ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អេ​ច​ជី​ប៊ី អូ​តូ និង​ក្រុមហ៊ុន អេ & អេ អូតូ គ្រុប ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណីរក​ឃើញ​បទល្មើស​កម្មសិទ្ធិបញ្ញា បំពាន​លើការ​នាំ​ចូល​រថយន្ត និង​គ្រឿងបន្លាស់​រថយន្តរបស់​ម៉ាក​សញ្ញា MAZDA និង KIA គ្រប់​ប្រភេទ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​អ្នក​ប្រើប្រាស់​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​ ២០២៦ ៖ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន អេ​ច​ជី​ប៊ី អូ​តូ…

រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​ ២០២៦ ៖ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន អេ​ច​ជី​ប៊ី អូ​តូ និង​ក្រុមហ៊ុន អេ & អេ អូ​តូ គ្រុប ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ​ស្របច្បាប់​នូវ​រាល់​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​គ្រប់​ប្រភេទ​របស់ ម៉ាក​សញ្ញា MAZDA និង KIA ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាត់វិធានការអនុវត្ត​ច្បាប់ ចុះ​អប់រំ​ណែនាំ​ដល់​ឈ្មួញ​ដែល​បាន​នាំ​ចូល និង​ចែកចាយ​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក MAZDA និង KIA នៅ​លើ​ទីផ្សារ​ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​ត្រឹមត្រូវ​ស្របច្បាប់​ពី​ក្រុមហ៊ុនមេ​នៃ​ម៉ាក​សញ្ញា​ទាំង​ពីរ ​។ ការ​អនុវត្ត​វិធានការ​ច្បាប់​នេះ គឺ​ដើម្បី​ធានា​ឲ្យ​បាន​ថា រាល់​រថយន្ត​ម៉ាក MAZDA និង KIA ដែល​បាន​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា សុទ្ធតែ​ទទួល​បានការ​ត្រួតពិនិត្យ​សម​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​ឆ្លងកាត់​ការ​អនុញ្ញាត​ត្រឹមត្រូវ មុន​ពេល​ដែល​លក់​ជូន​ដល់​អតិថិជន​ប្រើប្រាស់​ ។

ក្នុង​នោះ​ផង​ដែរ តំណាង​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា​ការ​ចុះ​អនុវត្ត​អប់រំ​ណែនាំ ត្រួតពិនិត្យ និង​បង្ក្រាប​ក្នុង​ករណី​ដែល​រក​ឃើញ​ថា​មាន​បទល្មើស​កម្មសិទ្ធិបញ្ញា​នេះ គឺ​សង្កត់ធ្ងន់​លើ​ការ​ធានា​ឲ្យ​បាន​ថា​រថយន្ត​គ្រប់​ម៉ូ​ដែល​របស់​ម៉ាក​សញ្ញា​ MAZDA និង KIA នៅ​លើ​ទីផ្សារ គឺ​សុទ្ធតែ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់ ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ តំណាង​ផ្នែក​បច្ចេកទេស​រថយន្ត របស់​ក្រុមហ៊ុន​ក៏​បាន​ចែករំលែក​ផង​ដែរ​ថា​ការណ៍​ដែល​អតិថិជន​ប្រើប្រាស់​រថយន្ត​ដែល​មិន​បាន​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​នាំ​ចូល​ផ្តាច់មុខ គឺជា​ហានិភ័យ​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ ត្បិត​ថា​មុន​ពេល​អាច​នាំ​ចូល​ម៉ូ​ដែល​ណាមួយ​មក​លក់​ជា​ផ្លូវការ​បានជា​ទូទៅ​ទាមទារ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​កំណត់​ប្រព័ន្ធ​បច្ចេកវិទ្យា (Software-Configuration) រថយន្ត​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ និង​បទដ្ឋាន​សុវត្ថិភាព​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយ​ៗ​។ ហេតុ​ដូច្នេះ​ហើយ ការ​ប្រើប្រាស់​រថយន្ត​ដែល​រចនា​សម្រាប់​ប្រទេស​ដទៃ មក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​គឺជា​កត្តា​ដែល​អតិថិជន​គួរ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់លាស់ ​។

ជា​ចុង​ក្រោយ ក្រុមហ៊ុន អេ​ច​ជី​ប៊ី អូ​តូ និង​ក្រុមហ៊ុន អេ & អេ អូ​តូ គ្រុប នឹង​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ទំនុកចិត្ត​ជូន​អតិថិជន​ទៅ​លើ​ម៉ាក​សញ្ញា​រថយន្ត MAZDA និង KIA ព្រមទាំង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​លុប​បំបាត់​ការ​នាំ​ចូល​ដែល​គ្មាន​សិទ្ធិ​អនុញ្ញាត និង​មិន​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ​ ។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ និង​ការ​ធានា​ត្រឹមត្រូវ សូម​ទំនាក់ទំនង​មក​ផេ​ក​ផ្លូវការ ​៖