ទ្រាំលែងបាន! ណា សាឌី ចេញមុខប្រតិកម្មខ្លាំងៗទៅកាន់អ្នករិះគ.ន់រឿងបង្ហោះរូបកែច្រមុះជារឿយៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ដោយសារអត់ទ្រាំលេងបាននោះ តារាសម្តែង និងពិធីការិនី ណា សាឌី បានចេញមុខប្រតិកម្មតបទៅកាន់បុគ្គលមួយចំនួនដែលចូលចិត្តទើសរូបនាង នៅពេលដែលនាងតែងតែបង្ហោះពីការវះកាត់ និងលទ្ធផលការកែច្រមុះនៅលើបណ្តាញសង្គម ។
តារាស្រីរូបនេះបានចាត់ទុកការរិះគន់ពីមហាជនមួយចំនួនចំពោះការបង្ហោះរបស់នាងខាងលើជាច្រើនលើកច្រើនថា ជារឿងតាបែ នោះជាការមិនដឹងពីការងារច្បាស់ ខណះពេលដែលរាល់ការបង្ហោះរូបភាពរបស់នាងម្តងៗគឺភាគច្រើនពាក់ព័ន្ធទៅនឹងការងារ ក្នុងនាមនាងជា MC និងអ្នក Promot ម្នាក់នៅលើបណ្តាញសង្គមផងដែរ ។
ដោយលើកយកពីស្ត្រីម្នាក់ក្នុងចំណោមមនុស្សមួយចំនួនទៀតដែលតែងតែទើស និងរិះគន់មកលើខ្លួននោះ តារាសម្តែងនាង ណា សាឌី បានលើកឡើងថា លេីកមុនដូចជាខ្យល់ព្យុះមួយដងហេីយ “រឿងច្រមុះ”របស់ខ្ញុំ។
នាថា លើសណាស់ លើសខ្លាំង! ដូចជាលើសពេក!
ពាក្យសំដីខ្លះដូចជាដដែរៗដាក់ខ្ញុំពេក ដល់ថ្នាក់share និយាយដឺឌងខ្ញុំថាខ្ញុំជោ ផុស និយាយដដែរៗហារមាត់តរ អ្នកឯងមនុស្សមហាជន? So what ? មនុស្សមហាជនជា AI?
មួយរយះមុនខ្ញុំគិតថា មានអ្នកយល់ច្រឡំច្រេីនណាស់ ហេីយក៏គេមកស្អប់ខ្ញុំដោយគ្មានមូលហេតុ។
នាងបន្តថា កាលពីមុន team work ឲ្យខ្ញុំស្ងាតទៅកុំតបតរ ព្រោះយេីងមិនបានខុស តែរឿងខ្លះវាដក់ក្នុងចិត្ត ខួក្បាល នឹង បេះដូងរបស់ខ្ញុំពេកហេីយ ខ្ញុំនឹងលេីកយក share បងស្រីម្នាក់នេះជាតំណាងអ្នកដែលទេីសខ្ញុំកន្លងមក(ខ្ញុំមិនមាត់ដូចជាយូរពេកហេីយណ៎) អ្នក share រូបខ្ញុំ ខ្ញុំមានសិទ្ធpost រូបអ្នក we fair ok? ។
នាងបញ្ជាក់ថា ខ្ញុំជា MC នឹងជាអ្នក promote លេីកបណ្តាញសង្គម ចឹងគ្រប់ការផុសពាក់ព័ន្ធនឹងការងារគឺខ្ញុំមានកាលវិភាគ នឹង ពេលវេលាដែលខ្ញុំត្រូវ post ជូន Cilent ខ្ញុំទាំងអស់។
ចឹងការផុសរាល់ដង នឹង ដដែរៗ ជោៗរបស់ខ្ញុំគឺទាក់ទងជាមួយការងារខ្ញុំនឹងខាងពេទ្យ យល់ទេបង?
ហេីយ ឆ្នាំងបាយ ការងារខ្ញុំគឺនៅលេី social media ទាំងអស់ ។
នាងបន្ថែមថា មិនឲ្យខ្ញុំ post អី ស្មេីហ្នឹងមិនឲ្យខ្ញុំធ្វេីការ? ពាក្យសំដីខ្លះកុំលេីសពេកបងប្អូន ខ្ញុំក៏ជាមនុស្សស្រីដែរ ហេតុអ្វីបានមានតែស្រីជាន់គ្នាចឹង?
ជាន់ហេីយសប្បាយចិត្ត? អាហ្នឹងគេហៅថាចរិកអាក្រក់ណាស់បង។
ជាន់គេដេីម្បីឲ្យគេមេីលទៅម្នាក់ហ្នឹងអន់ ហេីយ បងខ្លួនឯងល្អ គេអត់ហៅថាមនុស្សល្អទេបង ខ្ញុំសូមមក clear the air រវាងខ្ញុំ ជាងអ្នកទេីសឲ្យអស់លេីកនេះ។
សុខៗមកស្អប់ខ្ញុំដោយគ្មានហេតុផលគេហៅថា …. ?
peaceទៅរស់បានយូរណ៎ ទេីសគេចឹងហត់អត់
ទើសគេអត់ឡួយទេជាន់គេគេអត់ហៅថាមនុស្សល្អ ៕











ចែករំលែកព័តមាននេះ