ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​មោទនភាព​ណាស់ ដែល​ធនាគារ​ខ្មែរ ធនាគារ ជីប ម៉ុង ប្រកាស​ផ្តល់​ហិរញ្ញប្បទាន ៥០០លាន​ដុល្លារ និងជួយ​ជា​យុទ្ធសាស្ត្រ​គ្រប់គ្រង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ស្តង់ដារ​អន្តរជាតិ គាំទ្រ​វិស័យ ស្វាយចន្ទី និង​ស្រូវ​-​អង្ករ​ខ្មែរ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ធនាគារ ជីប ម៉ុង បាន​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា…

រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ធនាគារ ជីប ម៉ុង បាន​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា តាម​រយៈ​ការ​រៀបចំ “​សិក្ខាសាលា យុទ្ធសាស្ដ្រ​ផ្តល់​ហិរញ្ញប្បទាន ៥០០លាន​ដុល្លារ ពី​ធនាគារ ជីប ម៉ុង ក្នុង​ការ​ជំរុញ​វិស័យ​ស្វាយចន្ទី និង​ស្រូវ​-​អង្ករ​កម្ពុជា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​” នៅ​រោងចក្រ ខ្មែរ​ប៊ែ​រ​វើ​រី​ជី​ស ក្រោម​វត្ត​មានការ​អញ្ជើញ​ចូលរួម​ពី អ្នកឧកញ៉ា លាង ម៉េ​ង អគ្គនាយក​ធនាគារ ជីប ម៉ុង ឧកញ៉ា ឡាយ ឈុ​ន​ហួរ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ លោក អាន តារា ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្វាយចន្ទី និង​សមាជិក ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ និង​ស្វាយចន្ទី​ប្រមាណ ១៣០នាក់
សិក្ខាសាលា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ហិរញ្ញប្បទាន​រហូត​ដល់ ៥០០ លាន​ដុល្លារ ពី​ធនាគារ ជីប ម៉ុង ទៅ​កាន់​វិស័យ​កសិកម្ម ជា​ពិសេស​វិស័យ​ស្វាយចន្ទី និង​ស្រូវ​អង្ករ​និង​ផ្តល់​ជូន​ជា​យុ​ទ្ឋ​សាស្ត្រ​គ្រប់គ្រង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​អោយ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់ ដែល​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ហិរញ្ញវត្ថុ​ដ៏​មាន​ទំនុកចិត្ត​រយៈពេល​វែង​ ។

ក្នុង​ឱកាស​នេះ អ្នកឧកញ៉ា លាង ម៉េ​ង ក៏​បាន​ចែករំលែក​យុទ្ធសាស្ត្រ​សំខាន់​ៗ ក្នុង​ការ​កសាង និង​គ្រប់គ្រង​ខ្សែ​ច្រវាក់​ផលិតកម្ម​រោងចក្រ​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​អាជីវកម្ម​ជាង ៤០ ឆ្នាំ ទៅ​កាន់​ម្ចាស់​សហគ្រាស​ស្វាយចន្ទី និង​ស្រូវ​អង្ករ ដើម្បី​ឲ្យ​យល់​ពី​វិធីសាស្ត្រ​បង្កើត និង​គ្រប់គ្រង​ច្រវាក់​ផលិតកម្ម ដែល​អា​ចប​ម្លែ​ង​ផលិតផល​កសិកម្ម​ក្នុងស្រុក​ឲ្យ​ក្លាយជា​ផលិតផល​មានគុណ​ភាព​ខ្ពស់ ដែល​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់ និង​អាច​បង្កើន​តម្លៃបន្ថែម ក៏​ដូច​ជា​បង្កើន​ផល​ចំណេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ធនាគារ ជីប ម៉ុង បាន​ត្រៀម​ទំហំ​កម្ចី​ប្រមាណ ២០០ លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម ប៉ុន្តែ​ដើម្បី​លើកកម្ពស់​គុណភាព និង​ពង្រីក​សក្តានុពល​វិស័យ​នេះ​ឲ្យ​ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ ធនាគារ បាន​បន្ថែម​ទំហំ​កម្ចី ៣០០ លាន​ដុល្លារ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ទំហំ​សរុប​ឈាន​ដល់ ៥០០ លាន​ដុល្លារ សម្រាប់​គាំទ្រ​វិស័យ​ស្វាយចន្ទី និង​ស្រូវ​អង្ករ​។

ជាមួយនឹង​បេសកកម្ម​ជា​ធនាគារ​ខ្មែរ ១០០% ដែល​ដឹកនាំ​ដោយ​កូន​ខ្មែរ ធនាគារ ជីប ម៉ុង បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​បត់បែន សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ខ្ពស់​។ ធនាគារ​មើលឃើញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម គឺជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​បង្កើន​តម្លៃបន្ថែម ផលិតភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

ធនាគារ ជីប ម៉ុង ជា​ធនាគារ​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ​១០០% មាន​គ្រឹះ​រឹង​មាំ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​កាន់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព​និង​ទំនុកចិត្ត​ខ្ពស់ ដោយ​មាន​ក្រុមហ៊ុន​យក្ស ជីប ម៉ុង ជា​ក្រុមហ៊ុនមេ មាន​ប្រ​ព​ភ​ច្បាស់លាស់ ប្រវត្តិ​អាជីវកម្ម​យូរអង្វែង​ក្នុង​ទីផ្សារ​កម្ពុជា និង​ទទួល​បាន​ភាព​ជោគជ័យ​តាំងពី​ឆ្នាំ​១៩៨២​។ សម្រាប់​ព័ត៌មាន សូម​ទំនាក់ទំនង​ទៅ​កាន់​សេវា​អតិថិជន​24​ម៉ោង​៖ 081 811 911 ឬ 066 811 911​។ (អត្ថបទ សហការ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ