ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា បន្ត​ជោគជ័យ​លើ​គម្រោង​ទី​ ២ ក្នុង​ខណ្ឌដង្កោ ក្រោម​គោលការណ៍​អភិវឌ្ឍប្រកបដោយ​ទំនួល​ខុស​ត្រូវ​ពី​វិនិយោគិន​ជប៉ុន

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ភាព​ជោគជ័យ​ដ៏​ធំធេង​នៃ​គម្រោង​ទី ១ នៅ​សង្កាត់​ទឹកថ្លា ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង ៥,០០០ នាក់ ក្រុមហ៊ុន អា​រ៉ា​ខា​វ៉ា ខូ អិ​ល​ធី​ឌី នៅ​តែ​បន្ត​រក្សា​គោលការណ៍​អភិវឌ្ឍ​លំនៅ​ឋាន​ប្រកបដោយ​ទំនុកចិត្ត និង​គុណភាព​សំណង់ ​។ នៅ​ក្នុង​ការ​អភិវឌ្ឍ «​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២» នេះ ក្រុមហ៊ុន​បាន​ប្រើប្រាស់​ទុន​ដែល​វិនិយោគ​ពី​ជនជាតិ​ជប៉ុន​ទាំងស្រុង​ក្នុង​ការ​សាងសង់ ដោយ​មិន​ប្រើប្រាស់​ប្រាក់​កក់​របស់​អតិថិជន​សម្រាប់​បង្វិល​លើ​ការ​ចំណាយ​ឡើយ ។

គម្រោង​ស្ថិត​នៅ​ខណ្ឌដង្កោ ក្បែរ​រង្វង់​មូល​កួរស្រូវ ដែល​ជាទី​តាំង​សក្តានុពល​ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ​។ ទីតាំង​នេះ​មាន​ចម្ងាយ​ប្រមាណ​ត្រឹមតែ ១៥ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ផ្សារ​ទំនើប​អ៉ីអន​ម៉​ល​មាន​ជ័យ និង​ក្រុង​តា​ខ្មៅ ហើយ​ត្រឹមតែ ៥ នាទី​ពី​ផ្សារ​ទំនើប K Mall ព្រែក​ត្នោត​ ។

បច្ចុប្បន្ន​នេះ គម្រោង​បាន​ឈាន​ទៅ​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ទាំងមូល និង​អាច​រួចរាល់​ជា​ស្ថាពរ ក្នុង​ការ​ប្រគល់​សោ​ជូន​ភ្ញៀវ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៧ ឆាប់​ៗ​នេះ​ ។ កន្លង​មក គម្រោង​នេះ​ធ្លាប់​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៤ ​។ ដំណើរការ​នៃ​ការ​សាងសង់ និង​ការ​ដេ​គ័​រ​បញ្ចប់ ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​ក្រុមការងារ​បច្ចេកទេស ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ម្ចាស់​គម្រោង​ជនជាតិ​ជប៉ុន​ ។

អ្វី​ដែល​សំខាន់​ជាង​នេះ អគារ​ទាំងមូល​នឹង​ត្រូវ​គ្រប់គ្រង និង​ថែទាំ ដោយ​ក្រុមការងារ​ដែល​មានបទពិសោធន៍ និង​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ផាសុកភាព និង​ភាព​សុ​ខុ​ដុម ជូន​ដល់​អតិថិជន និង​អ្នក​រស់នៅ ។

លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា ២ ផ្តល់​ជូន​ជម្រើស​យូ​នី​ត ២ ប្រភេទ គឺ យូ​នី​ត​ស្ទូ​ឌី​យោ និង​យូ​នី​ត​បន្ទប់​គេង​មួយ ជាមួយ​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល ដោយ​អាច​បង់​រំលស់​ប្រចាំខែ​ចាប់ពី $180 ឡើង​ទៅ ដោយ​គ្មាន​ការ​ប្រាក់​រហូត​ដល់​ទៅ ៤២ ខែ និង​មិន​មាន​ប្រាក់​កក់ ជាមួយនឹង​ការ​ផ្ទេរកម្មសិទ្ធិ​ប្លង់​រឹង ដោយ​ឥត​គិតថ្លៃ ​។ លោក​អ្នក​នឹង​ទទួល​បាន​ទូទឹកកក​មួយ​គ្រឿង​ភ្លាម​ៗ សម្រាប់​ការ​ទិញ​យូ​នី​ត​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ​។ សូម​ប្រញាប់​រួសរាន់ ព្រោះ​តម្លៃ​គម្រោង​នឹង​កើនឡើង​បន្ទាប់​ពី​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​ ។

សូម​ទំនាក់ទំនង​បុគ្គលិក​ផ្នែក​លក់ តាម​រយៈ​លេខ​ទូរស័ព្ទ និង​តេ​ឡេ​ក្រាម ​៖ 012 582 999 / 098 999 589 ៕ អត្ថបទសហការ