ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ បញ្ជាក់​មូលហេតុ​ខក​ខានមិនបាន​ចេញ​បទ​ចម្រៀង​ថ្មី

3 ថ្ងៃ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​ចេញ​មក​បញ្ជាក់​មូលហេតុ​ដែល​នៅ​ពីក្រោយ​ ដែល​នាំ​អោយ​លោក​ខក​ខានមិនបាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ និង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​នៅ​មួយ​រយៈ​​ចុង​ក្រោយ​នេះ​ ។ មូលហេតុ​នោះ​ ត្រូវ​បាន​តារាចម្រៀង​រូប​នេះ​បញ្ជាក់​​ថា ដោយសារ​លោក​មាន​បញ្ហា​រលាក​បំពង់ក ដែល​ជា​ហេតុ​នាំ​លោក​មិន​អាច​ប្រើប្រាស់​សម្លេង​បាន​ល្អ​ដូច​មុន​នោះ​
ឡើយ ។

យ៉ាងណា​ រហូត​មក​ទល់​នា​ពេល​នេះ ក្រោយ​ការ​ព្យាយាម​ព្យាបាល​នោះ ជំងឺ​រលាក​បំពង់ក​របស់​លោក​បាន​ល្អ​ប្រសើរ​ប្រមាណ​៦០​ភាគរយ​ហើយ ខ​ណៈពេល​ដែល​លោក​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់​ៗ​នេះ ដើម្បី​ឆ្លើយ​តប​ការ​ចង់បាន​ពី​អ្នកគាំទ្រ ។ ក្នុង
​​សំ​ណេ​រ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម ​តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា សួស្តី​អ្នកគាំទ្រ​ជាទី​ស្រលាញ់ រយៈពេល​យូរ​គួរសម​ ដែល​ខ្ញុំ​មាន​ភាព​ស្ងប់ស្ងាត់​ជាមួយ​ និង​ការ​ចេញ​បទ​ចម្រៀង​ថ្មី អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា ​ដែល​មិន​ភ្លេច​ខ្ញុំ​ហើយ​តែងតែ​ឆាត​មក​សួរសុខទុក្ខ និង​រង់ចាំ​ការ​វិល​ត្រឡប់​របស់ខ្ញុំ​ជាមួយ​បទ​ចម្រៀង​ថ្មី​ៗ ។

លោក​បន្ត​ថា អរគុណ​ដែល​មិន​ដែល​បំភ្លេច​ខ្ញុំ កន្លង​មក ​ក៏​មាន​អ្នកខ្លះ​ក៏​បានដឹង ខ្លះ​មិន​បានដឹង ហើយ​អ្នក​ដែល​បានដឹង​គាត់​តែង​តែ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​សុខភាព​របស់ខ្ញុំ សម្លេង​របស់ខ្ញុំ អរគុណ​ណាស់ ហើយ​ពិត​ណាស់​ដូចដែល​បងប្អូន​បានដឹង​ថា​កន្លង​មក ​ខ្ញុំ​មាន​បញ្ហារ​រលាក​បំពង់ក​ខ្លាំងដែល​នាំ​អោយ​ការ​ប្រើប្រាស់​សម្លេង​ច្រៀង​មិន​បាន​ដូច​ចិត្ត ហើយ​ពិបាក​សូ​ម្បី​តែ​និយាយ មិន​រលូន វា​បាន​កើតឡើង​តាំងពី​មុន​កូ​វី​ដ​ទៅ​ទៀត (​រហូត​មាន​ពេល​ខ្លះ​គិត​ថា​ខ្លួនឯង​ និង​អាច​និយាយ​មិន​រួច​នៅ​ថ្ងៃ​១​យ៉ាង​ប្រាក​ដ)​។

លោក​បញ្ជាក់​ថា ពេល​ខ្លះ​ ចិត្ត​ចង់​បោះបង់​ចោល​តែ​ម្តង ព្រោះ​ពេល​ដែល​ប្រើ​សម្លេង​មិន​បាន​ល្អ ជៀស​មិន​ផុត​ពី​ការ​ប្រមាថ មើលងាយ បំបាក់ទឹកចិត្ត តើ​នៅ​ពីក្រោយ​អ្វី​ដែល​អ្នក​បានឃើញ ខ្ញុំ​កំពុង​ជួប​បញ្ហារ​អ្វី? អ្នកដឹង​ទេ? ពិតជា​មិនដឹង​ទេ​! តែ​ក្នុង​នោះ​អ្នកគាំទ្រ​ជាទី​ស្រលាញ់​របស់ខ្ញុំ​ ក៏​មិន​ដែល​ទុក​ខ្ញុំ​ចោល​ឡើយ ពួក​គាត់​ដែល​តែ​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​ជា​និច្ច ។

លោក​ថា ខ្ញុំ​ត្រូវ​បោះបង់​ចោលការ​ងារ​ជា​ច្រើន មិន​ថា​ការងារ​ច្រៀង សម្តែង ឬ ជា​អ្នក​ប្រ​ម៉ូត​ផលិតផល​នានា មូលហេតុ​ដែល​មិន​ហ៊ាន​ទទួលយក ដោយសារ​ដឹង​ថា​ធ្វើ​ទៅ​មិនល្អ ! ខ្លាច​ប៉ះពាល់​ដល់​ម្ចាស់​ការងារ ខ្លាច​ធ្វើការ​អោយ​គេ​មិន​បាន​ល្អ​ដូច​អ្វី​ដែល​គេ​ចង់បាន ។ តែ​ដោយសារ​ការ​ទទួលយក​របស់​អ្នកគាំទ្រ​ជា​ច្រើន ដែល​ទទួលយក​ក្នុង​ភាព​ខ្ញុំ​ជា​ខ្ញុំ បាន​ធ្វើ​អោយ​ខ្ញុំ​មានការ​សម្រេចចិត្ត​១​គឺ​ក្រោកឈរ​តស៊ូ​ជាមួយ​ស្ថានភាព​របស់​ខ្លួនឯង ។

ចុង​ក្រោយ ​ខ្ញុំ​ក៏​អាច​ជំនះ​វា​បាន​ម្តង​បន្តិច​ៗ​រហូត​មក​ដល់​ចំនុច​មួយ​ដែល​ល្អ​ប្រសើរ​ជាង​មុន បច្ចុប្បន្ន​ខ្ញុំ​បាន​ធូរស្រាល​បាន​៦០%​ហើយ ។ បើ​តាម​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ពេលវេលា​ខាង​មុខជា​ពេលវេលា​ដែល​ខ្ញុំ​ត្រូវ​វិល​ត្រលប់​មក​វិញ​ទោះ​មិនល្អ​សមចិត្ត​ត្រូវការ​របស់​អ្នក​ណា​ម្នាក់​១០០%​តែ​ខ្ញុំ​និង​ប្រឹង​ធ្វើ​វា​អោយ​ដល់ទី​បំផុត ។

លោក​បន្ថែម​ថាប​ថ្ងៃនេះ​គឺជា​ថ្ងៃ​ថ្មី ការ​ចាប់ផ្តើម​ថ្មី ជា​ការ​តបស្នង ជា​ការ​ផ្តល់​អោយ មនុស្ស​ជាទី​ស្រលាញ់​ដែល​ជា​អ្នកគាំទ្រ​របស់ខ្ញុំ​គ្រប់​ៗ​គ្នា អ្វី​ដែល​អ្នក​ចង់​ឃើញ ចង់បាន អ្នក​អាច​ខម​មិន​​ប្រាប់​ខ្ញុំ​បាន មិន​ថា​បទ​ចម្រៀង​ថ្មី តើ​ចង់​ស្តាប់​បទ​ប្រភេទ​ណា? ចង់​ឃើញ​ខ្ញុំ​ក្នុង​ការងារ​ថ្មី​ជា​អ្វី? ។ សម្រាប់​ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ត្រៀម​សម្រាប់​អ្នក​ទាំងអស់​គ្នា ត្រៀម​រហូត​ដល់​អ្វី​ដែល​អ្នក​ចង់​ឃើញ Raod to the…….very very soon ៕