ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​ពី​ការ​លក់​រថយន្ត គឺការ​គាំទ្រ​អនាគត​កុមារ ៖ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ឧបត្ថម្ភ​រថយន្ត ៣គ្រឿង ជូន​មន្ទីរពេទ្យ​កុមារ​ធំ​ៗ ចំនួន ៣

1 ថ្ងៃ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​លើកកម្ពស់​សុខុមាលភាព​កុមារ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ធ្វើ​ពិធី​ប្រគល់​រថយន្ត Toyota Hiace ចំនួន…

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​លើកកម្ពស់​សុខុមាលភាព​កុមារ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) បាន​ធ្វើ​ពិធី​ប្រគល់​រថយន្ត Toyota Hiace ចំនួន ៣ គ្រឿង ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​មជ្ឈមណ្ឌល​បេះដូង​ជប៉ុន ។ សកម្មភាព​នេះ គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​ឧបត្ថម្ភ​ជាប់លាប់​ជិត ១០ ឆ្នាំ​មក​ហើយ ក្នុង​គោលដៅ​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​កុមារ​ដោយ​ឥត​គិតថ្លៃ​នៅ​កម្ពុជា ។

ជាក់ស្តែងកាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៦ មកនេះ សកម្មភាព​ដ៏​កក់ក្ដៅ​មួយ​បាន​កើតឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ។ រថយន្ត Toyota Hiace ១២ កៅអី ចំនួន ៣ គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ ព្រមទាំង​មជ្ឈមណ្ឌល​បេះដូង​ជប៉ុន ។ នេះ​មិនមែន​គ្រាន់តែ​ជា​ការ​ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា «​ដង្ហើម​» ដែល​ជួយ​សម្រួល​ដល់​ការ​សង្គ្រោះ​បន្ទាន់​សម្រាប់​កុមារ​នៅ​តំបន់​ដាច់​ស្រយាល ។

គួ​រំលឹក​ផង​ដែរ​ថា ការ​គាំទ្រ​វិស័យ​សុខាភិបាល​កុមារ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ គឺ​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ​ជាប់លាប់​ដល់​មន្ទីរពេទ្យ​ធំ​ៗ​ចំនួន ៣ ដែល​ព្យាបាល​កុមារ​ដោយ​ឥត​គិតថ្លៃ ដើម្បី​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​ព្យាបាល ។ ក្នុង​នោះ​ការ​បរិច្ចាគ​យានយន្ត​ជំនាញ បាន​ជួយ​សម្រួលការ​ដឹក​ជញ្ជូន​សង្គ្រោះ​បន្ទាន់​សម្រាប់​កុមារ​នៅ​តំបន់​ដាច់​ស្រយាល និង​គាំទ្រ​ក្រុម​គ្រូពេទ្យ​ចុះ​អប់រំ​សុខភាព​តាម​សហគមន៍ ។ ការ​ផ្តោត​លើ​សុខភាព​កុមារ គឺជា​គ្រឹះ​ដ៏​សំខាន់ ដើម្បី​ឱ្យ​ពួក​គេ​មានឱកាស​រៀនសូត្រ និង​ស្វែង​យល់​ពី​ពិភពលោក ។

សូម​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ពី «​ក្រុមហ៊ុន​រថយន្ត​» ទៅ​ជា «​ក្រុមហ៊ុន​ចល័ត​ភាព​» គឺ​ផ្អែក​លើ​ចក្ខុវិស័យ​សកល «​ការ​ចល័ត​សម្រាប់​ទាំងអស់​គ្នា​» (Mobility for All) ដែល​ជឿជាក់​ថា ការ​ធ្វើ​ចលនា គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប ។ ប្រើប្រាស់​យុទ្ធនាការ “Start Your Impossible” ដើម្បី​ជួយ​ឱ្យ​បុគ្គល​ម្នាក់​ៗ​អាច​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​របស់​ខ្លួន តាម​រយៈ​ដំណោះស្រាយ​ធ្វើ​ដំណើរ​លើស​ពី​ការ​លក់​រថយន្ត ។

ចំពោះ​ការ​បណ្តុះបណ្តាល​ទេព​កោសល្យ និង​ឧត្តមភាព​បច្ចេកទេស គឺ​មានកម្ម​វិធី​ប្រកួត​គំនូរ «​រថយន្ត​ក្នុង​ក្តី​ស្រមៃ​» (Toyota Dream Car Art Contest) ដែល​ប្រារព្ធ​ឡើង​ក្នុង​ឆ្នាំ​ទី ១៩ នៅ​កម្ពុជា ដើម្បី​ផ្តល់​វេទិកា​ដល់​យុវជន​បង្ហាញ​ការ​ច្នៃប្រឌិត​លើ​ឆាក​អន្តរជាតិ ។

ដោយឡែក​ការ​អភិវឌ្ឍ​ធនធានមនុស្ស (TVET) ក្រុមហ៊ុន តូ​យ៉ូ​តា ស៊ូ​សូ ម៉ា​នូ​ហ្វេ​ក​ឆឺ​រីង (​ខេ​ម​បូ​ឌា​) សហការ​ជាមួយ​ស្ថាប័ន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហើយ​បាន​ផ្តល់​ការងារ​ក្នុងស្រុក ដែល​បច្ចុប្បន្ន ៧៧% នៃ​កម្លាំង​ពលកម្ម​ក្នុង​រោងចក្រ គឺជា​សិស្ស​ដែល​មក​ពី​សាលា​បច្ចេកទេស (TVET) ទាំងនេះ ដែល​ធានា​ថា ឧស្សាហកម្ម​ជាតិ​ត្រូវ​បាន​ជំរុញ​ដោយ​បុគ្គលិក​មាន​ជំនាញ​ខ្ពស់​ក្នុងស្រុក ។

គោលដៅ​ក្នុង​នាម​ជា «​ម៉ាក​យីហោ​ជាតិ​» ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ប្តេជ្ញា​កសាង​ខ្លួន​ឱ្យ​ក្លាយជា​ម៉ាក​យីហោ​ដែល​រីក​ចម្រើន​ទន្ទឹម​គ្នា​ជាមួយ​ប្រជាជន​កម្ពុជា និង​វិនិយោគ​លើ​អនាគត​យុវជន​ជា​និរន្តរ៍ ៕ អត្ថបទសហការ