ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី សម្តែង​មោទនភាព​ដែល​មាន​ប្អូន​ម្នាក់​បន្តវេន​សិល្បៈ​ភាពយន្ត

6 ម៉ោង មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​អ្នក​នាង​មាន​ប្អូនប្រុស​ម្នាក់​ ដែល​អាច​បន្តវេន​សិ​ល្បៈផ្នែក​ភាពយន្ត​ដូច​ជា​នាង​ដែរ ខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន ​ប្អូនប្រុស​របស់​នាង​កំពុង​ចេញ​សម្តែង​ជា​បន្តបន្ទាប់ ។ ប្អូនប្រុស​ដែល​ជា​ប្អូនជីដូនមួយ​របស់​អ្នក​នាង…

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​អ្នក​នាង​មាន​ប្អូនប្រុស​ម្នាក់​ ដែល​អាច​បន្តវេន​សិ​ល្បៈផ្នែក​ភាពយន្ត​ដូច​ជា​នាង​ដែរ ខ​ណៈ​ពេល​ដែល​បច្ចុប្បន្ន ​ប្អូនប្រុស​របស់​នាង​កំពុង​ចេញ​សម្តែង​ជា​បន្តបន្ទាប់ ។

ប្អូនប្រុស​ដែល​ជា​ប្អូនជីដូនមួយ​របស់​អ្នក​នាង អម្ពរ ទេវី នោះ​មានឈ្មោះ​ថា ទេព កែវ​គី​រី ក៏​ជា​តារា​សម្តែង​មួយ​រូប​ផង​ដែរ ក្នុង​ពេល​ដែល​កន្លង​មក ​លោក​មិន​ដែល​បង្ហើប​ឬ​បញ្ចេញ​ពី​អត្ត​សញ្ញាណ​របស់​លោក​ថា​ ជាប់​ខ្សែ​ជាមួយ​តារា​ជើង​ចាស់​រូប​នេះ​ឡើយ ។

យ៉ាងណា​ ក្រោយ​មានការ​ទម្លាយ​ឲ្យ​ដឹង​ពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មក​នោះ អ្នក​នាង អម្ពរ ទេវី មិន​បាន​បដិសេធ​ចំពោះ​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ អ្នក​នាង​បាន​សម្តែង​នូវ​មោទនភាព​ដែល​មាន​ប្អូនប្រុស​អាច​បន្តវេន​សិល្បៈ​ភាព​ដូច​ជា​រូប​នាង ។

តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ ​អ្នក​នាង អម្ពរ ទេវី បញ្ជាក់​តាម​រយៈសំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា បង​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​មាន​ប្អូន​បន្តវេន​សិ​ល្បៈផ្នែក​ភាពយន្តបន្ត​ពីរ​បង ជូនពរ​ប្អូន​ទទួល​ជោគ​ជ​យ័​គ្រប់​ការងារ​ដែល​ប្អូន​ស្រលាញ់ ។ បើ​យោង​តាម​បទ​សម្ភាសន៍​របស់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​លោកគី​រី បាន​អះអាង​ថា រូប​លោក និង​អ្នក​នាង អម្ពរ ទេវី គឺជា​បងប្អូន​ជីដូនមួយ​បង្កើត ដោយ​ឪពុក​របស់​ជា​បងប្អូន​បង្កើត​ជាមួយនឹង​ឪពុក​អ្នក​នាង អម្ពរ ទេវី ។

លោក​បន្ត​ថា  ចំពោះ​រឿង​នេះ​ កន្លង​មក​ មាន​អ្នកសិល្បៈ​ដូច​គ្នា​តិច​ណាស់​ ដែ​ល​បានដឹង​រឿង​នេះ ព្រោះ​លោក​មិន​ដែល​បង្ហើប​រឿង​នេះ​ជា​សាធារណៈ​ឡើយ ប៉ុន្តែ​មិនមែន​លោក​ចង់​លាក់ ឬ​មិន​ចង់​បង្ហាញ​ពី​ជាប់​ខ្សែស្រឡាយ​ជាមួយ​អ្នក​នាង អម្ពរ​ទេវី ដែល​ជាតា​រា​ដ៏​ល្បី​នោះ​ឡើយ ។

លោក​ថា អ្នក​នាង អម្ពរ ទេវី គាត់​មាន​ទេព​កោសល្យ​របស់​គាត់ ហើយ​យើង​ក៏​មាន​ទេព​កោស​ល្ប​របស់​ខ្លួនឯង​ដែរ ហើយ​ខាង​ក្រុម​គ្រួសារ​របស់​លោក​ក៏​អ្នកចេះ​សិល្បៈ តួយ៉ាង​ឪពុក​របស់​លោក ​ទោះ​មិនមែន​ជា​អ្នកសិល្បៈ ប៉ុន្តែ​គាត់​អាច​ចេះ​លេង​ឧ​បក​ណ៍​ភ្លេងបុរាណ​ស្ទើរ​ទាំងអស់ ។

លោក​បញ្ជាក់​ថា ដោយឡែក​​ មូលហេតុ​ដែល​ត្រកូល​លោក និង​អ្នក​នាង​អម្ពរ ទេវី ខុស​គ្នា​នោះ ដោយ​ឪពុក​របស់​លោក​បាន​យក​ត្រកូល​តាម​តា រីឯ​ឪពុក​អ្នក​នាង អម្ពរ ទេវី គឺ​យក​ត្រកូល​តាម​តា​ទួត​វិញ ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​នាក់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ។

លោក​បន្ថែម​ថា ការ​ចូល​ប្រឡូក​សិល្បៈ​របស់​លោក​នោះ គឺ​កន្លង​មក ​អ្នក​នាង អម្ពរ ទេវី ក៏​មិន​បានដឹង​ឡើយ ព្រោះ​អំឡុង​ពេល​នោះ​លោក​ត្រឹមតែ​ឆ្លៀត​ចូល​ថត​បាន​តិចតួច​ពេល​ដែល​លោក​ទំនេរ​ប៉ុណ្ណោះ ទើបតែ​អំឡុង​ឆ្នាំ​២០០៩ ទើប​លោក​ចូល​ប្រឡូក​បាន​ដិត​ដល់ ខ​ណៈ​ពេល​ដែល​ខ្សែភាពយន្ត​ដំបូង​នោះ​ គឺ​លោក​ថត​អោយ​ស្ថានីយទូរទស្សន៍​បាយ័ន ក្នុង​នាម​ជា​តួ​ឪពុក​តួឯក ។

យ៉ាងណា​ បើ​តាម​លោក គី​រី ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បៈនា​ពេល​នេះ ​គឺ​លោក​មិន​ចង់​ឲ្យ​គេ​គិត​ថា លោក​តោង​បង អម្ពរ ទេវី នោះ​ឡើយ ពោល​គឺ​លោក​ចង់​ឲ្យ​គេ​មើលឃើញ​ពី​សមត្ថភាព​លោក​ផ្ទាល់ ជា​ជាង​តោង​ឈ្មោះ​បងស្រី​ដើម្បី​ល្បី ។

គួរ​បញ្ជាក់​ថា លោក គី​រី គឺជា​តារា​សម្តែង​មួយ​រូប​ដែល​តែងតែ​លេច​វត្តមាន​សម្តែង​តាម​រយៈ​ខ្សែភាពយន្ត​បែប​អប់រំ និង​ភាពយន្ត​ខ្នាត​ធំ  ហើយ​លោក​ក៏​ជាតា​រា​មួយ​រូប​ដែល​ចូល​ចិត្ត​ហាត់​​ក្បាច់​គុណ​ម្នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ