រាជធានីភ្នំពេញ ៖ នៅក្នុងសង្គមសព្វថ្ងៃ ជំងឺមហារីកក្រពះ និងពោះវៀន កំពុងក្លាយជាបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ដែលជាញឹកញាប់ដែលត្រូវបានរកឃើញនៅដំណាក់កាលយឺតពេលទៅហើយ ដោយសារតែអ្នកជំងឺមិនបានចាប់អារម្មណ៍លើរោគសញ្ញាតូចៗនៅដំណាក់ដំបូង ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបញ្ជាក់ថា រោគសញ្ញាដូចជា ៖
- ការឈឺពោះជាប់ៗគ្នា
- ការផ្លាស់ប្តូរនៃទម្លាប់នៃការបន្ទោរបង់ ឈាមនៅក្នុងលាមក
- ការស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- កង្វះឈាម ឬអស់កម្លាំងខ្លាំង វាអាចជាសញ្ញាដំបូងនៃជំងឺមហារីកក្រពះ និងពោះវៀន ។

អ្នកជំងឺជាច្រើនតែងតែគិតថា វាជារោគសញ្ញាធម្មតា ដូចជាក្រពះមិនស្រួល ឬការរំលាយអាហារមិនល្អ ប៉ុន្តែការពន្យារពេលក្នុងការពិនិត្យអាចនាំឱ្យជំងឺរីករាលដាលទៅដំណាក់កាលដែលពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់ជីវិត ។
ដើម្បីបង្កើនការការពារ និងអាចរកឃើញជំងឺឱ្យបានកាន់តែឆាប់រហ័ស មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានកញ្ចប់ សេវាកម្មឆ្លុះក្រពះ និងពោះវៀន ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើប ព្រមទាំងការថែទាំដោយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ខ្ពស់។ សេវាកម្មនេះអាចក្នុងជួយឱ្យរកឃើញភាពខុសប្រក្រតីនៅដំណាក់កាលដំបូង ដើម្បីបង្កើនឱកាសព្យាបាលឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ។

សូមទាក់ទងមក អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម ៖
សាខាដួងងៀប ៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ