ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន​ឌា​រ បើក​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​ នៅ​ឱ​រ៉ា​ល់ និង​បង្ហាញ​ជា​ផ្លូវការ​នូវ​ត្រាក់ទ័រ​ស៊េរី 6B សម្រាប់​ទីផ្សារ​កម្ពុជា

1 នាទី មុន

ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​តំណាង​ចែកចាយ​ផ្លូវការ​គ្រឿងយន្ត​កសិកម្ម…

ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​តំណាង​ចែកចាយ​ផ្លូវការ​គ្រឿងយន្ត​កសិកម្ម ច​ន​ឌា​រ (John Deere) នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​សេវាកម្ម​ច​ន​ឌា​រ ថ្មី ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦​ ។

​ក្នុង​ឱកាស​នេះ ក្រុមហ៊ុន​ក៏​បាន​បើក​បង្ហាញ​ជា​ផ្លូវការ​នូវ​ត្រាក់ទ័រ ច​ន​ឌា​រ ស៊េរី​ 6B ថ្មី ជា​គ្រឿងយន្ត​កសិកម្ម​កម្លាំង​ខ្លាំង និង​ឆ្លាត​វៃ ណែនាំ​ជូន​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ។

កម្មវិធី​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន​អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ភ្ញៀវ​កិត្តិយស អាជ្ញាធរ​មូលដ្ឋាន អតិថិជន គណៈ​គ្រប់គ្រង និង​បុគ្គលិក នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក សរុប​ជាង​៣០០ នាក់ ដែល​បង្ហាញ​ពី​ទំនុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សហគមន៍​កសិកម្ម​ក្នុង​តំបន់​ ។

មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​នេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​និល ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម ជា​ពិសេស​សម្រាប់​ឧស្សាហកម្ម​អំពៅ​។ ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល​នេះ មាន​គោលបំណង​ស្នូល​ក្នុង​ការ​កាត់​បន្ថយ​ចម្ងាយ និង​ពេលវេលា ដែល​អតិថិជន​ត្រូវ​ប្រើប្រាស់​ដើម្បី​ទទួល​បាន​សេវាកម្ម​ជួសជុល​និង​គ្រឿងបន្លាស់​សុទ្ធ ដែល​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​រដូវ​ការ​ដាំ​ដុះ និង​ប្រមូល​ផល ពេលវេលា​មាន​តម្លៃ​ជាង​គ្រប់​អ្វី​ទាំងអស់​ ។

មជ្ឈមណ្ឌល​នេះ​មាន​លក្ខណៈ​ស្តង់ដារ ធំ​ទូលាយ និង​ផាសុកភាព ព្រមទាំង​បាន​ត្រៀមខ្លួន​ផ្តល់​សេវាកម្ម​ជួសជុល និង​ថែទាំ​គ្រឿងយន្ត ច​ន​ឌា​រ គ្រប់​ប្រភេទ ទាំង​ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត​អំពៅ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត ព្រមទាំង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ ច​ន​ឌា​រ ផ្ទាល់ ដើម្បី​ធានា​ឱ្យ​អតិថិជន​ក្នុង​តំបន់​ទទួល​បានការ​គាំទ្រ​បាន​ឆាប់រហ័ស ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ ។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា​ ៖ “​ទីតាំង​នេះ គឺជា​ទីតាំង​ធំ​ទី​៦ ​របស់​ត្រាក់ទ័រ ច​ន​ឌា​រ នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​ជា​កន្លែង​ដាក់​តាំង​បង្ហាញ​ត្រាក់ទ័រ និង​គ្រឿងបន្លាស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​សេវាកម្ម​ពេញលេញ ដែល​មាន​ក្រុម​ជាង​ជំនាញ​ប្រចាំ​មូលដ្ឋាន​ផ្ទាល់ អាច​ឆ្លើយ​តប និង​ជួយ​អតិថិជន​បាន​លឿន​រហ័ស ដើម្បី​ធានា​ថា​ ការងារ​របស់​ម្ចាស់​ចំការ​មិន​មានការ​រាំងស្ទះ​ក្នុង​រដូវ​ប្រមូល​ផល និង​ដាំ​ដុះ​​”។

ក្នុង​ឱកាស​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បើក​បង្ហាញ​ជា​ផ្លូវការ​នូវ​ត្រាក់ទ័រ ច​ន​ឌា​រ​ស៊េរី 6B ថ្មី ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​រចនា​ឡើង​សម្រាប់​ការងារ​កសិកម្ម​ខ្នាត​ធំ មាន​កម្លាំង​ខ្លាំង ប្រើប្រាស់​បាន​គ្រប់​សណ្ឋាន​ភាព​ដី និង​អាច​បំពាក់​ជាមួយ​ឧបករណ៍​កសិកម្ម​ធំ​ៗ​ជា​ច្រើន​ជាមួយនឹង​ជម្រើស​កម្លាំង​ចាប់ពី 95 សេះ ដល់ 150 សេះ ដែល​ស័ក្ដិសម​សម្រាប់​ចម្ការ​អំពៅ ពោត ដំឡូង​មី ម្នាស់ និង​ដំណាំ​ខ្នាត​ធំ​ផ្សេង​ៗ​ទៀត ​។

ត្រាក់ទ័រ ច​ន​ឌា​រ ស៊េរី 6B ក៏​ត្រូវ​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ JDLink™ បច្ចេកវិទ្យា​តាមដាន​ពី​ចម្ងាយ ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​ត្រាក់ទ័រ ឬ​អ្នកគ្រប់គ្រង​ចម្ការ អាច​ត្រួតពិនិត្យ​ស្ថានភាព​ម៉ាស៊ីន​របស់​ខ្លួន តាម​ពេលវេលា​ជាក់ស្ដែង​គ្រប់ពេល គ្រប់​ទីកន្លែង តាម​រយៈ​កម្មវិធី John Deere Operations Center នៅ​លើ​ទូរស័ព្ទ ឬ​កំ​ព្យូ​ទ័​រ​។ ព័ត៌មាន​ដែល​អ្នក​អាច​តាមដាន​រួម​មាន ​៖

  • ​ទីតាំង និង​ស្ថានភាព​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​បច្ចុប្បន្ន
    – ​តាមដាន​ចលនា និង​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​ត្រាក់ទ័រ
    – ​ម៉ោង​ប្រើប្រាស់ និង​ម៉ោង​បញ្ឆេះ​ចោល
    – ​កម្រិត​ប្រើប្រាស់​ប្រេង
    – ​ស្ថានភាព​សុខភាព​ម៉ាស៊ីន និង​ផែនការ​ធ្វើ​សេវាកម្ម
    – ​តំបន់​ការងារ​កំណត់ និង​ម៉ោង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ។​ល​។

JDLink™ ជួយ​ឱ្យ​ម្ចាស់​ម៉ាស៊ីន ឬ​ម្ចាស់​ចម្ការ និង​អ្នកគ្រប់គ្រង​កសិដ្ឋាន​ធ្វើការ​សម្រេច​ចិត្តបាន​លឿន ផ្អែក​លើ​ទិន្នន័យ​ពិត ដែល​នាំ​ទៅ​ដល់​ការ​បង្កើន​ប្រសិទ្ធភាព ការ​សន្សំ​ប្រេង និង​ការ​កាត់​បន្ថយ​ការ​ខូចខាត​ដែល​មិន​នឹក​ស្មាន ជំហាន​មួយ​ឆ្ពោះទៅ​រក​កសិកម្ម​ទំនើប​ប្រកបដោយ​ចីរភាព​ ៕

ទំនាក់ទំនង​ព័ត៌មាន ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ផ្នែក​គ្រឿងយន្ត​កសិកម្ម លេខ​ទូរសព្ទ​ឥត​គិតថ្លៃ​: 1800 208 086
ហ្វេ​ស​ប៊ុ​ក​: ត្រាក់ទ័រ ច​ន​ឌា​រ – RMA Cambodia Plc.  (https://www.facebook.com/RMACAgricultureEquipment) (អត្ថបទ៖ សហការ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ