ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន TODAY internet និង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ចុះអនុស្សរណៈ(MoU) ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ផ្នែក​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល និង​ការ​អប់រំ សម្រាប់​ការ​អភិវឌ្ឍ​ ធនធានមនុស្ស​អនាគត

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បង្កើត​ឡើង ដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ ​ក្រុមហ៊ុន…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ដែល​បង្កើត​ឡើង ដោយ​ស្នាដៃ​កូន​ខ្មែរ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ ​ក្រុមហ៊ុន TODAY internet បាន​ចុះហត្ថលេខា​លើ​ អនុស្សរណៈ​ នៃ​ការ​យោគយល់ (MoU) ជាមួយ វិទ្យាស្ថាន​ជាតិ
ពាណិជ្ជ​សាស្ត្រ (NIB) ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល ការ​ច្នៃប្រឌិត និង​ការ​អប់រំ​ សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​អនាគត ​ដើម្បី​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​វិស័យ​អប់រំ​ តាម​រយៈ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​ ដែល​មាន​ស្ថិរភាព​ ដែល​ផ្តល់​អត្ថប្រយោជន៍ ​សម្រាប់​សិស្ស​និស្សិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព ​រួម​ជាមួយ​ការ​ផ្តល់​ឱកាស​ការងារ​ ចុះ​កម្មសិក្សា​សម្រាប់​សិស្ស​និស្សិត​ ពិសេស​បន្ត​គាំទ្រ​និង​សហ​ការណ៍​រួម​គ្នា ​ក្នុង​រៀបចំ​ព្រឹត្តិការណ៍​គម្រោង​និង​សកម្មភាព​នានា​ ដោយ​មិន​មានការ​គិតថ្លៃ​សេវា​ ពី​ភាគី​ទាំង ​២​និង​បន្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម​អភិ​ឌ្ឍ​បុគ្គលិក ​ដើម្បី​បង្កើន​ជំនាញ​វិជ្ជាជីវៈ ​និង​សមត្ថភាព​កម្លាំង​ពលកម្ម​រួម​ទាំង​ការចេញ​ វិញ្ញាបនបត្រ​ដល់​សិស្ស​និស្សិត​បន្ទាប់ ​ពី​ការ​ចុះ​កម្មសិក្សា​ដោយ​ជោគជ័យ ជាមួយ​ក្រុមហ៊ុន TODAY internet​ ។

កម្មវិធី​នេះ​ប្រារព្ធ​ឡើង ​ក្រោម​អធិបតីភាព ឯកឧត្តម តឹ​ប អឿ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ
សាស្ត្រ (NIB) ព្រមទាំង​សហការី សាស្ត្រាចារ្យ សមាជិក​វិទ្យាស្ថាន រួម​ជាមួយ​និស្សិត និង​លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន TODAY internet និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ ។ ក្រុមហ៊ុន TODAY internet បាន​មើលឃើញ​ពី​សារៈសំខាន់​ នៃ​ការ​អប់រំ​ដែល​ជា​ឆ្អឹងខ្នង ​ដ៏​សំខាន់
សំរាប់​ការ​ភិ​វឌ្ឍន៍​ប្រទេស​កម្ពុជា ។​ គោលដៅ​របស់​ក្រុមហ៊ុន​គឺ​ការ​រីក​ចំរើន ​ប្រកបដោយ​ចីរភាព​ជាមួយ​កម្ពុជា​ ។ ដូច្នេះ​ហើយ​ការ​ជួយ​ជ្រោមជ្រែង​ ទៅ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ គឺជា​ផ្នែក​មួយ​នៃ
កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម ​សាជីវកម្ម​របស់​ខ្លួន​ ។ លើស​ពី​នេះ​ក្រុមហ៊ុន​ ក៏​បាន​ផ្ដល់​ជូន​ជា​គួ​ប៉ុង ១៥% ទៅ​លើ​កញ្ចប់​អុី​ន​ធឺ​ណិ​តរបស់​ខ្លួន សម្រាប់​សាស្ត្រាចារ្យ និង​សិស្ស​និស្សិត​ផង​ដែរ ​។

ក្នុង​ឱកាស​នេះ​ដែរ លោក ម៉េ​ង សុង​កេង នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន TODAY internet បាន​លើក​ឡើង​ថា ជាមួយនឹង​បាវចនា​របស់​យើង យើង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នូវ ទំនួល​ខុស​ត្រូវ​សង្គម​ របស់​សាជីវកម្ម​នៅ ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា វិស័យ​អប់រំ វិស័យ​សុខាភិ​បាល និង​មនុស្ស​ចាស់ជរា​ដែល​ជួប​ការ​លំបាក​ ។ យើង​តែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់​នូវជំនួយ​ចាំបាច់​ ទៅ​ដល់​កន្លែង​ដែល​មាន​តម្រូវការ ​។

ការ​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​នេះ​ គឺជា​ការ​ចាប់ផ្តើម ​នៃ​ការ​សហការ​ដ៏​យូរអង្វែង ​រវាង​ក្រុមហ៊ុន TODAY internet និង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ ដើម្បី​សំរេច​បាន​នូវ​គោលដៅ​រួម ជម្រុញ​ដល់​ការ​សិក្សាឱ្យកាន់តែ​មាន​ភាព​ងាយស្រួល ​តាម​បែប​ប​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​ផ្តល់​ជូន​សេវា ​អុី​នធឺ​ណិ​ត​ សម្រាប់​ទាំង​អាជីវកម្ម និង​តាម​គេហដ្ឋាន​ដែល​កំពុង​គ្របដណ្តប់ ​​តាម​បណ្ដាល​រាជធានី ខេត្ត​ក្រុង​ដែល​មាន​សក្កា​នុ​ពល ​ដូច​ជា​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ក្រុង​សៀមរាប ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​បា​វិត​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬ​គេហរ​ទំព័រ www.today.com.kh​ ៕ អត្ថបទសហការ