ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​ពី​តន្ត្រី គឺ​កា​រត​ភ្ជាប់​បេះដូង​ពីរ​ជំនាន់​! អ្នក​នាង ខាត់ សុ​ឃី​ម និង​លោក គី សា​វី​ន ត្រៀម​បង្ហាញ​ទឹកដម​សំឡេង​ពិត​ក្នុង “Acoustic Lounge: The Legends”

51 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ កម្មវិធី “Acoustic Lounge: The Legends” បាន​នាំ​មក​នូវ​ជំនួប​ដ៏​វិសេសវិសាល​រវាង​កំពូល​តារាចម្រៀង​ពហុ​ជំនាញ អ្នក​នាង ខាត់…

រាជធានីភ្នំពេញ​ ៖ កម្មវិធី “Acoustic Lounge: The Legends” បាន​នាំ​មក​នូវ​ជំនួប​ដ៏​វិសេសវិសាល​រវាង​កំពូល​តារាចម្រៀង​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម និង​តារាចម្រៀង​សំឡេង​ស្រទន់ លោក គី សា​វី​ន​។ នេះ​មិន​ត្រឹមតែ​ជា​ការ​ច្រៀង​រួម​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ភាព​ប៉ិន​ប្រសប់​របស់​រាមច្បង និង​សមត្ថភាព​របស់​សិល្បករ​ជំនាន់​ក្រោយ ​។

កម្មវិធី​នេះ​មាន​គោលបំណង​យ៉ាង​ច្បាស់​ក្នុង​ការ “​ត​ភ្ជាប់​ជំនាន់​” ដោយ​រំលេច​នូវ​ភាព​ស្រស់​ស្អាត​នៃ​មរតក​ចម្រៀង​ខ្មែរ​ពី​អតីតកាល​។ កម្មវិធី​នឹង​នាំ​មក​នូវ​ការ​ជួបជុំ​គ្នា​ជា​ប្រវត្តិសាស្ត្រ​រវាង​សិល្បករ​ជើង​ចាស់ និង​សិល្បករ​ជំនាន់​ក្រោយ ក្នុង​ការ​រួម​គ្នា​ផលិត​នូវ​ស្នាដៃ​បទ​ចម្រៀង​ថ្មី ព្រមទាំង​ការ​សន្ទនា​ចែករំលែក​នូវ​បទ​ពិសោធន៍​ក្នុង​វិស័យ​សិល្បៈ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ក្រោម​ការ​ឧបត្ថម្ភ​ពី Cambodia Lite និង Cambodia Cola ដែល​ជា​ម៉ាក​សញ្ញា​តំណាង​ឱ្យ​ភាព​ស្រស់ស្រាយ និង​ការ​ច្នៃប្រឌិត​ ។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ តែង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​ថែរក្សា​មរតក​ជាតិ និង​ការ​លើកកម្ពស់​តម្លៃ​សិល្បករ​ក្នុងស្រុក​។ ការ​គាំទ្រ​គឺជា​ការ​ផ្ដល់់​កម្លាំងចិត្ត​ដល់​សិល្បករ​គ្រប់​រូប​ឱ្យ​បន្ត​កសាង​ស្នាដៃ​ល្អ​ៗ ដើម្បី​ជា​មោទនភាព​សម្រាប់​ជាតិ​ ។

ជា​កាដូរ​ពិសេស សម្រាប់ ទិវា​អ្នក​ម្តាយ ខាង​មុខ​នេះ សិល្បករ​ទាំង​ពីរ​នឹង​នាំ​មក​នូវ​ផ្ទាំងទស្សនីយភាព​ដែល​សម្រិតសម្រាំង​ជា​ពិសេស ដើម្បី​បង្ហាញ​ពី​សេចក្តី​គោរព និង​ការ​ដឹងគុណ​ចំពោះ​មាតា​គ្រប់​រូប ។ សូម​រីករាយ​ជាមួយ​បទ​ចម្រៀង​ពីរោះ​ៗ​ពី​ការ​ចាប់​ដៃគូ​រវាង​សិល្បករ​ជើង​ចាស់ និង​ជំនាន់​ក្រោយ​ជា​ច្រើន​រូប​ទៀត រៀងរាល់ថ្ងៃ​អាទិត្យ ម៉ោង ៧ ល្ងាច និង​ការ​ជជែក​ពិភាក្សា​រវាង​ដៃគូ​ទាំង​ពីរ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ម៉ោង ៧ ល្ងាច នៅ​លើ​ទំព័រ​ផ្លូវការ Cambodia Lite និង Allday Music ​។

បងប្អូន​ទស្សនិកជន ក៏​អាច​ទស្សនា​វី​ដេ​អូ​ចម្រៀង​ខ្លី​របស់​អ្នក​នាង ឃាត់ សុ​ឃី​ម និង លោក គី សា​វិ​ន លើ​ហ្វេ​ស​ប៊ុ​ក តាម​តំណ​ភ្ជាប់​ខាងក្រោម​ផង​ដែរ​៖ https://www.facebook.com/share/v/18MtZiDfts/?mibextid=wwXIfr ៕ អត្ថបទសហការ