ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BYD សម្រេច​បានការ​ប្រគល់​រថយន្ត ១០,០០០គ្រឿង​នៅកម្ពុជា ជា​សក្ខីភាព​នៃ​ការ​រីក​ចម្រើនដែល BYD Cambodia សម្រេច​បាន​នូវប្រព័ន្ធ​អេកូឡូស៊ី​ផលិតកម្មក្នុងស្រុក និង​សេវាកម្ម​ក្រោយ​ការ​លក់

1 នាទី មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ ២០២៦ BYD Cambodia បាន​រៀបចំ​ពិធី​អបអរសាទរ ថ្លែងអំណរគុណដល់អតិថិជន​ម្ចាស់​រថយន្ត មួយ​ម៉ឺន​នាក់ និង​ពិធី​ប្រគល់​រថយន្ត​ទី ១០,០០០​គ្រឿង យ៉ាង​អធិកអធម ​។ ដៃគូ​ក្នុង​ឧស្សាហកម្ម តំណាង​សារព័ត៌មាន និង​ម្ចាស់​រថយន្ត​ជា​ច្រើន​បាន​ជួបជុំ​គ្នា ដើម្បី​រួម​គ្នាធ្វើ​ជា​សាក្សី​នៃ​សមិទ្ធិ​ផល​ជា​ប្រវត្តិសាស្ត្រក្នុង​ការ​ចាក់​ឫសយ៉ាង​ជ្រៅក្នុង​ទីផ្សារ​កម្ពុជា​របស់ BYD​ ។

ការ​ទម្លាយ​ភាព​ជោគជ័យ​នៃ​ការ​លក់ ​១០,០០០​គ្រឿង​នេះ មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញដោយ​ផ្ទាល់​នូវការ​ទទួលស្គាល់​ពី​ទីផ្សារ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​លទ្ធផល​នៃ​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​របស់ BYD ក្នុង​ការ​ចាក់​ឫស និង​បម្រើអ្នក​ប្រើប្រាស់​ក្នុង​ស្រុកលើ​គ្រប់​ទម្រង់ ដោយ​ផ្អែក​លើ​វិស័យ​ស្នូល​ទាំង​ប្រាំ រួម​មាន ​៖ ការ​ផលិត​នៃ​រោងចក្រ​ក្នុងស្រុក​, ការ​សម្របសម្រួល​ប្រព័ន្ធ​ឆ្លាត​វៃ​ជា​ភាសា​ខ្មែរ​, បណ្តាញ​សេវាកម្ម​គ្រប់​ដណ្តប់​គ្រប់​តំបន់​, ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​ខ្នាត​ធំ និង​ការ​បណ្តុះបណ្តាល ធនធានមនុស្ស​ក្នុងស្រុក​ ។ ព្រមទាំង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុកចិត្ត​ដ៏​ខ្ពង់ខ្ពស់ របស់ អតិថិជនកម្ពុជា​ទៅ​លើ​ម៉ាក​សញ្ញា ផលិតផល និង​សេវាកម្ម​របស់ BYD ផង​ដែរ​ ។

លោក Yang Chao អ្នកគ្រប់គ្រង​ទូទៅ ក្រុមហ៊ុន Harmony ICAR សាខាប្រទេស​កម្ពុជា បាន​​ថ្លែង​ថា ការ​សម្រេច​បាន​នូវការ​ប្រគល់​រថយន្ត​ចំនួន ១០,០០០គ្រឿង​ ដោយ​ជោគជ័យ​របស់ BYD Cambodia គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រដ៏​សំខាន់​មួយ​នៃ​ការ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទីផ្សារ​រថយន្ត ថាមពល​ថ្មី​នៅ​កម្ពុជា ​។ នៅ​ពីក្រោយ សមិទ្ធផលដ៏​លេចធ្លោ​នេះ គឺ​កើត​ចេញពី​ការ​សម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ទំនុកចិត្ត​ដ៏​ពិតប្រាកដ​របស់​ម្ចាស់​រថយន្ត​កម្ពុជា​រាប់​ម៉ឺននាក់ ហើយ​ក៏​ជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងយកចិត្តទុកដាក់ និង​ការ​ជម្នះឧបសគ្គ​នានា​ជា​ជំហាន​ៗ​របស់ក្រុមការងារ​ក្នុងស្រុក​ទាំងអស់​របស់ BYD Cambodia ផង​ដែរ​ ។

លោក​បាន​សង្កត់ធ្ងន់​ថា ចាប់តាំងពី​បាន​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​មក BYD តែងតែ​ប្រកាន់ខ្ជាប់​នូវទស្សនវិជ្ជានៃ​ការ​អភិវឌ្ឍន៍​រយៈពេល​វែង ដោយ​បោះបង់​ចោល​នូវ​គំនិត​អាជីវកម្ម​រយៈពេល​ខ្លី ហើយ​ប្រកាន់ខ្ជាប់​នូវ​ការ​ចាក់​ឫស ការ​រៀបចំ​ខ្លួន​ឱ្យ​ស៊ីសង្វាក់​គ្នា និង​ការ​បម្រើប្រជាជន​ក្នុងស្រុក​ ។ ចាប់តាំងពី​ការ​បង្កើត​ឧស្សាហកម្ម​រូប​វន្ត​, ការ​ដាក់​បញ្ចូលបច្ចេកវិទ្យា​ឆ្លាត​វៃ​, ការ​បង្កើត​បណ្តាញ​សេវាកម្ម​, ការ​ធ្វើ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​គ្រឿងបន្លាស់ រហូត​ដល់ការ​បណ្តុះបណ្តាលធនធានមនុស្ស​ក្នុងស្រុក ក្រុមហ៊ុន​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុកលើ​គ្រប់​វិស័យ និង​បាន​បំពេញ​កាតព្វកិច្ច សង្គម​របស់​សហគ្រាស​យ៉ាង​ពិតប្រាកដ ​។ ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​ការ​វិនិយោគ​លើ​ការ​រៀបចំ​យុទ្ធសាស្ត្រ លក្ខណៈ​ក្នុងស្រុក​ពេញលេញ ដើម្បី​តបស្នង​នូវ​ទំនុកចិត្ត​របស់​ម្ចាស់​រថយន្ត​គ្រប់​រូប តាម​រយៈ​ផលិតផល​ដែល​មានគុណភាព​ខ្ពស់ បច្ចេកវិទ្យា​ដ៏​រឹង​មាំ និង​សេវាកម្ម​ដ៏​កក់ក្តៅ ព្រមទាំង​បន្ត​ជួយ​ជំរុញការ​ធ្វើ​ទំនើប​កម្ម ការ​ធ្វើ​ដំណើរបៃតង​នៅ​កម្ពុជា និង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​វិស័យ​ថាមពល​ថ្មី​ក្នុងស្រុក​ ។

ការ​បង្កើត និង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ក្នុងស្រុក ពង្រឹង​គ្រឹះ​ឧស្សាហកម្ម​ឱ្យ​កាន់តែ​រឹង​មាំ BYD បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន ៣២លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត ថាមពល​ថ្មីដំបូង​បង្អស់​នៅ​កម្ពុជា ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ ។ នា​ពេល​បច្ចុប្បន្ន រោងចក្រ​នេះបាន​ដាក់​ឱ្យ​ដំណើរការ​ផលិតកម្ម​ដោយ​ជោគជ័យ ដោយ​សម្រេច​បាន​នូវ​ការ​ផលិត​រថយន្ត​ទាំងមូល​នៅ​ក្នុងស្រុក​ ។ ដោយ​ផ្អែក​លើ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក ម៉ូ​ឌែ​ល​រថយន្ត​ដូច​ជា Sealion 5 ត្រូវ​បាន​ផលិត និង​ប្រគល់​ជូន​នៅក្នុងស្រុក​ផ្ទាល់​ ។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​នឹង​បន្ត​ជំរុញ​ការ​ផលិត​ក្នុងស្រុក​នូវ​ម៉ូ​ឌែ​ល​ពេញ​និយមផ្សេង​ទៀត ដូច​ជា រថយន្ត​ភី​ក​អាប់ Shark 6 Super Hybrid ជា​បន្តបន្ទាប់ ដើម្បី​បន្ត​ធ្វើ​ឱ្យ​ផលិតផល​កាន់តែ​សម្បូរ​បែប ឆ្លើយ​តប​ចំ​តម្រូវការប្រើប្រាស់​ដ៏​ចម្រុះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ និង​ការ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​នៅ​កម្ពុជា ដោយ​ឈរជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​តាម​រយៈឧស្សាហកម្ម​រូប​វន្ត​ ។

គំនិត​ផ្តួចផ្តើម​ដំបូង​គេ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្លាត​វៃ​ជា​ភាសា​ខ្មែរ នាំមុខ​គេ​ជា​គំរូ​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លាត​វៃ​ក្នុងស្រុក
BYD បាន​ក្លាយជា​ម៉ាក​សញ្ញា​រថយន្ត​អន្តរជាតិ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​សម្រេច​បាន​នូវ​ការ​ប្រើប្រាស់ ប្រព័ន្ធ​បញ្ជា​ក្នុង​រថយន្ត និង​ការ​ដំណើរការ​កម្មវិធី APP ជា​ភាសា​ខ្មែរក្នុងស្រុកយ៉ាង​ពេញលេញដោយ​បាន​បំបែកឧបសគ្គ​ផ្នែក​ភាសា​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឆ្លាត​វៃ​មុនគេ​បង្អស់ ​។

ម៉ូ​ឌែ​ល​រថយន្ត សំខាន់​ៗ​ក្រោម​ប៊្រេន​មាន​ដូច​ជា TI7​ ជាដើម ត្រូវ​បាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​ផ្ទាំង​បញ្ជា​ភាសា​ខ្មែរ​ដើម ហើយ​កម្មវិធី BYD APP ផ្លូវការ​ក៏​ត្រូវ​បាន​រៀបចំ​ជា​ភាសា​ខ្មែរ​គ្រប់​មុខងារ​ទាំងស្រុង​ផង​ដែរ​ ។ ដោយ​ផ្អែក​លើ​ប្រព័ន្ធភ្ជាប់​បណ្តាញ​ឆ្លាត​វៃ ម្ចាស់​រថយន្ត​អាច​ដោះ​សោរ​រថយន្ត​ដោយ​មិនបាច់​ប្រើ​សោរ​ផ្ទាល់ និង​បញ្ជា​រថយន្ត​ពី​ចម្ងាយ ដោយ​លាឈប់​ទាំងស្រុង​ពី​ការ​ប្រើប្រាស់​សោរ​ធម្មតា​បែប​ប្រពៃណី ដែល​ស្រប​ទៅ​នឹង​ទម្លាប់​នៃការ​ប្រើប្រាស់ របស់អតិថិជន​ក្នុងស្រុក ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ឆ្លាត​វៃ​ក្លាយជា​លក្ខណៈ​ក្នុងស្រុក និង​ផ្តល់​ភាព​ងាយស្រួល​យ៉ាង​ពិតប្រាកដ​ ។

ការ​រៀបចំ​បណ្តាញ​សេវាកម្ម​គ្រប់​ដណ្តប់​គ្រប់​តំបន់ វិនិយោគ​ធំ​លើ​ការ​សាងសង់​ឃ្លាំង​គ្រឿងបន្លាស់​ដើម្បី ដោះស្រាយ​កង្វល់​ក្នុង​ការ​ប្រើប្រាស់​រថយន្ត

BYD បាន​ពង្រីក​បណ្តាញ​សេវាកម្ម​ក្រៅ​ប្រព័ន្ធ របស់​ខ្លួន​នៅ​កម្ពុជា​យ៉ាង​លឿន​បំផុត​ ។ នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បណ្តាញ​សេវាកម្ម​លក់​ចំនួន ១០កន្លែង និង​មជ្ឈមណ្ឌល​សេវាកម្ម​ក្រោយ​ការ​លក់ ដែល​កំពុងដំណើរការជា​ប្រចាំ​ចំនួន ៤កន្លែង ព្រមទាំង​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ក្រោយ​ការ​លក់​ចំនួន ២កន្លែង​ទៀត​ដែល​ជិត​នឹងបញ្ចប់ការ​សាងសង់ និង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។ បណ្តាញ​ទាំងនេះ​គ្របដណ្តប់​យ៉ាង​ពេញលេញ​លើ​ទីក្រុង​ស្នូល​ៗ ដូច​ជា ភ្នំពេញ ព្រះ​សីហ​នុ និង​សៀមរាប ដោយ​ផ្តល់​នូវ​សេវាកម្ម​នៅ​ជិត​លោក​អ្នក​បំផុត ទាំង​ការ​មើល​រថយន្ត ទិញ​រថយន្ត និង​ការ​ថែទាំ ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរការ​ខ្សែ​ទូរស័ព្ទ Hotline បម្រើ​សេវាកម្ម​ដោយ​ឥត​គិតថ្លៃ​ទូ​ទាំង​ប្រទេស​ ៖ 180 020 8899 ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ចំពោះ​ការ​សាកសួរ​ព័ត៌មាន បណ្តឹងតវ៉ា សេវាកម្ម​សង្គ្រោះ​បន្ទាន់ តាម​ដងផ្លូវ និង​តម្រូវការ​ថែទាំ​របស់​ម្ចាស់​រថយន្ត ដោយ​នាំ​យកគុណ​ភាព​ដើម​ពី​រោងចក្រ និង​ការ​ធានា​ស្ដង់ដារ​មក​អនុវត្ត ផ្ទាល់​នៅ​ក្នុង​រាល់​ព័ត៌មាន​លម្អិត​នៃ​សេវាកម្ម​នីមួយ​ៗ​ ។

នៅ​ក្នុង​ពិធី​អបអរសាទរ​នេះ BYD បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ផែនការ​ធ្វើ​ឱ្យ​ប្រសើរ​សេវាកម្ម​ដ៏​សំខាន់​មួយ​គឺ​ ៖ បន្ថែម​ទុន​វិនិយោគ​ពិសេស​ចំនួន ៦លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រៀបចំ​សាងសង់​មជ្ឈមណ្ឌល​ស្តុក​គ្រឿងបន្លាស់ ផ្តាច់មុខ​ដែល​មាន​ផ្ទៃដី​លើស​ពី ៥,០០០ម៉ែត្រការ៉េ ដែល​គម្រោង​នេះ​នឹង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ ២០២៦ ​។ បន្ទាប់​ពី​មជ្ឈមណ្ឌល​ស្តុក​គ្រឿងបន្លាស់​នេះ​ត្រូវ​បាន​បញ្ចប់វា​នឹង​ជួយ​ជំរុញ​អត្រា​ផ្គត់ផ្គង់​គ្រឿងបន្លាស់ឱ្យ​មាន​ស្ថេ​រ​ភាពរហូត​ដល់ ៩៩% ដោយ​សម្រេច​បាន​នូវ​ការ​ដឹក​ជញ្ជូន​គ្រឿងបន្លាស់​យ៉ាង​លឿន​បំផុត​ក្នុង​រយៈពេល ១ម៉ោងកន្លះ​នៅ​ក្នុង​តំបន់​ភ្នំពេញ និង​ការ​ដឹក​ជញ្ជូន​ទៅ​ដល់ទី​កន្លែង​ក្នុង​ថ្ងៃ​ដដែល​សម្រាប់​រាល់​កា​រក​ម្ម៉​ង់​ពី​បណ្តា​ខេត្ត ​។ នេះ​ជា​ការ​កាត់​បន្ថយ​រយៈពេល​រង់ចាំ​គ្រឿងបន្លាស់​យ៉ាងច្រើន និង​ដោះស្រាយ​ទាំងស្រុង​នូវ​កង្វល់ដែល​ម្ចាស់​រថយន្តត្រូវ​រង់ចាំ​គ្រឿងបន្លាស់​យូរ និង​ការ​ផ្គត់ផ្គង់​យឺតយ៉ាវ ដោយ​បង្កើត​នូវការ​ធានាសេវាកម្ម​ធ្វើ​ដំណើរ​ដ៏​កក់ក្តៅ និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ម្ចាស់​រថយន្ត​រាប់​ម៉ឺន​នាក់ ​។

ការ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៃ​ធនធានមនុស្ស​ក្នុងស្រុក រួម​ផ្សំ​ថាមពល​យុវវ័យ បង្ហាញ​ពីមុខ​មាត់​ក្រុមការងារ

BYD តែងតែ​ចាត់​ទុក​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុងស្រុក​ជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​រយៈពេល​វែង ​។ នា​ពេល​បច្ចុប្បន្ន ក្រុមការងារ​នៅ​កម្ពុជា​មាន​ចំនួន​សរុប ៤៥៧នាក់ ដែល​ក្នុង​នោះ​បុគ្គលិក​ក្នុងស្រុក មាន​សមាមាត្រខ្ពស់​រហូត​ដល់ ៩៦%​ ។ រាល់​មុខ​តំណែង​ស្នូល​ៗ​ទាំងអស់ ទាំង​ផ្នែក​លក់ ផ្នែក​សេវាកម្ម​ក្រោយ​ការ​លក់ ផ្នែក​ផលិតកម្ម ផ្នែក​គ្រប់គ្រង និង​ផ្នែក​បម្រើ​អតិថិជន គឺ​សុទ្ធតែ​មាន​ធនធានមនុស្ស​ក្នុងស្រុក​ជា​ស្នូល ​។ សហគ្រាស​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ជា​ប្រចាំ និង​បង្កើត​ផ្លូវ​ឡើង​ឋានៈ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ដោយ​បាន​ទាក់ទាញ​យុវជន​ក្នុងស្រុក​ជា​ច្រើន​ឱ្យមក​ចាក់​ឫស​ក្នុង​ឧស្សាហកម្ម​ថាមពល​ថ្មី ប្រើប្រាស់ ការ​អភិវឌ្ឍន៍​របស់​សហគ្រាស​ដើម្បី​ជម្រុញ​ការ​បង្កើត​ការងារ​ក្នុងស្រុក និង​ផ្តល់​សមត្ថភាព​វិជ្ជាជីវៈ ដើម្បីជំរុញការ​រីក​ចម្រើន​នៃ​ធនធានមនុស្ស​ក្នុង​ឧស្សាហកម្ម ព្រមទាំង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុងការ​អនុវត្តកាតព្វកិច្ចសង្គម​របស់​សហគ្រាស​ ។

នៅ​ក្នុង​កម្មវិធី​អបអរសាទរ​នេះ ក្រុមការងារ​បុគ្គលិក​ក្នុងស្រុក​របស់ BYD កម្ពុជា បាន​ឡើង​លើ​ឆាក ដើម្បី​សម្តែង កម្មវិធី​សិល្បៈ​យ៉ាង​អស្ចារ្យ​ ។ បុគ្គលិក​ទាំងអស់​ពោរពេញ​ដោយ​ស្មារតី និង​ថាមពល​យ៉ាង​ខ្លាំងក្លា ដោយ​បាន​ប្រើប្រាស់ ការ​សម្តែង ដ៏​អស្ចារ្យ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​ភាព​រស់​រវើក​នៃ​ក្រុមការងារ​វ័យក្មេង ព្រមទាំង​បាន​ឆ្លុះ​បញ្ចាំង យ៉ាង​រស់​រវើក​នូវ​វប្បធម៌​សាជីវកម្ម ដែល​ពោរពេញ​ដោយ​ភាព​កក់ក្តៅ ភាព​ស្និទ្ធស្នាល និង​ការ​រីក​ចម្រើន​ទៅ​មុខ ​។ ទន្ទឹម​នឹង​នេះ ថ្នាក់ដឹកនាំ​ក្រុមការងារ​ផ្នែក​លក់​ក៏​បាន​បង្ហាញខ្លួន​រួម​គ្នា និង​បាន​បង្កើត​កម្មវិធី ឆ្លើយ​សំណួរ​យក​រង្វាន់ នៅ​លើ​ឆាក ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​រថយន្ត​កាន់តែ​ខិត​ជិត​គ្នា និង​បង្ហាញ យ៉ាង ពេញលេញ នូវ​វិជ្ជាជីវៈ និង​សេវាកម្ម​ដ៏​ស្មោះត្រង់ និង​ជាក់ស្តែង ​។

ពេលវេលា​ដ៏​មាន​កិត្តិយស​! ប្រគល់​រថយន្ត​គ្រឿង​ទី ១០,០០០ ដែល​ជា​សមិទ្ធិ​ផល​ប្រវត្តិសាស្ត្រ​យ៉ាង​ជោគជ័យ កម្មវិធី​បាន​ឈាន​ចូល​ដល់​ខណៈ​ពេល​ដ៏​គួរ​ឱ្យ​រំភើប​បំផុត​ប្រចាំឆ្នាំ ដោយនៅ​លើ​ឆាក​បាន​រៀបចំ​ពិធី​ប្រគល់រថយន្តទី ១០,០០០​គ្រឿង របស់ BYD កម្ពុជា យ៉ាង​អធិកអធម ដែល​ជា​ការ​កត់ត្រា​ជា​ផ្លូវការ​នូវ​កិត្តិយស​នៃ​សមិទ្ធិ​ផល​ជា ប្រវត្តិសាស្ត្រ ក្នុង​ការ​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក ។ នៅ​ក្នុង​ពិធី​នេះ លោក Chen Daoyin នាយក​ផ្នែក ប្រតិបត្តិការ សហគ្រាស​លក់​រថយន្ត BYD តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក សាខាប្រទេស​កម្ពុជា និង​លោក Yang Chao អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Harmony ICAR សាខាប្រទេស​កម្ពុជា បាន​ឡើង​លើ​ឆាក​រួម​គ្នា ដើម្បី​ប្រគល់​រថយន្ត​ថ្មីជូន​ដល់ម្ចាស់​រថយន្ត​ទី ១០,០០០​គ្រឿង ដោយ​មាន​ភ្ញៀវ​កិត្តិយស និង​ម្ចាស់​រថយន្ត​ទាំងអស់នៅ​ក្នុង​កម្មវិធី​រួម​គ្នាធ្វើ​ជា សាក្សីនៃ​ពេលវេលា​ប្រវត្តិសាស្ត្រ​នេះ ​។

សំឡេង​គាំទ្រ​ពិត​ប្រាកដជា​សាក្សី​នៃ​ភាពរឹងមាំ ម្ចាស់​រថយន្ត​គំរូ​ចែករំលែក​បទ​ពិសោធន៍​ប្រើប្រាស់​រថយន្ត ដ៏​សម្បូរ​បែប

នៅ​ក្នុង​កម្មវិធី​នេះ ក៏​មានការ​អញ្ជើញ​ជា​ពិសេស​ដល់​ម្ចាស់​រថយន្ត​គំរូ​ដំបូង​គេ​បង្អស់​ចំនួន ៣ រូប​ឡើង​លើ​ឆាក ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ប្រើប្រាស់​រថយន្ត​ជាក់ស្ដែង​ ។ តាម​រយៈ​អារម្មណ៍​ពិត​នៃ​ការ​ប្រើប្រាស់​រថយន្ត​ជាក់ស្តែង វា​បាន​បញ្ជាក់​ពី​កម្លាំង​ស្នូល​នៃ​ផលិតផល BYD និង​អត្ថប្រយោជន៍​នៃការ​សម្របសម្រួលឱ្យ​ស៊ីសង្វាក់​គ្នា និងលក្ខណៈ​ក្នុងស្រុក ដែល​ធ្វើ​ឱ្យ​សំឡេង​គាំទ្រ​មាន​ភាព​ស្មោះត្រង់ និង​មានការ​ទាក់ទាញ​ចិត្ត​យ៉ាង​ខ្លាំង ​។

ម្ចាស់​រថយន្ត BYD Seal 5 ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ទៅ​លើអត្ថប្រយោជន៍នៃការ​សន្សំ​សំចៃ​ថាមពល​ដ៏​អស្ចារ្យ​នៃ​ម៉ូ​ឌែ​ល​នេះ​ ។ គាត់​បាន​និយាយ​ដោយ​ស្មោះត្រង់​ថា កាលពីមុន​ពេល​បើកបរ​រថយន្តប្រើ​ប្រេងសាំង ថ្លៃ​សាំង​ប្រចាំខែ​ចំណាយ​ខ្ពស់​រហូត​ដល់ ២៥០-៣០០ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ការ​ចំណាយ​ដ៏​ច្រើន​ ។ បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​មក​ទិញ​រថយន្ត BYD Seal 5 ដែល​ជា​ប្រភេទ Super Hybrid មក ដោយ​ផ្អែក​លើ​ការ​បង្ហាញការ​សន្សំ​សំចៃ​ថាមពល​ដ៏​លេចធ្លោ ថ្លៃ​ចំណាយ​លើ​ការ​ប្រើប្រាស់​ឡាន​ប្រចាំខែ​គឺ​ត្រូវការ​ត្រឹមតែ ៣០ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ ដែល​បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​យ៉ាងច្រើន ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរបៃតង​សម្រេច​បាននូវ​ការ​សន្សំ​សំចៃ និង​ស្រួល​ចិត្ត​យ៉ាង​ពិតប្រាកដ ​។

ម្ចាស់​រថយន្ត Ti7​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ទទួលស្គាល់​យ៉ាង​ជ្រាលជ្រៅ​ទៅ​លើ​គុណភាព​នៃ​ការ​បើកបរ និង​បទ​ពិសោធន៍​កម្លាំង​ម៉ាស៊ីន​របស់​រថយន្ត​ ។ លោក​បាន​មាន​ប្រសាសន៍​ថា Ti7 ​មានការ​ឆ្លើយ​តប​យ៉ាង​រហ័ស ការ​បង្កើន​ល្បឿន​មាន​ភាព​រលូន និង​មានការ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ ​។ ទន្ទឹម​នឹង​នេះ ភាព​ស្ងប់ស្ងាត់​នៃរថយន្ត​ទាំងមូល​គឺ​ល្អ​ខ្លាំង​ណាស់ ការ​បើកបរ​ក្នុង​ទីក្រុង​គឺ​ស្ងាត់​គ្មាន​សំឡេង​រំខាន និង​មាន​ភាព​ងាយស្រួល​ខ្លាំង​ក្នុង ការ​បើកបរ ​។ មុខងារ​ឆ្លាត​វៃ​លក្ខណៈ​ក្នុងស្រុក​ដែល​បាន​បំពាក់​នៅ​លើ​រថយន្តបាន​សម្របសម្រួលយ៉ាង​ជ្រៅ​ទៅ​នឹង ទស្សនីយភាព​នៃ​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក និង​បាន​បង្កើន​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​រថយន្ត​ប្រចាំ​ថ្ងៃ​លើ​គ្រប់​វិស័យ​ ។

ម្ចាស់​រថយន្ត BYD Sealion 7 ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ផ្តោត​ការ​យកចិត្តទុកដាក់ លើ​ការ​ចែករំលែក បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​រថយន្ត​ឆ្លាត​វៃ និង​ភាព​ជាក់ស្តែង​នៃ​លំហ​ទូលាយ​ក្នុង​រថយន្ត​ ។ គាត់​បាន​មាន​ប្រសាសន៍​ថា មុខងារ​បញ្ជា​ឡាន​ពី​ចម្ងាយ​របស់ BYD APP ដែល​បាន​សម្របសម្រួល​ជា​លក្ខណៈ​ក្នុងស្រុក គឺ​ស៊ីសង្វាក់​គ្នា យ៉ាង​ល្អ ឥត​ខ្ចោះ​ទៅ​នឹង​ទស្សនីយភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ទៅ​ទទួល​កូន និង​ការ​រង់ចាំ​បណ្តោះអាសន្ន​ជាដើម ដែល​អាច​បញ្ជា​សីតុណ្ហភាព​ពី​ចម្ងាយ និង​ត្រួតពិនិត្យ​មើល​រថយន្ត ប្រកបដោយ​សុវត្ថិភាព និង​ភាព​ងាយស្រួល ​។ ទន្ទឹម​នឹង​នេះ លំហ​ខាងក្នុង​រថយន្ត​ដ៏​ធំ​ទូលាយ អាច​ឆ្លើយ​តប​បាន​យ៉ាង​ងាយស្រួល​នូវ​តម្រូវការ​ធ្វើ​ដំណើរទៅ​ក្រៅក្រុង​ជា​លក្ខណៈ​គ្រួសារ និង​ការ​ដឹក​ជញ្ជូន​វ៉ា​លី​ធំ​ៗ ដែល​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​យ៉ាង​ពេញលេញ​ ។ គាត់​ក៏​បាន​ផ្តល់​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ថ្លែងអំណរគុណ​របស់ BYD កម្ពុជា នា​ពេល​នោះ​ផង​ដែរ ​។ នៅ​ក្នុង​កម្មវិធី ក៏​មានការ​ចាប់ឆ្នោត​ផ្សងសំណាង​ជា​ច្រើន​ជុំ ដើម្បី​ផ្តល់​ជូន​នូវ​កាដូ​ដ៏​កក់ក្តៅ ដែល​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់​ក្នុង​ការ​ថ្លែងអំណរគុណ និង​តបស្នង​ដល់​ម្ចាស់​រថយន្ត​ទាំងអស់​សម្រាប់​ការ​ទុកចិត្ត និង​ការ​រួម​ដំណើរ​ជាមួយ​គ្នា​រហូត​មក​ ។

ឈរជើង​លើ​ចំណុច​ចាប់ផ្តើម​ថ្មី បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទីផ្សារ​រថយន្ត​ថាមពល​ថ្មី​នៅ​កម្ពុជា

ការ​ប្រគល់​រថយន្ត​ ១០,០០០​គ្រឿង គឺជា​សមិទ្ធិ​ផល​ប្រវត្តិសាស្ត្រ​ដ៏​លេចធ្លោ​មួយ ហើយ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​នៃការ​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ផង​ដែរ​ ។ ទៅ​ថ្ងៃ​អនាគត BYD នឹង​បន្ត​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ទីផ្សារ​កម្ពុជា បន្ត​ពង្រឹង សមត្ថភាព​ផលិតកម្ម​នៃ​រោងចក្រ​ក្នុងស្រុក​, ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ឆ្លាត​វៃ​លក្ខណៈ​ក្នុងស្រុក​, ការ​ពង្រីក​បណ្តាញ សេវាកម្ម​គ្រប់​ដណ្តប់​គ្រប់​តំបន់​, ការ​ប្រតិបត្តិការ​ប្រព័ន្ធ​ស្តុក​គ្រឿងបន្លាស់ និង​ការ​កសាង​ធនធានមនុស្ស​ក្នុងស្រុក ដែល​ជា​វិស័យ​ស្នូល​ទាំង​ប្រាំ ព្រមទាំង​បន្ត​ធ្វើ​ឱ្យ​ព័ត៌មាន​លម្អិត​នៃ​ផលិតផល និង​សេវាកម្ម​កាន់តែ​មាន ភាពល្អ ប្រសើរ​ឡើង លើកកម្ពស់​បទ​ពិសោធន៍​ដំណើរការ​ទាំងមូល​របស់​អ្នក​ប្រើប្រាស់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាត​វៃ​បៃតង ដើម្បី​ផ្តល់​ថាមពល​ដល់​ការ​ធ្វើ​ដំណើរ​ដ៏​ស្រស់​ព្រ​ង​របស់​ប្រជាជន​កម្ពុជា​ ។ ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី សមត្ថភាព​ដើម្បី​បង្កើត​ម៉ាក​សញ្ញា​រថយន្ត​ថាមពល​ថ្មី​ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ទុកចិត្ត​បំផុត​ពីអ្នក​ប្រើប្រាស់នៅ​កម្ពុជា ព្រមទាំង​រួមចិត្តរួម​ដំណើរ និង​រួម​គ្នា​ឈ្នះ​នា​ពេល​អនាគត​ជាមួយ​ម្ចាស់​រថយន្ត​រាប់​ម៉ឺន​នាក់​ ៕ អត្ថបទសហការ