ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​លី ទេវី ថា​ចេញ​ទៅ​ប្រកួត​សម្រស់នៅ​បរទេស​នាង​ចំណាយ​ជិត​៣​ម៉ឺន​ដុល្លារ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ជី​លី ទេវី បាន​ទម្លាយ​ឱ្យ​ដឹង​ថា​នាង​ធ្លាប់​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ លើ​ការ​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​អន្តរជាតិ​នា​ពេល​កន្លង​មក ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​មិន​នឹក​ស្មាន​ដល់​ថា បេក្ខភាព​បវរ​ចេញ​ទៅ​ប្រកួត​ចំណាយ​ប្រាក់​ខ្លួនឯង​ក្នុង​ចំនួន​ច្រើន​បែប​នេះ ។

កាលពី​ថ្ងៃ​ទី​៤ សីហា ២០២៦ អតីត​ម្ចាស់​មកុដ Miss Grand 2020 កញ្ញា​ជី​លី ទេវី បាន​បើក​កកាយ​ពី​ការ​លំបាក​មួយ​ចំនួន​ដែល​នាង​បាន​ជួប​ប្រទះ ជា​ពិសេស​គឺ​ការ​ចំណាយ​លុយ​ខ្លួនឯង​យ៉ាងច្រើន​ក្នុង​ដំណើរ​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​នៅ​ក្រៅប្រទេស ។

ជាមួយ​រូបភាព​អំឡុង​ពេល​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​នៅ​ក្រៅប្រទេស​នា​ពេល​ន្ល​ង​មក ជី​លី ទេវី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​ជិត​៣​ម៉ឺន​ដុល្លារ​គ្រាន់តែ​ចំណាយ​ទៅ​លើ​ការ​ប្រកួត លុយ​ផ្ទាល់ខ្លួន​ឱ្យ​សុទ្ធ​» ។

ការ​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​នេះ គឺ​ចំណាយ​លើ​ការ​ហូប​ចុក ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​អីវ៉ាន់​ក្នុង​វ៉ា​លី រួម​ទាំង​ការ​ចំណាយ ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ទោះជា​យ៉ាងណា​ក្ដី​ជី​លី ទេវី សប្បាយ​រីករាយ ក្នុង​ពេល​ដែល​នាង​មានឱកាស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ បើ​ទោះបីជា​ការ​ប្រកួត​នា​ពេល​កន្លង​មក​នោះ​នាង​នៅ​មិន​ទទួល​បាន​ជោគជ័យ​ក៏​ដោយ ។

ក្នុង​ឆាក​ប្រកួត​អន្តរជាតិ ជី​លី ជី​លី បានការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​ជនរួមជាតិ ។ ពេល​នោះ​នាង​បាន​នាំ​យក​ឈុត​តំណាង​ជាតិ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​ធម៌​វប្បធម៌​ដែល​ដូនតា​យើង​បាន​បន្សល់​ទុក ។

កញ្ញា​ជី​លី ទេវី ហៅ​លីវ ជី​លី គឺជា​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​អតីត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ ផង​ដែរ ។ នាង​ធ្លាប់​បាន​គ្រង​តំណែង​ជា Miss Supranational Cambodia 2023 និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន ៕