ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដួ.លផ្កា.ប់មុខ លែ.ងដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា តារា​កំប្លែង​ជើង​ចាស់​លោកតា សង់ ស៊ី​ស បាន​ដួល​ផ្កាប់មុខ លេង​ដឹងខ្លួន ខ​ណៈពេល​ដែល​ក្រុម​គ្រួ​សារបាន​បញ្ជូន​លោក​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ក្នុង​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ នេះ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​នាយ សង់ សេត ដែល​ជា​កូនប្រុស​របស់​លោកតា សង់ ស៊ី​ស បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​លោក​បាន​ដួល​ផ្កាប់មុខ​ពេល​ចុះ​ពីលើ​ឡាន ហើយ​បច្ចុប្បន្ន​លោក​បាន​យក​ឪពុក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

យ៉ាងណា​ក៏​ដោយ មក​ទល់​នា​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​របស់​លោកតា សង់ ស៊ី​ស យ៉ាងណា​នៅឡើយ​ទេ ក្នុង​ពេល​ដែល​កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​លោក សង់ សេត ដែល​ជា​កូន តែ​មិន​ទាន់​មានការ​ឆ្លើយ​តប ។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​មានការ​បង្ហោះ​ពី​ស្ថានភាព​របស់​លោកតា សង់ ស៊ី​ស នា​ពេល​នេះ គេ​ឃើញ​មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​ជូនពរ​ដល់​តារា​កំប្លែង​រូប​នេះ​ឆាប់​ជាសះ​ស្បើយ និង​មាន​សុខភាព​ល្អ​ឡើង​វិញ ។

គួរ​បញ្ជាក់​ថា ក្នុង​វ័យ​ប្រមាណ​៨០​ឆ្នាំ​ លោក ម៉ា​រី សុ​ន ហៅ​នាយ​សង់ ស៊ី​ស គឺ​តារា​កំប្លែង​ជើង​ចាស់​មួយ​រូប​ដែល​មានឈ្មោះ​បោះ​សម្លេង​មួយ​រូប នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ​ដែល​មាន​ពហុ​ជំនាញ​ផង​ដែរ ។

រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​មកនេះ​ លោក​បាត់បង់​សមត្ថភាព​សម្តែង​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​រូប​លោក​ញាំញី​ដោយ​ជំងឺ បូក​រួម​និង​ភាព​ចាស់​ជា​រា​ផង​ដែរ ។ ប៉ុន្តែ​ជា​រឿយ​ៗ​លោក​តែងតែ​នឹករលឹក​មក​ដល់​អាជីព​សិល្បៈ​ដែល​ធ្លាប់​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ ។

បច្ចុប្បន្ន​លោក សង់ ស៊ី​ស មានកូន​ប្រុស ស្រី ២​រូប​ដែល​កំពុង​ស្នង​អាជីព​សិល្បៈ​ពី​លោក គឺ​លោក សង់ សេត ជាតា​រា​កំប្លែង និង​អ្នក​នាង ស៊ុន ស្រី​ពេជ្រ ដែល​ជា​តារាចម្រៀង​ដ៏​ល្បីម្នាក់​ផង​ដែរ៕