ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ដែល​អ្នកជំនាញ​អាហារូបត្ថម្ភ ចុងភៅអាជីព និង​គ្រួសារ​សម័យ​ថ្មី មាន​ជម្រើស​ដូច​គ្នា ដើម្បី​លើកកម្ពស់​ការ​រស់នៅ​ឱ្យ​មាន​សុខភាព​ល្អ

1 នាទី មុន

រាជធានីភ្នំពេញ ៖ នៅ​ពេល​ចោទ​ជា​សំណួរ​សួរ​ថា តើ​ជម្រើស​ណាមួយ​អាច​ជួយ​លើកកម្ពស់​របៀប​រស់នៅ​ឱ្យ​មាន​សុខភាព​ល្អ និង​ល្អ​សម្រាប់​បេះដូង លោក​វេជ្ជ​. និ​ត ប៊ុ​ន​តុង​យី (Dr. Tong)…

រាជធានីភ្នំពេញ ៖ នៅ​ពេល​ចោទ​ជា​សំណួរ​សួរ​ថា តើ​ជម្រើស​ណាមួយ​អាច​ជួយ​លើកកម្ពស់​របៀប​រស់នៅ​ឱ្យ​មាន​សុខភាព​ល្អ និង​ល្អ​សម្រាប់​បេះដូង លោក​វេជ្ជ​. និ​ត ប៊ុ​ន​តុង​យី (Dr. Tong) មេ​ចុងភៅ Saom Orn និង​គូ​ស្វាមីភរិយា Monika Long សុទ្ធ​សឹង​យល់​ស្រប​ថា ចម្លើយ​ចាប់ផ្តើម​ពី​ទម្លាប់​តូច​ៗ​នៅ​ក្នុង​ផ្ទះបាយ​រៀងរាល់ថ្ងៃ ដូច​ជា​ការ​ផ្លាស់​ប្តូរ​គ្រឿងផ្សំ​មួយ​ចំនួន ដែល​យើង​ប្រើ​ជា​ញឹកញាប់​បំផុត​ក្នុង​ការ​ចម្អិន​អាហារ គឺ​ប្រេងឆា​ព្រោះ​វា​ជា​គ្រឿងផ្សំ​សំខាន់​មួយ​នៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ក្នុង​រយៈពេល​វែង អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ អ្នក​ទាំង​៣​នាក់​សុទ្ធ​សឹង​ជ្រើសរើស​ប្រេង​អូ​លីវ ដើម្បី​លើកកម្ពស់​គុណភាព​អាហារូបត្ថម្ភ ហើយ​ប្រេងឆា​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light ក្លាយជា​ជម្រើស​ដ៏​ល្អ​មួយ ព្រោះ​វា​រក្សា​ទុក​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ពី​ប្រេង​អូ​លីវ​សុទ្ធខណៈ​ពេល​ដែល​អាច​ប្រើ​បាស់​បាន​ច្រើន​បែប សម​ស្រប​សម្រាប់​វិធី​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃជា​ច្រើន​មុខ ​។

ការ​ជ្រើសរើស​ប្រេងឆា​ដែល​ត្រឹមត្រូវ ជួយ​ថែរក្សា​សុខភាព​បេះដូង យោង​តាម​វេជ្ជបណ្ឌិត ​តុង​(Dr.Tong) កុំ​មើល​រំលង​ការ​ផ្លាស់​ប្តូរ​តូច​ៗ​នៅ​ក្នុង​ផ្ទះបាយ ​។ ឧទាហរណ៍​ដូច​ជា ការ​ជ្រើសរើស​ប្រេងឆា​ដែល​មានគុណ​ភាព​ខ្ពស់ និង​មាន​គ្រឿងផ្សំ​ល្អ​សម្រាប់​បេះដូង ក៏​អាច​ជួយ​បង្កើត​មូលដ្ឋាន​សម្រាប់​របប​អាហារ​ដែល “​ល្អ​សម្រាប់​បេះដូង​” បាន​ផង​ដែរ​ ។ តាម​ការ​សង្កេត​របស់​លោក ប្រជាជន​កម្ពុជា កំពុង​មាន​ទំនោរ​យកចិត្តទុកដាក់​ច្រើន ចំពោះ​គ្រឿងផ្សំ​នៃ​ប្រេងឆា ដែល​ពួក​គេ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ តាម​រយៈ​ការ​ជ្រើសរើស​ប្រេង​អូ​លីវ​កាន់តែ​ច្រើន​ឡើង ​។

“​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ថា យើង​កំពុង​ថែរក្សា​សុខភាព​បាន​ត្រឹមត្រូវ​ជាង​មុន
ព្រោះ​នេះ​ជា​ប្រភេទ​ប្រេង​គុណភាព​ខ្ពស់ និង​ល្អ​សម្រាប់​សុខភាព​” លោក​វេជ្ជបណ្ឌិត​តុង​បាន​បញ្ជាក់​ ។
និយាយ​អំពី​និន្នាការ​ប្រើប្រាស់​ប្រេង​អូ​លីវ វេជ្ជបណ្ឌិត​តុង​ក៏​បាន​ផ្តល់​អនុសាសន៍​បន្ថែម​ថា ក្រៅពី​ការ​ប្រើប្រាស់​ប្រេង​អូ​លីវ​សុទ្ធ គ្រួសារ​អាច​ពិចារណា​ជ្រើសរើស​ប្រេងឆា ដែល​មានការ​រួម​បញ្ចូល​គ្នា​រវាង
ប្រេង​អូ​លីវ​សុទ្ធ​និង​ប្រេង​កន្ទក់​សុទ្ធ ដើម្បី​បង្កើន​អត្ថប្រយោជន៍​សុខភាព​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។
លោក​បាន​ពន្យល់​ថា ​៖ “​ប្រេង​អូ​លីវ​សុទ្ធ​ត្រូវ​បាន​ប្រើ​បង្ហាប់​ត្រជាក់​ពី​ផ្លែ​អូ​លីវ​ស្រស់ ក្នុង​រយៈពេល 24 ម៉ោង​បន្ទាប់​ពី​ការ​ប្រមូល​ផល ដែល​ជួយ​រក្សា​ទុក​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បាន​អតិបរមា​ ។

អស់​រយៈពេល​យូរ​មក​ហើយ ប្រេង​ប្រភេទ​នេះ​ត្រូវ​បាន​វាយតម្លៃ​ខ្ពស់ ដោយសារ​តួនាទី​ជា “​ជាតិ​ខ្លាញ់​សំខាន់​” ក្នុង​របប​អាហារ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​” ខណៈ​ពេល​ដែល ប្រេង​កន្ទក់ ត្រូវ​បាន​ស្គាល់​ថា​ជា​ប្រេង​ល្អ​សម្រាប់​បេះដូង ហើយ​ត្រូវ​បាន​ណែនាំ​ក្នុង​គោលការណ៍​អាហារូបត្ថម្ភ​សម្រាប់​សុខភាព​បេះដូង
ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង FDA សហរដ្ឋអាមេរិក​ ។​” តាម​ការ​បញ្ជាក់​របស់​លោក ការ​រួម​បញ្ចូល​ដ៏​ពិសេស​នេះ មិន​ត្រឹមតែ​រក្សា​ទុក​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ប្រេង​អូ​លីវ​សុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​សារធាតុចិញ្ចឹម​ល្អ​សម្រាប់​បេះដូង​ដូច​ជា Gamma-Oryzanol និង Phytosterol ព្រមទាំង​សម​ស្រប​សម្រាប់​វិធី​ចម្អិន​អាហារ​បាន​ច្រើន​ប្រភេទ​ផង​ដែរ ​។ “​ដោយហេតុ​នេះ និន្នាការ​ប្រើប្រាស់​ប្រេង​អូ​លីវ​សុទ្ធ Extra Virgin មិន​មាន​កំណត់​កម្រិត​ទៀត​ឡើយ ប៉ុន្តែ​វា​ត្រូវ​បាន​បង្កើន​ប្រសិទ្ធភាព​ជាមួយ​អត្ថប្រយោជន៍​បន្ថែម ដើម្បី​ក្លាយជា​ផ្នែក​សំខាន់​មួយ​ក្នុង​ផ្ទះបាយ​ប្រចាំ​ថ្ងៃ​” លោក​វេជ្ជបណ្ឌិត​តុង​បាន​បន្ថែម ​។

Neptune Olive Light លើកកម្ពស់​ស្តង់ដា​ប្រេងឆា សម្រាប់​ផ្ទះបាយ​សម័យ​ទំនើប
មេ​ចុងភៅ Saom Orn ជា​ម្ចាស់​ជ័យ​លា​ភី MasterChef Cambodia រដូវ​កាល​ទី 3 ដែល​តែងតែ​បន្ត​ស្ទីល​អាហារ​បែប fusion បាន​ចែករំលែក​ទស្សនៈ​ថា​ ៖ “​ប្រេងឆា​មួយ​ដប​ដែល ‘​មាន​ស្តង់ដា​’ សម្រាប់​ការ​ចម្អិន​អាហារ​សម័យ​ថ្មី ត្រូវ​តែ​បំពេញ​បាន​ព្រម​គ្នា ២ ចំណុច​សំខាន់ គឺ គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់
និង​សម​ស្រប​សម្រាប់​បច្ចេកទេស​ចម្អិន​អាហារ​ផ្សេង​ៗ​ជា​ច្រើន ដែល​មិន​ត្រឹមតែ​ផ្តល់​ភាព​ងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រក្សា​តម្លៃ​អាហារូបត្ថម្ភ​នៃ​ម្ហូប​ផង​ដែរ​”​។ ដោយហេតុ​នេះ​ហើយ លោក​តែងតែ​ជ្រើសរើស និង​ពេញចិត្ត​ប្រើប្រាស់​ប្រេង​អូ​លីវ សម្រាប់​មុខម្ហូប​ដែល​សម​ស្រប​ ។ នៅ​ពេល​បាន​ស្គាល់​ប្រេងឆា​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង
ព្រោះ​វា​ជា​ប្រភេទ​ប្រេង​កម្រ​មួយ ដែល​អាច​បំពេញ​បាន​ទាំង​ចំណូលចិត្ត និង​ស្តង់ដា “​ប្រេងឆា​ដែល​ត្រឹមត្រូវ​” ដែល​លោក​ត្រូវការ​ ។ លោក​បាន​បញ្ជាក់​ថា​៖ “​ប្រេងឆា​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍​Neptune Olive Light បង្កើត​ស្តង់ដា​ថ្មី​សម្រាប់​ប្រេង​អូ​លីវ​សុទ្ធ​អ៉ិច​ស្ត្រា​” ​។

យោង​តាម​មេ​ចុងភៅ Saom Orn ដោយសារ​តែ​មាន​ប្រេងឆា​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រេង​អូ​លីវ​សុទ្ធ​អុ​ិ​ច​ស្ត្រា ដូច​ជា​លោក​ក៏​អាច​ប្រើប្រាស់​បាន​យ៉ាង​បត់បែន ចាប់ពី​ការ​ស្រូប​សាឡា​ត់ ចៀន រហូត​ដល់​ការ​ឆា ឬ​បំពង​ដែល​សម​ស្រប​សម្រាប់​ស្ទីល​អាហារ​ផ្សេង​ៗ​គ្នា ចាប់ពី​ម្ហូប​បែប​អឺរ៉ុប រហូត​ដល់​ម្ហូប​អាស៊ី និង​ម្ហូប​ខ្មែរ​ ។ “​ចាប់ពី​ពេល​នេះ​តទៅ អ្នក​ធ្វើ​ម្ហូប​នៅផ្ទះ អាច​ប្រើប្រាស់​ប្រេង​មួយ​ប្រភេទ ដែល​មាន​សមាសធាតុ​ផ្សំ​ពី​អូ​លីវ​សុទ្ធ​អ៉ិច​ស្ត្រា បាន​ទាំង​ម្ហូប​ឆា និង​ម្ហូប​ចៀន​ឲ្យ​បាន​ឆ្ងាញ់​រៀងរាល់ថ្ងៃ​ ។ នេះ​ពិតជា​ជម្រើស​មួយ​គួរ​សាកល្បង ដើម្បី​លើកកម្ពស់​គុណភាព​ម្ហូបអាហារ​” ពី​មេ​ចុងភៅ​បាន​ចែករំលែក​បទ​ពិសោធន៍​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​ ។

ជំនួយការ​ដ៏​ពូកែ​ផ្គាប់ចិត្ត​មនុស្ស​ជាទី​ស្រលាញ់ និង​ផ្តល់​សុខភាព​ល្អ​ឥត​ខ្ចោះ
សម្រាប់ Monika Long ការ​ចូល​ផ្ទះបាយ​រៀងរាល់ថ្ងៃ គឺជា “​ភាសា​នៃ​សេចក្ដី​ស្រឡាញ់​” ដែល​នាង​ផ្តល់​ឱ្យដៃ​គូជីវិត ​។ ដូច្នេះ នាង​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​គ្រឿងផ្សំ ដើម្បី​ឲ្យ​ម្ហូប​នីមួយ​ៗ មិន​ត្រឹមតែ​ឆ្ងាញ់​ត្រូវ​រសជាតិ​ទេ ថែម​ទាំង​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ ​។ ក្នុង​ដំណើរ​មួយ​នេះ ប្រេង​អូ​លីវ​សុទ្ធ​អុ​ិ​ច​ស្ត្រា តែងតែ​ជា​ជម្រើស​ដែល​នាង​ទុកចិត្ត ដោយសារ​អត្ថប្រយោជន៍​សុខភាព​ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ។ ជា​ពិសេស ស្វាមី​ជនជាតិ​អឺរ៉ុប​របស់​នាង តែងតែ​ចាត់​ទុក​ប្រេង​អូ​លីវ​សុទ្ធ​អ៉ិច​ស្ត្រា ជា​និមិត្តរូប​នៃ​របប​អាហារ​សុខភាព​ល្អ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ជាមួយ​ម៉ឺ​នុយ​ចម្រុះ ចាប់ពី​ម្ហូប​អឺរ៉ុប រហូត​ដល់​ម្ហូប​ប្រពៃណី​ខ្មែរ ការ​ប្រើប្រាស់​ប្រេង​ប្រភេទ​នេះ មិនសូវ​មាន​ភាព​ងាយស្រួល​នោះ​ទេ ​។ រហូត​ដល់​ពេល​ដែល​នាង​បាន​ស្គាល់​ប្រេងឆា​ណិ​ប​ទូ​ន​អូ​លីវ​ឡាយ​ត៍ Neptune Olive Light នាង​អាច​បន្ត​ជ្រើសរើស​ប្រេង​អូ​លីវ​សុទ្ធ​អ៉ិ​ច​ស្ត្រា ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ងាយស្រួល​ជាង​មុន​ ។ ដោយសារ​ការ​រួម​បញ្ចូល​គ្នា​រវាង​ប្រេង​អូ​លីវ​សុទ្ធ​​អ៉ិ​ច​ស្ត្រា និង​ប្រេង​កន្ទក់​សុទ្ធ នាង​អាច​ចម្អិនម្ហូប​បាន​យ៉ាង​បត់បែន ខណៈ​ពេល​ដែល​នៅ​តែ​រក្សា​គោលការណ៍​រស់នៅ​សុខភាព​ល្អ​ដែល​នាង​តែងតែ​បន្ត​ ។

សម្រាប់​នាង នេះ​គឺជា​វិធី​ដ៏​សាមញ្ញ​មួយ ក្នុង​ការ​សម្របសម្រួល​រវាង​រសជាតិ​ចម្រុះ​របស់​ស្វាមីគោលការណ៍​រស់នៅ​សុខភាព​ល្អ និង​ភាព​រីករាយ​ក្នុង​ការ​ចម្អិន​អាហារ​រៀងរាល់ថ្ងៃ ​។ នាង​បាន​ចែករំលែក​ថា ​៖ “​ដោយសារ​គ្រឿងផ្សំ​សំខាន់​របស់ Neptune Olive Light គឺ​ប្រេង​អូ​លីវ​សុទ្ធ​អុ​ិ​ច​ស្ត្រា
ខ្ញុំ​មានការ​ស្ងប់ចិត្ត​កាន់តែ​ច្រើន​ចំពោះ​អត្ថប្រយោជន៍​សុខភាព ដែល​ប្រេង​នេះ​អាច​ផ្តល់​បាន
ហើយ​មាន​ភាព​ជឿជាក់​លើ​ជម្រើស​របស់ខ្ញុំ​ផង​ដែរ​”​ ។

ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នកជំនាញ និង​អ្នក​ល្បី​ជា​ច្រើន Neptune Olive Light គឺជា​ដំណោះស្រាយ​ដែល​ជួយ​ពង្រីក​ការ​ប្រើប្រាស់​ប្រេង​អូ​លីវ​សុទ្ធ​អ៉ិ​ច​ស្ត្រា ឲ្យ​កាន់តែ​ទូលំទូលាយ ​។ ការ​រួម​បញ្ចូល​ដ៏​ពិសេស​នេះ មិន​ត្រឹមតែ​បន្ថែម​ជម្រើស​ថ្មី​មួយ​សម្រាប់​វិធី​ចម្អិន​អាហារ​ចម្រុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​លើកកម្ពស់​របៀប​រស់នៅ​សុខភាព​ល្អ សម្រាប់​គ្រួសារ ចាប់ពី​អាហារ​ប្រចាំ​ថ្ងៃ​រៀង​រាល់​មុខម្ហូប​ ៕ អត្ថបទសហការ