគណៈកម្មការរដ្ឋាភិបាលឌីជីថល និង ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងភ្ញៀវកិត្តិយស និងដៃគូពាណិជ្ជកម្មជាច្រើន ។ ក្នុងឱកាសនោះ គណៈអធិបតីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃ បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ​ ដែលអាចជួយជំរុញសេដ្ឋកិច្ចកម្ពុជាទៅមុខ ។

គម្រោងនេះមានទីតាំងនៅលើ កោះនរា ដែលជាផ្នែកមួយនៃការពង្រីកតំបន់ពាណិជ្ជកម្ម Central Business District (CBD) និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ​ ដែលមានទីតាំងលើផ្លូវធំៗចំនួន ៣ខ្សែ និងទីតាំងជ្រុងសំខាន់ ដែលបង្កើនភាពមើលឃើញ និងតម្លៃពាណិជ្ជកម្ម ព្រមទាំងផ្តល់ទេសភាពដ៏ស្រស់ស្អាតតាមមាត់ទន្លេ។

គម្រោងនេះមានអគារភ្លោះពីរ គឺ GIA Phnom (៥០ ជាន់) និង GIA Tonle (២៤ ជាន់) ដែលភ្ជាប់ដោយ Skybridge ។ លក្ខណៈពិសេសសំខាន់ៗរបស់គម្រោងរួមមាន៖ ទឹកធ្លាក់កម្ពស់ ៣០ ម៉ែត្រ, Phnom​ Sky Walk (Mountain Promenade), Sky Garden និង Executive Sky Lounge និងចំណតធំទូលាយជាច្រើន ដែលបង្កើតបទពិសោធរស់នៅ និងប្រកបអាជីវកម្មប្រកបដោយកិត្យានុភាព និងចីរភាព ។ គម្រោងនេះត្រូវបានរចនាឡើងជាអគារជំនាន់ថ្មី ដែលរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងការអភិវឌ្ឍទីក្រុងនាពេលអនាគត ។

គម្រោងនេះរួមបញ្ចូលការរចនាប្រកបដោយនិរន្តរភាព (Sustainable Design) ដូចជា ៖ ប្រព័ន្ធសន្សំថាមពល ការគ្រប់គ្រងអគារឆ្លាតវៃដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពបរិយាកាសក្នុងអគារ។ ​លើសពីនេះគម្រោងបានកំពុងស្នើសុំអាជ្ញាបណ្ណ LEED GOLD ។ អគារនេះក៏ផ្តោតលើសុវត្ថិភាព និងភាពធន់ខ្ពស់ ដោយបំពាក់ប្រព័ន្ធការពារអគ្គីភ័យ ច្រកចេញបន្ទាន់ ប្រព័ន្ធអគ្គិសនីបម្រុង និងរចនាសម្ព័ន្ធគ្រឿងបង្គំតាមស្តង់ដា Eurocode ។

ក្នុងឱកាសសម្ភោធគម្រោង GIA NOREA នេះ គម្រោងក៏មានផ្តល់ជូនកម្មវិធីពិសេសរួមមាន៖ កម្មវិធី «ជួលដើម្បីក្លាយជាម្ចាស់ (Lease-to-Own)» ដែលផ្តល់ភាពបត់បែនសម្រាប់អ្នកវិនិយោគ និងអ្នកប្រើប្រាស់ ៕ អត្ថបទសហការ

ទំនាក់ទំនងមកក្រុមការងារ ដើម្បីទទួលបានការផ្តល់ជូនពិសេស និងព័ត៌មានបន្ថែម ៖ 086 790 791

Instagram: https: Link

Telegram: Link

LinkedIn: Link

Email: Link

TikTok: Link

YouTube: Link