ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង ត្អូញត្អែរ​ពី​ជីវិត​សិល្បៈ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សាឡា​ត់ ស្រី​ឡា​ង ជាតា​រា​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ដែរ​នា​ពេល​កន្លង​មក ប៉ុន្តែ​នាង​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ បន្ទាប់​ពី​មានរឿង​អាស្រូវ​ជាប់បំណុលគេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​ស្រី​រូប​នេះ​បង្ហាញ​បំណង​ចង់​វិល​មក​អាជីព​សិល្បៈ​វិញ ។

សាឡា​ត់ ស្រី​ឡា​ង ថា​«​សោកស្តាយ​ចំពោះ​ទេព​កោសល្យ​សិល្បៈ​របស់​នាង​ខ្ញុំ​ណាស់ ប៉ុន្តែ​នាង​ខ្ញុំ​ស្ទើរតែ​គ្មាន​ឱកាស​នៅ​ក្នុង​ការ​សម្តែង បើ​ទោះបីជា​នាង​ខ្ញុំ​មិន​ទាន់​បោះបង់​អាជីព​មួយ​នេះ​ក៏​ដោយ​» ។

សាឡា​ត់ ស្រី​ឡា​ង បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​ដែល​នាង​សម្ដែង​ជាមួយ​តារាចម្រៀង​លោក នេន​ទុំ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍ និង​លើកទឹកចិត្ត​ពី​អ្នក​ទស្សនា​ជា​ច្រើន ។

ចំណុច​នេះ​ហើយ​សាឡា​ត់ ស្រី​ឡា​ង បាន​ស្នើ​សុំ​ដោយ​ត្រង់​ទៅ​លោក​នេន​ទុំ ដើម្បី​មានឱកាស​បាន​ថត​MV ជាមួយ​តារាចម្រៀង​រូប​នេះ​ម្តងទៀត ។ នាង​សរសើរ​លោក​នេន​ទុំ គឺជា​អ្នកសិល្បៈ​ម្នាក់​ដែល​ពូកែ សូ​ម្បី​កញ្ញា​អ្នកលក់​ពង​ក្រួច​កូន ក៏​អាចយ​កមក​ថត​MV ចេញ​ជា​សាច់​រឿង​មួយ​ល្អ​ដែរ ។

ឃើញ​ការ​លើក​ឡើង​ពី សាឡា​ត់ ស្រី​ឡា​ង បែប​នេះ លោក​នេន​ទុំ បាន​លើក​ឡើង​ថា កន្លង​មក​លោក​ធ្លាប់​ឃើញ​ការ​សម្តែង​របស់​សាឡា​ត់ ស្រី​ឡា​ង ហើយ​លោក​ពេញ​ចិត្តការ​សម្តែង​របស់​នាង ។

ស្រី​ឡា​ង បាន​បាត់​មុខ​ពី​សិល្បៈ បន្ទាប់​ពិ​ផ្ទុះ​រឿងរ៉ាវ​មិនល្អ តែ​ពេល​នេះ​នាង​មាន​បំណង​ចង់​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ ប៉ុន្តែ​មិន​មាន​អ្នក​ផ្តល់​ឱកាស ហេតុនេះ​លោក​ក៏​ផ្តល់​ឱ្យ​នាង ព្រោះ​នាង​ក៏​នៅ​ស្តាយ​ទេព​កោសល្យ​សិល្បៈ​របស់​ខ្លួន​ផង​ដែរ ។

សាឡា​ត់ ស្រី​ឡា​ង មាន​ក្តី​រំភើប​រហូត​ស្រក់​ទឹកភ្នែក និង​ចាត់​ទុក​ថា ការ​ផ្ដល់​ឱកាស​ពី​នេន​ទុំ​នេះ​ជា​ជំហាន​ថ្មី​ដំបូង​ក្នុង​ដំណើរ​វិល​មក​អាជីព​សិល្បៈ​ម្តងទៀត ។

សាឡា​ត់ ស្រី​ឡា​ង រំពឹង​ថា ទស្សនិកជន​ដែល​ធ្លាប់​មើល​ការ​សម្តែង​របស់​នាង​នា​ពេល​កន្លង​មក​នឹង​នៅ​តែ​បន្ត​គាំទ្រ​រូប​នាង​ជា​ថ្មី​ទៀត​៕