ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន សុទី​ម៉ា និងអ៊ិ​ន ល​ក្ខិ​ណា សន្យា​នឹង​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បៈវប្បធម៌​ខ្មែរឱ្យ​​កាន់តែ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​បវរកញ្ញា​ពីរ​រូប ​គឺ​នាង​ច​ន សុទី​ម៉ា និង អ៊ិ​ន ល​ក្ខិ​ណា បាន​សន្យា​ដូច​គ្នា​ថា…

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​បេក្ខភាព​បវរកញ្ញា​ពីរ​រូប ​គឺ​នាង​ច​ន សុទី​ម៉ា និង អ៊ិ​ន ល​ក្ខិ​ណា បាន​សន្យា​ដូច​គ្នា​ថា នាងនឹង​ចូលរួម​ថែរក្សា និង​ផ្សព្វផ្សាយ​សិ​ល្បៈវប្បធម៌​ខ្មែរ​អោយ​កាន់តែ​ល្បី​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ខ​ណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចូលរួម​សកម្មភាព​នេះ​ជា​បន្តបន្ទាប់ ។

ការ​សន្យា​របស់​តារា​ស្រី​ទាំង​ពីរ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រូប​នាង និង​អ្នក​សិ​ល្បៈ​មួយ​ចំនួន​​ទៀត ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​យុវជន​ក្នុង​កិច្ចការ​វប្បធម៌ ក្រោម​ប្រធានបទ​រួម​គ្នា​ដើម្បី​ការពារ និង​លើក​ស្ទួយ​សិ​ល្បៈវប្បធម៌ ​ដែល​រៀបចំ​ធ្វើ​ដោយ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ នា​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ។

ទន្ទឹម​នឹង​ការ​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​ អ្នក​សិ​ល្បៈ​ដែល​បាន​ចូលរួម ជា​ពិសេស តារា​សម្តែង​នាង ច​ន សុទី​ម៉ា និង អ៊ិ​ន ល​ក្ខិ​ណា បាន​សម្តែង​ក្តី​សោមនស្ស​រីក​រាយ និង​សន្យា​នឹង​ខិតខំ​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បៈ វប្បធម៌​ខ្មែរ​បន្ថែម​ទៀត ។

ច​ន សុទី​ម៉ា បាន​លើក​ឡើង​ថា នាង​ខ្ញុំ ច​ន សុទី​ម៉ា សូម​ថ្លែងអំណរគុណ​ដល់ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ឯកឧត្តមទិ​ត ថា​វរិ​ទ្ធិ ដែល​បាន​ផ្តល់​កិត្តិយស អោយ​នាង​ខ្ញុំ​បាន​ចូលរួម​ការងារ​របស់​ក្រសួង​ជា​ច្រើន​កន្លង​មក ហើយ​ខ្ញុំ​ពិតជា​រំភើប​រីករាយ​បំផុត​ដែល​ខ្ញុំ​មា​នក​ត្តិ​យស ចូលរួម​ក្នុង វេទិកា​«យុវជន​ក្នុង​កិច្ច​ការពារ​វប្បធម៌» ក្រោម​ប្រធានបទ រួម​គ្នា​ការពារ​និង​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ​ ។

ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ការពារ ហើយ​ចូលរួម​បន្ត​ផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ដ៏​ល្អ​ផូរផង់​របស់​ប្រទេស​កម្ពុជា អោយ​កាន់តែ​ល្បីល្បាញ​ដល់​អន្តរជាតិ​ទូ​ទាំង​ពិភពលោក​ជាតិ ។

ចំណែក អ៊ិន​ ល​ក្ខិ​ណា ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា នាង​ខ្ញុំ អ៊ិន ល​ក្ខិ​ណា មាន​សេចក្តី​រំភើប​យ៉ាង​ក្រៃ​លែង និង​សូម​គោរព​អរគុណ​ខ្លាំង​បំផុត​ដល់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ឯកឧត្តម ទិ​ត ថា​វរិ​ទ្ធិ ដែល​បាន​ផ្តល់​កិត្តិយស​​អនុញ្ញាត​ឲ្យ​រូប​នាង​ខ្ញុំ​ចូលរួម​ក្នុង​វេទិកា​«​យុវជន​ក្នុង​កិច្ច​ការពារ​វប្បធម៌​» ក្រោម​ប្រធានបទ រួម​គ្នា​ការពារ​និង​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ​ ។

នាង​បញ្ជាក់​ថា ក្នុង​នាម​ជា​សិល្ប​ការិនី​កម្ពុ​ជាមួយ​រូប និង​ជា​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ដែល​បាន​កំពុង​បំពេញបេសកកម្ម​ផ្សព្វផ្សាយ​អំពី​សិល្បៈ​វប្បធម៌​ខ្មែរ នាង​ខ្ញុំ​ប្តេជ្ញា​នឹង​បន្តសកម្ម​ភាព​​លើក​ស្ទួយ​មរតក​វប្បធម៌​ជាតិ​ឲ្យ​ល្បាញ​ល្បី​ទៅ​កាន់​សកលលោក តាម​រយៈ​ការ​បង្កើត​មាតិកា​ផ្សេង​ៗ​លើ​បណ្តាញ​សង្គម ដោយ​ក្រមសីលធម៌ ភាព​ត្រឹមត្រូវ និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​គម្រោង​ផ្សព្វផ្សាយ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ស្រប​ទៅ​តាម​ទិស​ស្លោក «​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូនចៅ​ខ្មែរ​គ្រប់​រូប​» ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​និង​ច​ន សុទី​ម៉ា បាន​ធ្វើ​ជា​វី​ដេ​អូ​ផ្សព្វផ្សាយ​ពី​សិ​ល្បៈ​វប្បធម៌​ខ្មែរលើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ជា​ពិសេស ​កាលពី​ពេល​ថ្ម​ៗ​នេះ​នាង​ក៏​ចូលរួម​ជាមួយ​តារា​៤​នាក់​ផ្សេង​ទៀត​គ្រង​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ អម​ជាមួយ​សកម្មភាព​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

មិន​ខុស​គ្នា​សម្រាប់​តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង អ៊ិន ល​ក្ខិ​ណា ក៏​បាន​ចូលរួម​សកម្មភាព​ដូច​គ្នា​នេះ​ជា​បន្តបន្ទាប់​ដែរ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​នាង និង​បងស្រី​ក៏​បាន​គ្រង​ជា​តួអង្គ​អប្សរា​មាស និង​ប្រាក់ នៅ​ក្នុង​ថ្ងៃ​សម​រាត្រី នៅ​លើ​ទឹកដី​អង្គរ ហើយ​សកម្មភាព​របស់​អ្ម​ក​ទាំង​ពីរ​បាន​ទទួល​ការ​ទាក់ទាញ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ