ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អុល សំអាង ប្តេ​ជ្ញា​រក្សា​ទម្រង់​ដើម​នៃ​ការ​សម្តែង​ល្ខោនបាសាក់ ទោះ​ស្ថិត​ក្នុង​សម័យកាល​​ទំនើប

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​លោក អុល សំអាង បាន​ប្តេ​ជ្ញា​ចិត្ត​រក្សា​ទម្រង់​ដើម​នៃ​ការ​សម្តែង​ល្ខោនបាសាក់​របស់​ក្រុម​លោក បើ​ទោះបីជា​បច្ចុប្បន្ន​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កែទម្រង់​ខ្លះ​​តាម​បច្ចេកទេស​ក្នុង​សម័យ​ទំនើប​នា​ពេល​នេះ ។ លោក​បញ្ជាក់​ថា…

រាជធានីភ្នំពេញ ៖ ​លោក អុល សំអាង បាន​ប្តេ​ជ្ញា​ចិត្ត​រក្សា​ទម្រង់​ដើម​នៃ​ការ​សម្តែង​ល្ខោនបាសាក់​របស់​ក្រុម​លោក បើ​ទោះបីជា​បច្ចុប្បន្ន​ទម្រង់​សិល្បៈ​បុរាណ​មួយ​នេះ ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កែទម្រង់​ខ្លះ​​តាម​បច្ចេកទេស​ក្នុង​សម័យ​ទំនើប​នា​ពេល​នេះ ។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​សម្តែង​ល្ខោនបាសាក់​បាន​វិវត្តន៍​ពី​ការ​សម្តែង​វង់​ធំ និង​ជា​វង់​តូច ​ឬ​មធ្យម​ក៏​ដោយ ប៉ុន្តែ​ក្រុម​របស់​លោក ​ក៏​នៅ​តែ​រក្សា​ការ​សម្តែង​ដោយ​មិន​ឲ្យ​ប្រាស់ចាក​ឆ្ងាយ​ពី​ទម្រង់​ដើម​របស់​ល្ខោនបាសាក់​នោះ​ឡើយ ។ លោក អុល សំអាង បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​របស់​លោក​មានការ​វិវត្តន៍​ខ្លាំង ដោយសារ​តែ​ការ​សម្តែង​មាន​តាម​វត្ត​អារាម​ផង សម្តែង​ឲ្យ​ក្រុមហ៊ុន​ផង ហើយ​ការ​សម្តែង​ទាំងអស់​​មាន​ទាំង​តូច និង​មធ្យម ។

លោក​បន្ត​ថា ជាក់ស្តែង​ កាល​ពី​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​ ក្រុម​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​អញ្ជើញ​ឲ្យ​ទៅ​សម្តែង​តាម​ខេត្ត​មួយ​ចំនួន​ ដែល​មាន​ជនភៀសសឹក​រស់នៅ ​​ដូច​ជា​ខេត្ត​សៀម​រាម បន្ទាយ​មាន​ជ័យ និង​ឧត្តរមានជ័យ​ជាដើម​។​ល​។

លោក​ថា បើ​ទោះបីជា​ការ​សម្តែង​នោះ​មិន​បាន​ធ្វើ​ឡើង​មួយ​យប់​ទល់​ភ្លឺ និង​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​វា​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​ទម្រង់​សិល្បៈ​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ ជា​ពិសេស ​បង្កើត​ភាព​រីករាយ​នៅ​ក្នុង​ការ​ទ​ស្សា​នា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសសឹក​ផង​ដែរ ។

យ៉ាងណា​ បើ​តាម​លោក អុល សំអាង ទោះបី​ការ​សម្តែង​នោះ​អាច​ថា ជា​ការ​សម្តែង​ជា​ទ្រង់ទ្រាយ​តូច​ ឬ​មធ្យម​ក៏​ដោយ ប៉ុន្តែ​ក្រុម​រក្សា​លោក​នៅ​តែ​រក្សា​ទម្រង់​ដើម ពោល​គឺ​មិន​សម្តែង​ឲ្យ​ប្រាស់ចាក ឬ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ល្ខោនបាសាក់​ដែរ ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ចូលរួម​ថែរក្សា និង​អភិរក្ស​នូវ​ទម្រង់​ដើម​នៃ​ល្ខោនបាសាក់ ហើយ​ជា​រឿយ​ៗ​ក្រុម​របស់​លោក​តែងតែ​តស៊ូ បើ​ទោះបីជា​កន្លង​ក្រុម​បាន​ជួប​នូវ​បញ្ញា​លំបាក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ។

លោក អុល សំអាង បាន​លើក​ឡើង​បន្ថែម​ថា លោក​នៅ​តែ​ទន្ទេញ​ពី​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​តាម​លទ្ធភាព​ ដែល​ធ្វើ​បាន ជា​ជាង​លើក​ស្ទួយ​សិល្បៈ​បរទេស បើ​ទោះបីជា​ពេល​ខ្លះ​ទម្រង់​សិល្បៈ​បុរាណ​ហាក់​មិនសូវ​ទទួល​បានការ​គាំទ្រ​ពី​យុវវ័យ​មួយ​ចំនួន​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់ កន្លង​មក ​ប្រធាន​វង់​ល្ខោនបាសាក់​វង់​ទី​១ រាជធានី​ភ្នំពេញ លោក អុល សំអាង ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ សុំ​កុំ​ទុក​សិល្បៈ​ល្ខោនបាសាក់​មហាជន ​ឱ្យ​រស់នៅ​តាម​យថាកម្ម ពោល​គួរ​មានការ​គិតគូរ​ជួយ​ជ្រោមជ្រែង ដ្បិត​ក្រុម​សិល្បៈ​ល្ខោនបាសាក់​មហាជន ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តា​រកា​រវិ​វត្ត​ន៍​ក្នុង​ការ​រីក​ចម្រើន​ក្នុង​ស្ថានការណ៍​បត់បែន​របស់​សង្គម​តាំង​តែ​ពី​ការ​កកើត​នៃ​ទម្រង់​ល្ខោនបាសាក់​នេះ ។

លោក​បញ្ជាក់​ថា ទោះបីជា​មាន​ក្រុម​សិល្បៈ​មហាជន​ជា​ច្រើន ​បង្កើត​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មិន​ប្រាកដ​ថែរក្សា​បាន​ និង​ទម្រង់​នៃ​ល្ខោនបាសាក់​ខ្មែរ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រុម អុល ​សំអាង បាន​រក្សា​និង​ខិតខំ​រៀន​ស្រាវជ្រាវ​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការ​ថែរក្សា និង​សម្ដែង​ឲ្យ​ចំ​វង់​ល្ខោនបាសាក់​ទាំង​កាយវិការ​និយាយ​ស្ដី​ទាំង​បទ​ភ្លេង​បទ​ចម្រៀង​បា​សាក់​នាដកម្ម​ក្នុង​ការ​សម្ដែង​ឲ្យ​ចំ​នឹង​ទម្រង់
​បា​សាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ