ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ជឿជាក់​លើ​ហុងស៊ុយ​ពេក ​រហូត​គ្មាន​មនុស្ស​ល្អ​នៅ​ក្បែរ​ខ្លួន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ឌី សូ​នី​តា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​បុគ្គល​ដែល​រិះគន់​មក​លើ​រូប​នាង​ថា ដោយសារ​ការ​ជឿជាក់​លើ​ហុងស៊ុយ​ពេក ទើប​រហូត​ពេល​នេះ ​នាង​គ្មាន​មនុស្ស​ល្អ​ក្បែរ​ខ្លួន ហេតុ​អ្វី​មិន​ជឿ​លើ​ខ្លួនឯង​វិញ ។

តារា​ស្រី​រូប​នេះ​ថា ហុងស៊ុយ​បាន​បញ្ជាក់​នាង​ឆុង​ជាមួយ​ប​វិ​វា​មួយ​ឆាកជីវិត ហើយ​វា​គ្មាន​ចម្លែក​ទេ​ ដែល​មិន​មាន​មនុស្ស​នៅ​ក្បែរ​ខ្លួន​ខ្ញុំ បើ​មនុស្ស​នោះ​ល្អ ប្រាកដជា​នៅ​ក្បែរ​ខ្លួន​ខ្ញុំ ។

នាង​បន្ត​ថា ពីព្រោះ​នាង​ជឿ​ថា ​ខ្លួនឯង​ជា​មនុស្ស​ល្អ​នឹង​ហើយ​បានជា​នាង​សម្រេច​ដើរ​ចេញពី​មនុស្ស​អាក្រក់ មិនមែន​មនុស្ស​មិន​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​ល្អ អ​ញ្ចឹ​ង​មនុស្ស​មិនល្អ​ គឺ​ដើរ​ចេញ ។

នាង​បញ្ជាក់​ថា ចង់អោយ​នាង​ទៅ​អោបក្រសោប​មនុស្ស​មិនល្អ​ធ្វើ​អ្វី មនុស្ស​មិនល្អ ធ្វើបាប និង​បំផ្លាញ​យើង តើ​យើង​ទ្រាំ​ទ្រែ​ង ​និង​ដេក​អោយ​គេ​ធ្វើបាប​ធ្វើ​អ្វី ។

ឌី សូ​នី​តា អះអាង​បន្ថែម​ថា មនុស្ស​ដែល​មាន​មិត្ត​ច្រើន​នៅ​ក្បែរ​ខ្លួន​មិន​ប្រាកដ​ថា ជោគ​ជ័យ​នោះ​ឡើយ មនុស្ស​គឺ​សាហាវ​ជាង​ខ្មោច ជាង​ទេវតា​ទៀត អ​ញ្ចឹ​ង​កុំ​សូវ​ទុកចិត្ត​គេ ។

នាង​ថា សុខចិត្ត​មាន​មិត្ត​ម្នាក់ ឬ​ពីរ​នាក់ ប៉ុន្តែ​មានគុណ​ភាព វា​គ្រាន់បើ​ជាង​យក​មនុស្ស​​ណា​ដែលបោកប្រាស់ ហើយ​កន្លង​មក ​គ្មាន​មិត្តភក្តិ​ណា​យក​លុយ​អោយ​នាង​ទេ គឺ​មាន​តែ​នាង​យក​លុយ​អោយ​គេ ខ​ណៈ​ពេល​ដែល​នាងក៏​​គ្មាន​មិត្តភក្តិ​ណា​ដែល​មិន​បាន​ខ្ចី​លុយ​នាង​នោះ​ដែរ ។

បើ​តាម ឌី សូ​នី​តា តាំងពី​មុន​រហូត​ឥឡូវ ​នាង​មិន​ដែល​ដាក់បន្ទុក​ទៅ​អោយ​អ្នក​ណា​ម្នាក់​ឡើយ ព្រោះ​តាំងចិត្ត​ឈរ​យ៉ាង​មាំ​ដោយ​ខ្លួនឯង ។

នាង​បញ្ជាក់​ថា ការ​រិះគន់​ថា ​នាង​មិន​មាន​មនុស្ស​ល្អ​ក្បែរ​ខ្លួន​នោះ​ត្រូវ​យល់​ថា មនុស្ស​ដែល​មិន​នៅ​ក្បែរ​ខ្លួន​នាង ​គឺ​នាង​ចាត់​ទុកជា​មនុស្ស​មិនល្អ ព្រោះ​ធាតុ​ពិត​មនុស្ស​មួយ​ចំនួន​ដែល​នាង​ធ្លាប់​រាប់អាន​នោះ​ ភាគច្រើន​គឺជា​មនុស្ស​មើលឃើញ​តែ​ពី​រឿង​ផលប្រយោជន៍ និង​លុយ​​នាង​ជា​ធំ  ។

នាង​ថា មនុស្ស​ខ្លះ​ដែល​ចេញពី​នាង​ហើយ គឺ​មួយ​ចំនួន​មិនឃើញ​ចម្រុងចម្រើន​អ្វី​ឡើយ ហើយ​ពួក​គេ​នឹង​រលាយ​ដោយ​ឯង​ៗ ដោយ​នាង​មិន​ចាំបាច់​ទៅ​ធ្វើ​អ្វី​ឡើយ បើសិនជា​មនុស្ស​មានគំនិត​មិនល្អ​មក​លើ​រូប​នាង ៕