ជំហានថ្មីនៃវិស័យអប់រំកម្ពុជា ! សាលាអន្តរជាតិ វេសវីយូ កម្ពុជា ចាប់ដៃគូជាមួយស្ថាប័នអប់រំលំដាប់ពិភពលោកពីមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ សាលាអន្តរជាតិ វេសវីយូ កម្ពុជា…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ សាលាអន្តរជាតិ វេសវីយូ កម្ពុជា…
រាជធានីភ្នំពេញ ៖ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានកិត្តិយសក្នុងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយ មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដែលជាស្ថាប័នឧត្តមសិក្សា ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសអូស្ត្រាលី ។

ស្ថាប័នទាំងពីរបានកសាងទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំ ចាប់តាំងពីឆ្នាំ ២០២២ មក ដោយផ្អែកលើឆន្ទៈរួមដ៏មុតមាំ ក្នុងការលើកស្ទួយគុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាពសិក្សាឱ្យស្របតាមស្តង់ដារអន្តរជាតិ ។ ការសហការនេះ ក៏បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្ស ដែលក្នុងនោះរួមមានការរៀបចំដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សិស្សសាលាអន្តរជាតិ វេសវីយូ កម្ពុជា ទៅកាន់ មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ក្នុងរយៈពេលបីឆ្នាំចុងក្រោយ និងកន្លងមកមានសិស្សពី សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានចូលរៀនក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងមហាវិទ្យាល័យ Trinity ដោយជោគជ័យ ព្រមទាំងមានសិស្សមួយចំនួន ដែលបានចាប់ផ្តើមការសិក្សាកម្រិតឧត្តមសិក្សារបស់ពួកគេនៅ មហាវិទ្យាល័យ Trinity នាខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ។ លើសពីនេះទៅទៀត មហាវិទ្យាល័យ Trinity បានផ្តល់ជូននូវអាហាររូបករណ៍ដែលមានតម្លៃស្មើរ ១០ ០០០ ដុល្លារអាមរិក ចំនួន២កន្លែងដល់សិស្សានុសិស្សនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា ផងដែរ ។

ជាចុងក្រោយ ស្ថាប័នទាំងពីរបង្ហាញការផ្តេជ្ញាចិត្តនាថ្ងៃខាងមុខក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានស៊ីជម្រៅ និងជិតស្និទ្ធថែមទៀត រវាងសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដើម្បីជាប្រយោជន៍ទៅដល់សិស្សានុសិស្សរបស់យើង ក៏ដូចជាចូលរួមចំណែកលើកកម្ពស់ទៅដល់វិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ