ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជើង​ខ្លាំង​គុន​ខ្មែរ​ទៀត​ហើយ​ ! ខ្មែរ ប៊ែ​វើ​រីជី​ស ឧបត្ថម្ភ ៤០លាន​រៀល​ដល់​ម្ចាស់​ខ្សែក្រវាត់​វគ្គផ្តាច់ព្រ័ត្រ ក្នុង​សង្វៀន CAMBODIA MAS FIGHT

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ កម្មវិធី Mas Fight បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គូប្រកួត​ចុង​ក្រោយ​គឺ ធន់ ចំណាប់…

រាជធានី​ភ្នំពេញ ​៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ កម្មវិធី Mas Fight បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គូប្រកួត​ចុង​ក្រោយ​គឺ ធន់ ចំណាប់ បាន​យកជ័យ​ជំនះ​ជាមួយនឹង ខ្សែក្រវាត់​លំដាប់​ពិភពលោក IPCC គុន​ខ្មែរ និង​ទឹកប្រាក់​ចំនួន ៤០ លាន​រៀល ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។ ចំណែក​ជើងឯក​រង សៀង សេង​ហួរ ទទួល​បានការ​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ២០ លាន​រៀល នៅ​ក្នុង​ការ​ប្រកួត Cambodia Mas Fight ផង​ដែរ ​។

នៅ​ក្នុង​នោះ ក៏​មានការ​ប្រកួត​ជាមួយនឹង ក្របីព្រៃ ពេជ្រ សម្បត្តិ បាន​យកឈ្នះ​លើ ប៊ី​. អាំ​ហ្គា​ឡាន​បា​យ៉ា ជា​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី ដណ្តើម​យក​ខ្សែក្រវាត់​លំដាប់​ពិភពលោក IPCC គុន​ខ្មែរ ថែម​ទាំង​ទទួល​បានការ​ឧបត្ថម្ភ​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ទឹកប្រាក់​ចំនួន ៤ លាន​រៀល​ដល់ ក្របីព្រៃ ពេជ្រ សម្បត្តិ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​ឧបត្ថម្ភ​នៅ​ក្នុង​កម្មវិធី​ប្រដាល់​ជា​ច្រើន បង្កើត​ជា​សង្វៀន​ដើម្បី​លើកកម្ពស់​ដល់​គុន​ខ្មែរ​រីក​ចម្រើន​ក្នុងស្រុក និង​ឆាក​អន្តរជាតិ ជា​ពិសេស តាម​រយៈ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​តាម Tour Concert នានា​។ ដូច​នៅ​ក្នុង​កម្មវិធី Cambodia Mas Fight របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ផ្តល់​ឱកាស​ដល់​កីឡាករ​ក្នុងស្រុក និង​មក​ពី​អន្តរជាតិ​មក​ចូលរួម​ប្រកួត​បន្ថែម​ទៀត ជា​ការ​លើក​ស្ទួយ​មុខមាត់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​សុះសាយ​ ។

CAMBODIA BEER ពួតដៃគ្នា​ដឹកនាំ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក ៕ អត្ថបទសហការ