ស្ថានភាពជំងឺតារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស បានធូរស្រាលបន្តិចហើយ ប៉ុន្តែនៅបន្តតាមដាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតមកដល់នាពេលនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បានធូរស្រាលបន្តិចហើយ បន្ទាប់ពីបានទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ក្រោយពីលោកតាបានដួល និងលេងដឹងខ្លួន នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ។ គួររំលឹកថា តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដួ.លផ្កា.ប់មុខ លែ.ងដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
បើយោងតាមការឲ្យដឹងពីកូនស្រីរបស់លោកតា គឺតារាចម្រៀងនាង ស៊ុន ស្រីពេជ្រ បានឲ្យដឹងថា ពេលនេះលោកពុកបានដឹងខ្លួន និងធូរបន្តិចហើយ សូមអរគុណពុកម៉ែបងប្អូនបានឆាត និងខមិនចង់ដឹងពីសុខទុក្ខលោកពុក ។ បច្ចុប្បន្នពេទ្យអោយនៅតាមដានសុខភាពពុកសិន សូមជូនពរពុកឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់មកផ្ទះវិញ ។
ចាត់ទុកថា នេះជាដំណឹងល្អសម្រាប់ក្រុមគ្រួសារ និងមហាជន ដែលធ្លាប់ស្រឡាញ់ ចូលចិត្តការសម្តែងរបស់លោកតា សង់ ស៊ីស នៅពេលដែលស្ថានភាពរបស់លោកបានវិលមកល្អប្រសើរឡើងវិញនាពេលនេះ ។
ទោះបីជាយ៉ាងណា មហាជនជាច្រើនបាននាំគ្នាជូនពរឲ្យតារាកំប្ហែងជើងចាស់រូបនេះឆាប់បានជាសះស្បើយពីជំងឺឡើងវិញ និងអាចបន្តរស់នៅជាម្លប់សម្រាប់កូនៗ និងគ្រួសារទាំងមូល ។ បើទោះបីជាបច្ចុប្បន្នលោកតាមានវ័យកាន់តែចាស់ជរាហើយក៏ដោយ ។
គួរបញ្ជាក់ថា មហាជនបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស បានដួលផ្កាប់មុខ លេងដឹងខ្លួន ខណៈពេលដែលក្រុមគ្រួសារបានបញ្ជូនលោកមកសង្គ្រោះបន្ទាន់ភ្លាមៗក្នុងមន្ទីរពេទ្យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ។
យោងតាមវីដេអូឃ្លីបខ្លីដែលត្រូវបានបង្ហោះដោយនាយ សង់ សេដ្ឋ ដែលជាកូនប្រុសរបស់លោកតា សង់ ស៊ីស បានឲ្យដឹងថា ឪពុករបស់លោកបានដួលផ្កាប់មុខពេលចុះពីលើរថយន្ត ហើយបច្ចុប្បន្នលោកបានយកឪពុកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ៕






ចែករំលែកព័តមាននេះ