ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូននិងសុវត្ថិភាព

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​លើក​ឡើង​ថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ គ្រប់​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​ បាន​ដំណើរការ​រយៈពេល​៣​ថ្ងៃ ប្រព្រឹត្ត​ទៅ​ដោយ​រលូន សុវត្ថិភាព និង​សប្បាយ​រីករាយ ​សម្រាប់​ប្រជាជន​ខ្មែរ ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​មាន​វត្ត​មាននៅ​លើ​ទឹកដី​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​នៅ​ទូ​ទាំង​២៥ រាជធានី​-​ខេត្ត​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​អរគុណ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ក្រុមការងារ​ដែល​ពាក់ព័ន្ធ រួម​ទាំង​ក្រុមការងារ​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ពេលវេលា​រៀបចំ​កម្មវិធី​កម្សាន្ត​នានា ថែរក្សា​សន្តិ​សុខ​សណ្តាប់ធ្នាប់​បាន​ល្អ រក្សា​អនាម័យ ព្រមទាំង​ចូលរួម​សហការ​រៀបចំ​ក្នុង​ការ​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ដល់​មហា​គ្រួសារ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បាន​ចូលរួម​លេង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ឱកាស​​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ ។

សម្តេច​ធិ​បតី​ក៏​បាន​សូម​ជូនពរ លោកតា​លោកយាយ អ៊ំ​ ពូ​ មីង បងប្អូន និង​ក្មួយ​ៗ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពេល​ធ្វើ​ដំណើរ និង​សូម​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ​សុវត្ថិភាព ព្រមទាំង​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ៕