ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លះបង់កាហ្វេមួយកែវ ដើម្បីផ្លាស់ប្ដូរជីវិតកុមារកម្ពុជា

3 ម៉ោង មុន

រាជធានីភ្នំពេញ៖ ត្រឹមតែ ៥ដុល្លារតែប៉ុណ្ណោះ! គ្រាន់តែចំណាយថវិកាដែលស្មើទៅនឹងតម្លៃកាហ្វេមួយកែវ អាចមានន័យខ្លាំង ជាងអ្វីដែលបងប្អូនគិតទៅទៀត ពោលគឺជាឱកាសផ្ដល់ឱ្យកុមារកម្ពុជា នូវលទ្ធភាពក្នុងការសិក្សា ក្ដីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាង ។

គម្រោង “តោះអាន ២០២៦” របស់សភាយុវពាណិជ្ជករអន្តរជាតិសាខាចតុមុខ (JCI Chaktomuk) មានមោទនភាព ក្នុងការផ្ដួចផ្ដើម “យុទ្ធនាការ ៧៥០កញ្ចប់នៃក្តីសង្ឃឹម” ឬ “750 Packages of Hope Campaign” ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ មកដល់បច្ចុប្បន្ន ។ យុទ្ធនាការនេះ មានគោលបំណងគាំទ្រ និងជួយកុមារកម្ពុជាដែលមានភាពខ្វះខាត និងរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃកាលពីពេលថ្មីៗនេះ ។

កញ្ចប់ ៥ដុល្លា មានន័យថាបងប្អូនកំពុងជួយលើសកម្មភាពគម្រោង សម្ភារ និងឧបករណ៍ជាច្រើនដូចជា៖ ការសាងសង់បណ្ណាល័យ សៀវភៅអាន សម្ភារតុបតែងបណ្ណាល័យ សម្ភារសិក្សា ការជួសជុលបង្គន់ ការជួសជុលទីលានលេងសម្រាប់កុមារ សម្ភារអនាម័យ ឯកសណ្ឋានសិក្សា រង្វាន់ការប្រកួតអាន ព្រមទាំងសម្ភារផ្សេងៗទៀត ។

យុទ្ធនាការមួយនេះ គឺលើសពីសប្បុរសធម៌។ វាជាកម្លាំងផ្ដួចផ្ដើមរបស់យើងទាំងអស់គ្នាដែលពោរពេញទៅដោយការ យោគយល់ ការចង់ជួយដល់សហគមន៍ គុណធម៌ និងជំនឿដ៏មោះមុតថា កុមារគ្រប់រូបត្រូវតែបានផ្ដល់ឱកាសឱ្យសិក្សារៀនសូត្រ ដោយមិនគិតលើឋានៈ បុណ្យស័ក្តិ ឬស្ថានភាពហិរញ្ញវត្ថុឡើយ ។

គម្រោង «តោះអាន» គឺជាគម្រោងសហកគមន៍មួយដែលមានចក្ខុវិស័យ ក្នុងការលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺបណ្ដុះនូវស្មារតី និងវប្បធម៌ក្នុងការអានពីកុមារភាពទៅ ។ ដោយគ្រាន់តែចំណាយ ៥ ដុល្លារ អ្នកទាំងអស់គ្នានឹងបានចូលរួមក្នុង ការធ្វើឱ្យចក្ខុវិស័យនេះក្លាយទៅជាការពិត និងចូលរួមនៅក្នុងដំណើរកសាងប្រទេសមួយ ដែលពោរពេញទៅដោយ ទំពាំងស្នងឫស្សីដ៏រឹងមាំ ។

គម្រោង“តោះអាន ២០២៦” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលាបឋមសិក្សាព្រាវ ដែលស្ថិតនៅ ភូមិព្រាវ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

អ្នកទាំងអស់គ្នាអាចចូលរួមក្នុងយុទ្ធនាការដ៏មានន័យមួយនេះបានតាមរយៈ ធនាគារកាណាឌីយ៉ា (Canadia Bank) ឬតាមរយៈការស្កេន QR code នៅខាងក្រោម៖

  • លេខគណនី៖ 691 811 081
  • ឈ្មោះគណនី៖ JCI CAMBODIA CHAKTOMUK
  • Remark៖ Let’s Read 2026

ថវិកាចំនួននេះបើមើលទៅឃើញតិច តែសម្រាប់កុមារម្នាក់ដែលកំពុងខ្វះខាត វាអាចមានន័យថា គាត់មានសៀវភៅសម្រាប់អាន មានឯកសណ្ឋានសម្រាប់ស្លៀកពាក់ មានបរិស្ថានសាលារៀនដែលមានសុវត្ថិភាព និងមានក្ដីសង្ឃឹមឡើងវិញ ។

តស់! យើងទាំងអស់គ្នាចូលរួមចំណាយកាហ្វេមួយកែវ ដើម្បីបង្កើតនូវជីវិតឱ្យកាន់តែប្រសើរចំពោះកុមារកម្ពុជា ។សម្រាប់ព័ត៌មានបន្ថែម និងការចូលរួមជាសម្ភារនានា តាមរយៈលេខទំនាក់ទំនង​៖ (+855) 87 708 069 (Also available on Telegram), អុីម៉ែល៖ jcichaktomuksecretariat@gmail.com ៕ អត្ថបទសហការ