រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន ខេម អឹខោនធីង & ថាក់សឺវីស ឯ.ក ដែលទទួលសិទ្ធិពីធនាគារជាតិ ក្នុងការជម្រះបញ្ជី គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អ៊ែរទ្រីណូ គ្លូបល ម.ក បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់បំណុលទាំងអស់ របស់ គ្រឹះស្ថានខាងលើ ដើម្បីផ្តល់ជូននូវឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិតស្តីអំពីសិទ្ធិរបស់ភាគីម្ចាស់បំណុល ឬការតវ៉ាអំពីព័ត៌មានរបស់ភាគីម្ចាស់បំណុល ឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) មកឱ្យអ្នកជម្រះបញ្ជីក្នុងរយៈពេល ៤សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្នុងករណីជាក់ស្តែងម្ចាស់បំណុលត្រូវអញ្ជើញមកផ្ទាល់ខ្លួន ឬតាមរយៈមេធាវី ដើម្បីបង្ហាញភស្តុតាង ឬការទាមទារនៅក្នុងចន្លោះពេល និងទីកន្លែងរបស់អ្នកជម្រះបញ្ជីដូចមានចែងក្នុងលិខិតជូនដំណឹង។ ការចុះឈ្មោះពាក់ព័ន្ធទៅនឹងការជម្រះបញ្ជី របស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អ៊ែរទ្រីណូ គ្លូបល ម.ក មហាជនទទួលខុសត្រូវមានកម្រិតមានប្រសិទ្ធភាពក្នុងរយៈពេល ៤សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃការចេញសេចក្តីជូនដំណឹងនេះតទៅ ក្នុងករណីផុតកាលកំណត់ចុះឈ្មោះ ម្ចាស់បំណុល ពុំអាចទាមទារចំណែកនៃ សំណងណាមួយបានឡើយ ។
សូមបញ្ជាក់ថា ធានាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន ខេមអឺខោនធីង & ថាកសឺវីស ឯ.កជាអ្នកជម្រះបញ្ជី គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ អ៊ែរទ្រីណូ គ្លូបល ម.ក មហាជន ទទួលខុសត្រូវមានកម្រិត ដើម្បីធ្វើការបែងចែកទ្រព្យសកម្មដែលនៅសល់ និង់ទូទាត់បំណុលរបស់គ្រឹះស្ថាន ។
សូមទំនាក់ទំនងមកយើងខ្ញុំតាមអាសយដ្ឋានខាងក្រោម ៖
ក្រុមហ៊ុន ខេម អីខោនធីង និង ថាក់សឺវីស ឯ.ក CAM ACCOUNTING & TAX SERVICE COMPANY LIMITED.
ផ្ទះលេខ ៣D ផ្លូវលេខ ៤១៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
លេខទូរស័ព្ទ ៖ 012753257 / សារអេឡិចត្រូនិក: info@krestoncambodia.com ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ