ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន សូ​នី​តា ឆ្លើយ​តប​យ៉ាងចា.ក់ដោ.ត​ ​ជុំវិញ​មតិ​រិះគ.ន់អំឡុងការ​ប្រកួត​បវរកញ្ញា​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង ​មាន សូ​នី​តា បាន​ទម្លាយ​នូវ​មតិ​រិះគន់​របស់​មហាជន​មួយ​ចំនួន​នៅ​ក្នុងអំឡុងពេល​ដែល​នាង​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​បវរកញ្ញា​ជា​លើក​ដំបូង ដោយ​មិន​អាច​គ្រង​ម្កុដ​តាម​បំណង ។

ទោះជា​យ៉ាងណា ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់ មាន សូ​នី​តា ក៏​មិន​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ខកបំណង​ឡើយ ពោល​នាង​ក៏​ទទួល​តំណែង​៤​នាក់​ចុង​ក្រោយ ( 4th Runner up) ផង​ដែរ ក្នុង​ចំណោម​បេក្ខភាព​ដែល​មក​ចូលរួម​ជាង​៤០​ប្រទេស ។

បើ​ទោះបីជា មាន សូ​នី​តា បាន​ខិតខំ​ប្រឹង​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​នៅ​តែ​មាន​មហាជន​មួយ​ចំនួន​បាន​នាំ​គ្នា​រិះគន់​មក​លើ​រូប​នាង​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​បាន​កើត​មាន​អំឡុង​ពេល​នាង​ប្រកួត​។

ចំណុច​ដែល​មហាជន​មួយ​ចំនួន​តូច​រិះគន់​នោះ ​មានដូចជា​ ផាត់មុខ​ក្រាស់​ពេក, ដើរ​មិនកើត​, ឈុត​មិន​ស្អាត, រ៉ូ​ប​មិន​ស្អាត,​ ​អត់​សម​បវ​កញ្ញា​សោះ​, ឈុត​តំណាង​ជាតិ​មិន​ឡូយ, មើលទៅ​ឆ្គង​ណាស់, មើលទៅ​ខ្សោះ​ៗ ដូច​អត់​មាន​កម្លាំង​។

ជុំវិញ​ការ​រិះគន់​ខាងលើ​នេះ ​ត្រូវ​បាន​តារា​សម្តែង មាន សូ​នី​តា បាន​ធ្វើការ​ឆ្លើយ​តប​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា អរគុណ​ដែល​តាមដាន​ខ្ញុំ​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​សង្កេត​ឃើញ​គ្រប់​ចំណុច​។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​អះអាង​ថា​ខ្លួនឯង​ល្អ​ឥត​ខ្ចោះ​ដែរ​។

នាងបន្ត​​ថា ខ្ញុំ​មក​ទី​នេះ​ដើម្បី​រៀនសូត្រ កែ​លម្អ​ខ្លួនឯង ប្រឈម​មុខ​នឹង​បញ្ហា និង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​អោយ​អស់ពី​ចិត្ត​។
នៅ​ពីក្រោយ​ការ​បង្ហាញខ្លួន​មួយ​លើ​ឆាក មានការ​ហាត់​សម ការ​ត្រៀមខ្លួន សម្ពាធ ភាព​នឿយហត់ និង​ការ​លះបង់​ជា​ច្រើន​ដែល​មនុស្ស​មិន​បានឃើញ​។ អ្នក​ឃើញ​តែ​អ្វី​ដែល​កើតឡើង​នៅ​លើ​ឆាក ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​បានឃើញ​ដំណើរ​ដ៏​លំបាក​នៅ​ពីក្រោយ​វា​ទេ​។

នាង​បញ្ជាក់​ថា អ្នកមាន​សិទ្ធិ​បញ្ចេញមតិ​របស់​អ្នក ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​បន្តដំណើរ​របស់ខ្ញុំ​តាម​ក្តី​ស្រមៃ​ដែរ​។ កុំ​ភ្លេច​បន្ត​តាមដាន​ណា​! ខណៈ​ពេល​ដែល​អ្នក​ចំណាយពេល​រិះគន់​ខ្ញុំ ខ្ញុំ​នឹង​ចំណាយពេល​នោះ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ​។ ខ្ញុំ​មិន​បាន​មក​ដល់ទី​នេះ​ ដើម្បី​ផ្គាប់ចិត្ត​មនុស្ស​គ្រប់​គ្នា​ទេ​។ ខ្ញុំ​មក​ដល់ទី​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ខ្លួនឯង​ថា គេ​អាច​ធ្វើ​បាន ខ្ញុំ​អាច​ធ្វើ​បាន​ច្រើន​ជាងគេ​ទៀត សូ​នី​តា​មិន​ចុះចាញ់​ងាយ​ៗ​ទេ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​ មាន សូ​នី​តា ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ សម្រាប់​ចូលរួម​ប្រកួតប្រជែង​កម្មវិធី Universal Woman International 2026 ដោយ​ចប់​ការ​ប្រកួត​នាងទទួល​បាន​តំណែង 4th runner ។

ទោះ​យ៉ាងណា​ ក្រោយ​ចប់​ការ​ប្រកួត មាន សូ​នី​តា បាន​គូសបញ្ជាក់​ថា សម្រាប់​ការ​វិល​ចូល​ប្រឡូក​វិស័យ​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត​នោះ​គឺ​នាង​មិន​ទាន់​គិត​ឡើយ ខ​ណៈ​ពេល​ដែល​នាង​ហាក់​មាន​អារម្មណ៍រ​អាល​នៅ​ក្នុង​វិស័យ​មួយ​នេះ​។

នាង​បញ្ជាក់​ថា ការ​ចូលរួម​នា​ពេល​នេះ​ នាង​ហាក់​រង​សម្ពាធ​ច្រើន ដោយសារ​អ្វី​ៗ​ស្ទើរ​ទាំងអស់​គឺ​នាង​គិត​និង​ធ្វើ​ម្នាក់ឯង ​គ្មាន​អ្នក​ជួយ​ជ្រោមជ្រែង ហើយ​ក្នុង​នោះ​ការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក៏​ច្រើន​ផង​ដែរ​។

នាង​ថា អំឡុង​ពេល​ប្រកួត​នាង​តែង​សួរ​ខ្លួនឯង ហេតុ​អ្វី​ធ្វើ​អោយ​ខ្លួនឯង​លំបាក ចូលរួម​ដើម្បី​ចង់​ល្បី​ធ្វើ​អ្វី បើ​ខ្លួនឯង​ជាតា​រា​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​ម្នាក់​ហើយ​នោះ ទោះ​មិន​ប្រឡង​ក៏​នាង​អាច​ល្បី​ស្រាប់​ហើយ ។

ទោះយ៉ាងណា​ សម្រាប់​ការ​ចូលរួម​ប្រកួត​នេះ​ក៏​បាន​ធ្វើ​អោយ​នាង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ និង​អាច​រក​ឃើញ​អ្វី​ដែល​ជា​ខ្លួនឯង​ឡើង​វិញ ហើយ​សង្ឃឹមថា មហាជន​នឹង​បញ្ចប់​ការ​រិះគន់​ចំពោះ​បញ្ហា​ទាំងអស់​មក​លើ​រូប​នាង​ទៀត​៕