ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៃ ហ្វុ​ន ចេញ​មុខ​​ឆ្លើយតប​ ក្រោយ​រង​ការ​រិះគ.ន់​ថា ស្លៀក​ឈុតស្រដៀងមូ​ស្លី​.ម បែបសិ.ចស៊ី​

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​បេក្ខភាព​វ​បរ​កញ្ញា​នាង សៃ ហ្វុ​ន បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាងរង​ការ​រិះគន់​ពី​មហាជន ជា​ពិសេស​អ្នក​កាន់សាសនា​មូ​ស្លី​ម នៅ​ពេល​ដែល​នាង​បង្ហាញ​វី​ដេ​អូ​ពី​ការ​គ្រង​ឈុត​មួយ​ដែល​ស្រ​ដៀង​បែប​សាសនា​មូ​ស្លី​ម ប៉ុន្តែ​មើលទៅ​បែប​ស៊ិច​សុ​ី…

រាជធានីភ្នំពេញ ៖ អតីត​បេក្ខភាព​វ​បរ​កញ្ញា​នាង សៃ ហ្វុ​ន បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាងរង​ការ​រិះគន់​ពី​មហាជន ជា​ពិសេស​អ្នក​កាន់សាសនា​មូ​ស្លី​ម នៅ​ពេល​ដែល​នាង​បង្ហាញ​វី​ដេ​អូ​ពី​ការ​គ្រង​ឈុត​មួយ​ដែល​ស្រ​ដៀង​បែប​សាសនា​មូ​ស្លី​ម ប៉ុន្តែ​មើលទៅ​បែប​ស៊ិច​សុ​ី ចូលរួម​កម្មវិធី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

អ្នក​កាន់សាសនា​មូ​ស្លី​ម​បាន​សម្តែង​ការ​មិន​ពេញចិត្ត​នូវ​សកម្មភាព​របស់​តារា​ភេទ​ទី​៣​រូប​នេះ​ឡើយ ត្បិត​ពួក​គេ​យល់​ថា ការ​គ្រង​ឈុត​មួយ​នេះ​គឺជា​បំផ្លាញ មិន​គោរព និង​នាំ​អោយ​ខូច​ប្រពៃណី​សាសនា​របស់​ពួក​គេ ។

យ៉ាងណា សៃ ហ្វុ​ន បាន​ហួសចិត្ត​ចំពោះ​ការ​រិះគន់​ខាងលើ​នេះ ដោយ​នាង​បាន​គូសបញ្ជាក់​ថា ឈុត​ដែល​នាង​ស្លៀក​បង្ហាញ​នា​ពេល​នេះ​គឺ​ម៉ូត​បែប​អឺរ៉ុប​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​ឈុត​ប្រពៃណី​របស់​បងប្អូន​អ្នក​កាន់សាសនា​មូ​ស្លី​ម​នោះ​ឡើយ ។

សៃ ហ្វុ​ន លើក​ឡើង​ថា សូម​ជម្រាប​ថា ខ្ញុំ​កំពុង​ពាក់​ឈុត​បែប fashion តាម​ស្ទីល​តារា​អឺរ៉ុប មិនមែន​ជា​ឈុត​ប្រពៃណី​របស់​បងប្អូន​មូ​ស្លី​ម​ទេ​។ ដូច្នេះ មុន​នឹង​ផ្តល់​យោបល់ ឬ​និយាយ​អ្វីមួយ​អំពី​អ្នក​ណា​ម្នាក់ សូម​ពិនិត្យ និង​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​សិន​។

នាង​បញ្ជាក់​ថា ការ​និយាយ​គួរតែ​មានការ​ទទួលខុសត្រូវ មិន​គួរ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន ឬ​គ្រាន់តែ​ចេះ​តែ​និយាយ​ឡើយ​….!​។

សៃ ហ្វុ​ន បាន​បន្ថែម​ថា នាង​មិន​យល់​ចំពោះ​ការ​ខំ​មិន​របស់​បងប្អូន​មួយ​ចំនួន​ដេ​ល​ថា​នាង​យក​ឈុត​បែប​មូ​ស្លី​ម តើ​ឈុត​នេះ​ដូច​ត្រង់​ណា ។

នាង​បន្ត​ថា ឈុត​ជា​ឈុត​ដែល​នាង​យក​តាម​ស្ទា​យ​តារា​អឺរ៉ុប ហើយ​ឈុត​នេះ​គឺ​នាង​បាន​ទិញ​ពី​ហាង​ស្រាប់​ៗ​តែ​ម្តង ។

នាង​ថា ពិតជា​ហួសចិត្ត​ដែល​មាន​អ្នក​យល់​ឃើញ​ថា​នាង​យក​ឈុត​បែប​មូ​ស្លី​ម​យក​មក​ពាក់​បែប​ស៊ិច​ស៊ី​​ដែល​នាំ​អោយ​សាសនា​របស់​ពួក​គាត់​។

នាង​បញ្ជាក់​ថា តាម​ដឹង​ឈុត​បងប្អូន​មូ​ស្លី​ម​គឺ​មិន​មាន​ភាព​ស៊ិច​សុ​ី​នោះ​ឡើយ ហើយ​បើ​រុំ​មុខ​គឺ​រុំ​អោយ​ជិត​មិន​អោយ​ឃើញ​សក់ និង​សាច់​ដៃ​នោះ​ឡើយ ។

បើ​តាម សៃ ហ្វុ​ន ដោយសារ​បញ្ហា​នេះ​នាង​ក៏​បាន​លុប​វី​ដេ​អូ​នោះ​ចោល​វិញ ព្រោះ​នាង​មិន​ចង់​ឃើញ​ការ​ខំ​មិនអាក្រក់​ៗ​មក​លើ​រូប​នាង​ឡើយ ។

សៃ ហ្វុ​ន បាន​លើក​ឡើង​បន្ថែម​ថា យើង​រស់នៅ​លើ​ផែនដី​និ​ហ​ធ្វើ​ជា​មនុស្ស​ដូច​គ្នា​ត្រូវ​ចេះ​ស្រឡាញ់​គ្នា មិន​ថា សាសនា​មួយ​ណា​ឡើយ ព្រោះ​ពួក​យើង​គឺជា​មនុស្ស​ដូច​គ្នា ។

នាង​បញ្ជាក់​ថា សាសនា​ទាំងអស់​គឺ​បង្រៀន​មនុស្ស​អោយ​ដើរ​ផ្លូវ​ល្អ កុំ​ស្អប់​គ្នា ជា​ពិសេស​យើង​ត្រូវ​មើល​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ថា​តើ​បុ​គ្ក​ល​បែប​នឹង​បាន​ធ្វើ​នូវ​ទ​ង្វើ​ដែល​យើង​បាន​គិត​ឬ​ក៏​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ