ពៅ បញ្ញាពេជ្រ បង្ហាញភាពរឹងមាំ និងបង្ហោះសារដាសតឿនដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងនាង ពៅ បញ្ញាពេជ្រ បានពោលពាក្យដ៏មានអត្ថន័យថា នាងមិនចង់បានអ្វីដែលធ្វើអោយខ្លួនវេទនាឡើយ ត្រឹមមានជីវិតរស់គឺមានក្តីសុខខ្លាំងណាស់ ខណះពេលដែលខ្លួនបានធ្លាក់ខ្លួនពិកាជិះតែលើរទះរុញអស់ជាច្រើនឆ្នាំមកនេះ ។
ចាប់តាំងពីការចេញមុខសាធារណៈក្លាយជាជនពិកា ក្រោយរងការបាញ់ប្រហារ ពៅ បញ្ហាពេជ្រ ត្រូវបានគេមើលឃើញថា នាងតែងតែដើរធ្វើបុណ្យ និងការដើរលេងកំសាន្តតាមទីរម្យនីយដ្ឋាននានាទាំងខ្លួនអង្គុយតែលើរទះរុញ ដោយលេងគិតពីអតីតកាលរបស់ខ្លួនដែលធ្លាប់មានភាពស្រស់បំព្រងលើវិថីសិល្បៈ ។
ជាក់ស្តែង ពៅ បញ្ញាពេជ្រ ក៏បានបង្ហោះសារលើបណ្តាញសង្គមថា ខ្ញុំគិតថា មានជីវិតរស់នៅ មិនឈឺ ដេកលើគ្រែពេទ្យ គឺ សុខខ្លាំងណាស់ មិនចង់បានអ្វីដែលធ្វើអោយខ្លួនវេទនាទេ ល្មមៗក៏សប្បាយចិត្តហើយ ។
តាមរយះសំណេរខាងលើពី ពៅ បញ្ហាពេជ្រ នាពេលនេះបានធ្វើឲ្យមហាជនមានការរំជួលចិត្ត និងមានការអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង ខណះពេលដែលម្នាក់ៗក៏បានលើកទឹកចិត្តនាងឲ្យមានភាពរឹងមាំក្នុងជិវិត ត្បិតគ្មាននរណាកើតមកបានអ្វីៗគ្រប់អស់ទេ ពោលគឹតែងកើតមកបានអ្វីមួយ ត្រូវបាត់បង់អ្វីមួយ ។
ជាការកត់សម្គាល់ ក្នុងពេលដែលសុខភាពមានភាពល្អប្រសើរឡើងវិញនោះ ពៅ បញ្ហាពេជ្រ តែងតែបង្ហាញវត្តមានជាសាធារណៈឡើងវិញ ដោយមិនខ្លាចពីសុវត្ថិដូចពេលកន្លងទៅនោះឡើយ ត្បិតនាងគិតថា ការវិលមកវិញរបស់នាងនាពេលនេះគឺត្រឹមជាជនពិកាម្នាក់ប៉ុណ្ណោះ ។
រយៈពេលជាង១០ឆ្នាំនៃការតស៊ូរបស់ខ្លួនក្នុងនាមជាជនពិការ ពៅ បញ្ញាពេជ្រ បានបង្ហាញពីភាពរឹងមាំជម្នះរាល់ការលំបាក ដែលបានជួបប្រទះក្នុងរយៈកាលកន្លងមកនេះ បើទោះបីជានាងក្លាយខ្លួនជាជនពិការពិតមែន ប៉ុន្តែពិការភាព មិនអាចធ្វើឲ្យតារាចម្រៀងស្រីរូបនេះបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្នុងជីវិតឡើយ ពោលនាងគិតថានៅមានមនុស្សច្រើនទៀតដែលពួកគេពិការ ហើយជួបរឿងដែលពិបាកជាងនាងទៅទៀត។
យ៉ាងណាបើទោះបីជា ពៅ បញ្ញាពេជ្រ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកនេះក្តី ប៉ុន្តែនាងនៅតែទទួលបានក្ដីស្រឡាញ់គាំទ្រពីមជ្ឈដ្ឋានមហាជនដដែល ពោល នៅពេលនាងមានវត្តមាននៅទីទាំងសាធារណៈណាមួយនោះ គឺឃើញមានវត្តមានមហាជនទាំងចាស់ក្មេងជាច្រើននាក់បានចូលមកសុំ ថតរូបជាមួយ ដោយបានបង្ហាញពីការស្រលាញ់ចូលចិត្ត និងផ្ដល់ជាកម្លាំងចិត្តដល់នាងទៀតផង៕





ចែករំលែកព័តមាននេះ