ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតដ៏​កម្ស.ត់ ​! អតីតចាងហ្វាងផលិតកម្ម «វត្តភ្នំ» ពិការភ្នែក ដើរសុំទាន ដើម្បីចិញ្ចឹមប្រពន្ធកូនឈឺ

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់ និង​​រំជួល​​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អតីត​ថៅកែ​ផលិតកម្ម​វត្ត​ភ្នំ​ គឺ​លោក ប្រាក់ សា​រិ​ន បាន​ធ្លាក់ខ្លួន​ទី​ទាល់​ក្រ​ រហូត​ដើរ​​សុំទាន​គេ ខ​ណៈពេល​ដែល​លោក​ពិកា​ភ្នែក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​រ៍​ឆ្នាំ​ ៩០ ជា​ពិសេស​បណ្តា​តួ​សម្តែង​ចាស់​ៗ ប្រាកដជា​បាន​ស្គាល់​លោក ប្រាក់ សា​រិ​ន ដែល​ជា​ចាងហ្វាង​ផលិតកម្ម និពន្ធ និង​ដឹកនាំ​រឿង​តាំងពី​ឆ្នាំ​ ១៩៨៧ ។

ទោះជា​យ៉ាងណា​ ក្រោយ​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ រូប​លោក​ក៏​ត្រូវ​បានដឹង​ថា បច្ចុប្បន្ន​ជីវិត​រស់នៅ​របស់​លោក​កំពុង​ធ្លាក់ខ្លួន​ទីទាល់​ក្រ​យ៉ាង​ខ្លាំង រហូត​ដើរ​សុំ​អាហារ​តាម​វត្ត​អារាម និង​តាម​ផ្ទះភូមិ ។ បើ​តាម​ការ​សម្ភាស​ជាមួយ​អតីត​តារា​សម្តែង​អ្នកស្រី ចាន់ តារា​ទី កាលពី​ពេល​ថ្មី​បានអោយ​ដឹង​ថា អតីត​ចាងហ្វាង និង​ជា​អ្នកដឹកនាំ​ផលិតភាព​យន្ដ​ល្បីឈ្មោះ លោកតា ប្រាក់ សា​រិ​ន ហៅ​ហុង បច្ចុប្បន្ន​កំពុង​ធ្លាក់ខ្លួនលំបាក​​ខ្លាំង ពោល​គឺ​លោក​ត្រូវ​ដើរ​សុំ​អាហារ​តាម​វត្ត​អារាម​ដើម្បី​ទទួលទាន​ប្រចាំ​ថ្ងៃ ​។

លោក ប្រាក់ សា​រិ​ន ហៅ​ហុង ដែល​ល្បីឈ្មោះ​នៅ​អំឡុង​ឆ្នាំ​ ១៩៨៧ ជា​ម្ចាស់​ផលិតកម្ម និង​ជា​អ្នកដឹកនាំ​សម្ដែង បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោក​មាន​កូនស្រី​ម្នាក់​ក្នុង​បន្ទុកដែល​មាន​ជំងឺសរសៃប្រសាទ ខណៈ​ប្រពន្ធ​ក៏​ដេក​ឈឺ​លើ​កន្ទេល ​។ សម្រាប់​លោក​ខ្លួនឯងក៏​ធ្លាក់ខ្លួន​ពិបាក​ភ្នែក​ប្រមាណ ១២​ឆ្នាំ​មក​ហើយ ​។

កាលពី​ថ្ងៃ​ទី ​១៧ ខែកក្កដា ឆ្នាំ ​២០២៦ លោកតា ប្រាក់ សា​រិ​ន រួម​ជាមួយ​បងប្អូន​សិល្បករ​-​សិល្ប​ការិនី​ជើង​ចាស់​ជាង ​២០​នាក់ បាន​មក​ទទួល​អំណោយ​ពី​គ្រួសារ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​បាន​ខ្លះ ​។ ក្នុង​វ័យ​កាន់តែ​ចាស់ជរា ជាមួយនឹង​ភាព​ពិការ​ ក្រខ្សត់​នោះ លោក ប្រាក់ សារី​ន សូម​អំពាវនាវ​ដល់​សប្បុរសជន មេត្តា​ជួយ​ឧបត្ថម្ភ និង​បរិច្ចាគ​ធនធាន​ថវិកា​ដើម្បី​សង្គ្រោះរូប​​លោក និង​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក ។

ដោយឡែក​សម្រាប់​តារា​សម្តែង​អ្នកស្រី ចាន់ តារា​ទី ក្នុង​នាម​ជា​តួ​សម្តែង​ម្នាក់​ដែល​ធ្លាប់​លោក ប្រាក់ សា​រិ​ន ហៅ​មក​ថត​ជា​តួឯក​ម្នាក់​នោះ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​នានា​មេត្តា​ជួយ​ដល់​រូប​លោក​ផង​ដែរ ត្បិត​បច្ចុប្បន្ន​កំពុង​ទីទាល់​ខ្លាំង ជាមួយ​ភាព​ចាស់ជរា និង​ពិកាគ្មាន​អ្វី​ទី​ពុំនាក់​អាស្រ័យបាននោះទេ​ ៕