ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី ប៉េង ហួត នៅ​តែ​ខ្លាំង អភិវឌ្ឍ​គម្រោង​ថ្មី​ឥតឈប់​ឈរ បង្កើន​សក្ដានុពល​តំបន់​បឹង​ស្នោកាន់តែ​ធំ

18 ម៉ោង មុន

រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត នៅ​តែ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ខ្លាំងក្លា និង​រីក​ចម្រើន​ឥត​ឈប់​ឈរ​មួយ ដោយ​បើក​គម្រោង​ថ្មី​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។ ក្នុង​ឆ្នាំ…

រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត នៅ​តែ​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ខ្លាំងក្លា និង​រីក​ចម្រើន​ឥត​ឈប់​ឈរ​មួយ ដោយ​បើក​គម្រោង​ថ្មី​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ។ ក្នុង​ឆ្នាំ ២០២៦ បុរី ប៉េង ហួត បាន​ធ្វើការ​បើក​គម្រោង​ថ្មី​មួយ​បន្ថែម​ទៀត ដែល​មានឈ្មោះ​ថា​ គម្រោង ភូមិ​និម្មិត ជា​គម្រោង​ដ៏​មាន​សក្ដានុពល​ខ្លាំង​មួយ​ថ្មី​ក្នុង​តំបន់​ច្បារ​អំពៅ ហើយ​ក៏​ជា​សិ​មិទ្ធ​ផល​ដ៏​អស្ចារ្យ​ដែល​បុរី ប៉េង ហួត សម្រេច​បានជា​មួយ​ការ​អបអរសាទរ​ខួប ​២០​ឆ្នាំ​ ។

ទោះ​ក្នុង​កាលៈទេសៈណា ក៏​យើង​ឃើញ​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នេះ​នៅ​តែ​មាន​អតិថិជន​បន្ត​ការ​គាំទ្រ និង​ជឿជាក់​យ៉ាង​ខ្លាំង ​។ ក្នុង​កម្មវិធី Pre-sale គម្រោង​ថ្មី ភូមិ​និម្មិត កាលពី​ខែមីនា ឆ្នាំ​២០២៦ កន្លង​ទៅ​មាន​អតិថិជន​អញ្ជើញ​ចូលរួម និង​កក់​ផ្ទះ​យ៉ាងច្រើន ដោយ​ព្រោះតែ​អតិថិជន​មើលឃើញ​ពី​សក្ដានុពល និង​ឱកាស​ចំណេញ​ដ៏​ច្រើន​ក្នុង​ដំណាក់ Pre-Sale មុន​ថ្ងៃ​បើ​កក​ម្ពោ​ធ​ជា​ផ្លូវការ​ឆាប់​ៗ​ខាង​មុខ​នេះ ​។

ដូចនេះ​ឱកាស​ចំណេញ​ដំណាក់កាល Pre-Sale នេះ​ក៏​មិន​ទាន់​កន្លង​ផុត​ដែរ អតិថិជន​អាច​ចូលរួម​កម្មវិធី Privilege Deals នៅ​ថ្ងៃ​ទី 23-24 ខែមិថុនា ឆ្នាំ 2026 ចាប់ពី​ម៉ោង 9 ​ព្រឹក ដល់ 6 ល្ងាច ដើម្បី​ទទួល​បាន​ឱកាស​ដ៏​ចំណេញ​ចុង​ក្រោយ​។ ទីតាំង​កម្មវិធី ៖ https://maps.app.goo.gl/yChMzipq72JprYdZ9

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង ភូមិ​និម្មិត ស្ថិត​នៅ​ក្នុង​ទីតាំង​ថ្មី ដ៏​មាន​សក្ដានុពល​រវាង​ចំណុចកណ្ដាល​តំបន់ 60 ម៉ែត្រ និង​តំបន់​ច្បារ​អំពៅ ​។ គម្រោង​មួយ​នេះ​ជា​សហគមន៍​លំនៅ​ដ្ឋា​ន​ដ៏​ប្រណីត​ប្រមូលផ្តុំ​ដោយ​ប្រភេទ​ផ្ទះ​ម៉ូត​ថ្មី​ចុង​ក្រោយ​គេ​ជា​ច្រើន​ជម្រើស​ក្នុង​គម្រោង​បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា ផ្លា​ទី​នី​ម ខណ្ឌ​ច្បារ​អំពៅ​ ។ ទីតាំង​ភូមិសាស្ត្រ​នឹង​ធ្វើ​ឱ្យ​ភូមិ​និម្មិត ក្លាយជា​គម្រោង​លំនៅ​ដ្ឋា​ន​ដ៏​លេចធ្លោ​បន្ទាប់​ពី​ស្ពាន​ព្រែក​ប្រា​-​ចាក់​អង្រែ​ក្រោម​សាងសង់​រួចរាល់​ជា​ពិសេស​គឺ​តែ​កាន់តែ​កៀក​គ្នា​ជាមួយ​តំបន់ 60​ម៉ែត្រ ដែល​នឹង​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាជន​កាន់តែ​ល្អ​ប្រសើរ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី សូម​អញ្ជើញ​ណាត់ជួប​សហការី​លក់​របស់​បុរី ប៉េង ហួត នៅ​គ្រប់​ទីតាំង​ការិយាល័យ ឬ​ទំនាក់ទំនង​មក​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បុរី ប៉េង ហួត ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ ​៖ 016 / 017 596 789​ ៕ អត្ថបទសហការ