ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ភ័ក្ត្រ កុ​សុ​ម៉ា ជឿ​​ថា កូន​របស់​នាង​មក​ចាប់កំណើត​ជា​ថ្មី ក្រោយ​ដំណឹង​ពពោះ​ម្តងទៀត

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុ​ភ័ក្ត្រ កុ​សុ​ម៉ា និង​ស្វាមី បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទទួល​ដំណឹង​ថា នាង​បាន​នឹង​កំពុង​ពពោះ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​រូប​នាង​ជួប​រឿង​អកុសល​ដោយសារ​កូន​ដំបូង​របស់​នាង​មិន​អាច​រក្សា​បាន​នៅ​គង់វង្ស​រហូត​ដល់​សម្រាល​តាម​ការ​កំណត់…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង សុ​ភ័ក្ត្រ កុ​សុ​ម៉ា និង​ស្វាមី បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទទួល​ដំណឹង​ថា នាង​បាន​នឹង​កំពុង​ពពោះ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​រូប​នាង​ជួប​រឿង​អកុសល​ដោយសារ​កូន​ដំបូង​របស់​នាង​មិន​អាច​រក្សា​បាន​នៅ​គង់វង្ស​រហូត​ដល់​សម្រាល​តាម​ការ​កំណត់ ។

យ៉ាងណា ក្រោយ​ទទួល​ដំណឹង​ពី​ការ​ពពោះ​ជា​ថ្មី​ម្តងទៀត​នា​ពេល​នេះ ក្រៅពី​ក្តី​រីករាយសុ​ភ័ក្ត្រ កុ​សុ​ម៉ា ជឿ​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​នា​ពេល​នេះ គឺជា​កូន​ដំបូង​ដែល​បាន​មក​ចាប់កំណើត​ជាមួយ​រូប​នាង​ម្តងទៀត ក្រោយ​ពី​បាត់បង់​ដោយ​ភាព​សោកស្តាយ ។ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​បង្ហាញ​វី​ដេ​អូ​ជាមួយ​ស្វាមី​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​បាន​បង្ហាញ​នូវ​ឧបករណ៍​ពិនិត្យ​មើល​ផ្ទៃពោះ ដោយនៅ​ក្នុង​នោះ​អ្នក​ទាំង​ពីរ​បាន​សម្តែង​ក្តី​រំភើប និង​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ការ​ពិនិត្យ​បង្ហាញ​ថា នាង​កំពុង​មាន​ផ្ទៃពោះ​ជា​ថ្មី ។

ជាមួយនឹង​រូបភាព​វី​ដេ​អូ​មួយ​នេះ កុ​សុ​ម៉ា ក៏​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា គេ​មក​ហើយ បងប្អូន​អើយ​កូន​ខ្ញុំគេ​មក​រក​ខ្ញុំ​វិញ​ហើយ ។ តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​មហាជន អ្នកគាំទ្រ ជា​ពិសេស មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​គ្នា​ជា​ច្រើន បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​រូប​នាង និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ រហូត​ដល់​ថ្ងៃ​សម្រាល ។

ចំណងដៃ​កូន​ដំបូង​របស់ សុ​ភ័ក្ត្រ កុ​សុ​ម៉ា នា​ពេល​នេះ គឺជា​ក្តី​ប្រ​ថ្នា​ចង់បាន​បំផុត​សម្រាប់​រូប​នាង និង​ស្វាមី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​រៀប​មង្គលការ ហើយ​គេ​ក៏​រំពឹង​ថា ចំណងដៃ​កូន​ដំបូង​នេះ ក៏​កាន់តែ​ធ្វើ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​រឹង​មាំ​បន្ថែម​ទៀត​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង សុ​ភ័ក្ត្រ កុ​សុ​ម៉ា បាន​សម្រក់​ទឹកភ្នែក​សម្តែង​ក្តី​ក្តុកក្តួល និង​សោកស្តាយ​ជា​ពន់ពេក បន្ទាប់​ពី​កូន​ដំបូង​របស់​នាង​បាន​បាត់បង់​ទៅ​វិញ ដោយសារ​បញ្ហា​សុខភាព​នៅ​ក្នុង​ផ្ទៃ ។

ចំពោះ​រឿង​នេះ កុ​សុ​ម៉ា ធ្លាប់​បាន​បញ្ជាក់​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​បាន​លូត​លា​ល់​មិន​គ្រប់លក្ខណៈ ពោល​គឺ​មិន​មាន​បេះដូង​នោះ​ឡើយ ក្នុង​ពេល​ដែល​បញ្ហា​នេះ បាន​ធ្វើ​នាង​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នេះ​ជា​កូន​ដំបូង​របស់​នាង​ដែល​បាន​ចាប់កំណើត ក្រោយ​នាង​រៀប​ការ​បាន​ជាង​១​ឆ្នាំ ។

យ៉ាងណា ក្រោយ​ទទួល​ដំណឹង​នេះ គេ​ឃើញ​មាន​មហាជន និង​មិត្តភក្តិ សុ​ភ័ក្ត្រ កុ​សុ​ម៉ា ជា​ច្រើន​បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ និង​បាន​លើកទឹកចិត្ត​រូប​នាង​ឲ្យ​មាន​ភាពរឹងមាំ ព្រោះ​នាង និង​ស្វាមី នៅ​មានឱកាស​ច្រើន​ទៀត​សម្រាប់​មានកូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ