ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុត​ធីតា ប៉ូ​គី​ម​ថេ​ង ចេញ​មុខ​សុំ​ទោស ក្រោយ​​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​នាង ​ប្រើ​ពាក្យ​មិន​សមរម្យ​ដាក់​អ្នកគាំទ្រ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ តារា​សម្តែង និង​បេក្ខភាព​បវរកញ្ញា​នាង សុត​ធីតា ប៉ូ​គី​ម​ថេ​ង បាន​ចេញ​មុខ​សុំ​ទោស​ជា​សា​ធារ​ណះ បន្ទាប់​ពី​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ទៅ​កាន់​អ្នកគាំទ្រ ជុំ​ការ​រិះគន់​មួយ​ចំនួន ។

ការ​ចេញ​មុខ​សុំ​ទោស​ពី​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ធ្វើ​ចែកចាយ​បង្ហាញ​នូវ​ពាក្យពេចន៍​នៃ​ការ​ខំ​មិន​មិនល្អ​ឆ្លើយឆ្លង​គ្នា​រវាង​នាង និង​អ្នក​គា​ទ្រ រហូត​ធ្វើ​អោយ​ផ្ទុះ​កំហឹង​ដាក់​គ្នា ។

យ៉ាងណា​ជុំវិញ​រឿងរ៉ាវ​នេះ​ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ សុត​ធីតា ប៉ូ​គី​ម​ថេ​ង បាន​ចេញ​មុខ​បកស្រាយ ដោយនៅ​ក្នុង​នាង​បាន​សុំ​ទោស​ជា​សា​ធារ​ណះ ហើយ​ក៏​បាន​បដិសេធ​ថា រាល់​ការ​ខំ​មិន​ឆ្លើយឆ្លង​ដោយ​ការ​ប្រើប្រាស់​ភាសា​មិនល្អ​នោះ​មិនមែន​នាង​ជា​អ្នក​ធ្វើ​នោះ​ឡើយ ពោល​គឺ​កើត​ចេញពី​អ្នក​កាន់​ផេ​ក និង​អ្នកមាន​តួនាទី​ផ្សេង​ទៀត​របស់​នាង​ប៉ុណ្ណោះ ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារា​សម្តែង​នាង សុត​ធីតា ប៉ូ​គី​ម​ថេ​ង បាន​លើក​ឡើង​ថា មុន​នេះ​បន្តិច នាង​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ការ​ផុស​ចែកចាយ​របស់​បងប្អូន​អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​កំពុង​មានការ​ខឹងសម្បា​រលើ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត លើ​ការ comment ដែល​កើត​ចេញពី​អ្នក​កាន់​ផេ​ក​ម្នាក់ (Admin)​ក្នុង​ចំណោម​អ្នកមាន​តួនាទី​ផ្សេង​ៗ​ក្នុង​ផេ​ក​ដទៃ​ទៀត​របស់​នាង​ខ្ញុំ ដោយ​ប្រើប្រាស់​ពាក្យពេចន៍ មិន​សមរម្យ និង​ប្រាសចាក​សីលធម៌​សង្គម​។

នាង​ខ្ញុំ​សុំ​ទោស​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​អ្នកគាំទ្រ ចំពោះ​បញ្ហា​កើតឡើង​នេះដោយ​សូម​បញ្ជាក់​ថា​វា​ពុំ​មែន​កើត​ចេញពី​រូប​នាង​ខ្ញុំ​ផ្ទាល់​ឡើយ ចៀសវាង​មហាជន​មានការ​ភ័ន្ត​ច្រឡំ និង​បង្ហោះ​សារ​ញុះញុង​បន្ត​ទៅ​មុខ​ក្នុង​ផ្លូវ​មិនល្អ​។

នាង​បញ្ជាក់​ថា ក្នុង​នាម​ជា​បេ​ក្ខ​នារី​ប្រកួត​ម្នាក់ ដែល​រក្សា​ជំហរ​លើ​ការ​តស៊ូ​មតិ​ក្នុង​ការ​ទប់ស្កាត់​ការ​មាក់ងាយ ឬ​រើសអើង​លើ​បណ្តាញ​សង្គម នាង​ខ្ញុំ​បាន​កំពុង​ដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​បុគ្គល​ដែល​ជា​អ្នក​សរសេរ ឬ​បង្ហោះ ឱ្យ​បានដឹង​ពី​កំហុស និង​ប​ញ្ឃ​ប់ទ​ង្វើ​បែប​នេះ​តទៅ​ទៀត​។

នាង​ថា នាង​ខ្ញុំ​បាន​ដក​តំណែង​រូប​គាត់ចេញ​​ពី​អ្នក​កាន់​ផេ​ក (Admin) របស់​នាង​ខ្ញុំ​ហើយ​ចាប់ពី​វិនាទី​នេះ​។

នាង​ខ្ញុំ​សង្ឃឹមថា​អ្នកគាំទ្រ​ទាំងអស់ នឹង​យល់​ពី​បញ្ហា​មួយ​នេះ ដោយ​ចូលរួម​ជាមួយ​នាង​ខ្ញុំ​ក្នុង​ការ​លុប​បំបាត់​ការ​មាក់ងាយ ឬ​រើសអើង​លើ​អ្នក​ដទៃ​។ នាង​បន្ថែម​ថា មេរៀន​មួយ​នេះ បាន​កំពុង​បង្រៀន​យើង​ថា មុន​បង្ហោះ ឬ​ចែកចាយ​គំនិត​អ្វីមួយ​លើ​បណ្តាញ​សង្គម «​ត្រូវ​គិត​មុន​នឹង​សរសេរ (Think Before You Type)» ហើយ​នាង​ខ្ញុំ​នឹង​បន្ត​បេសកកម្ម​ក្នុង​ការ​ប្រើប្រាស់​សំលេង តស៊ូ​មតិ​លើ​រឿង​នេះ ក្នុង​ដំណើរ​នៃ​ការ​ប្រកួត Miss Cosmo Cambodia ដើម្បី​ជា​សម្លេង​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សហគមន៍ បើ​ទោះបីជា​រាត្រី​នេះ​នាង​ខ្ញុំ​ទទួល​បាន​ម្កុដ រឺ​មិន​បាន​ក៏​ដោយ​ក៏​នាង​ខ្ញុំ​នៅ​តែ​បន្ត​របេស​កម្មនេះ​ជា​រាង​រហូត​ដើម្បី​ជា​សំលេង​ផ្លាស់​ប្តូរ​ភាព​វិជ្ជមាន​ដល់​សង្គមគាំទ្រ​បេក្ខភាព​គ្រប់​ៗ​រូប​ដោយ​ក្តី​ស្រលាញ់ មិនមែន​ការ​ខឹង​ស្អប់​!! ។

គួរ​បញ្ជាក់​ថា តារា​សម្តែង សុត​ធីតា ប៉ូ​គី​ម​ថេ​ង បាន​ចូលរួម​ប្រឡង​បវរកញ្ញា Miss Cosmo Cambodia 2026 ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​គ្រង​ម្កុដ ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ។

យ៉ាងណា​នៅ​ក្នុង​វគ្គ​បញ្ចប់​នោះ​តារា​ស្រី​រូប​នេះ​មិន​បាន​គ្រង​ម្កុដ​តាម​បំណង​ឡើយ ពោល​ម្ចាស់​ម្កុដ​នៃ​ការ​ប្រឡង​បវរកញ្ញា​មួយ​នេះ​បាន​ទៅ​លើ​តារា​សម្តែង​នាង ប៊ី សុធា​រី ។

ទោះ​មិន​បាន​គ្រង​ម្កុដ ប៉ុន្តែ សុត​ធីតា ប៉ូ​គី​ម​ថេ​ង បាន​ឈាន​ទៅ​កាន់​វគ្គ​TOP និង​បាន​ទទួល​ការ​គាំទ្រ និង​លើក​ស​សើរ​យ៉ាងច្រើន​ពី​មហាជន និង​អ្នកគាំទ្រ​ផង​ដែរ ៕