Ford Ranger និង Ford Everest ចេញម៉ូឌែលថ្មី បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo!
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង…
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង…
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទពិសោធន៍បើកបរថ្មី កាន់តែទំនើប កាន់តែមានអនុភាព និងផាសុកភាពខ្ពស់ជាងមុន ។ ក្នុងការអាប់ដេតលើកនេះ រថយន្តទាំងពីរនឹងបំពាក់មកជាស្តង់ដារជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ សម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដែលបង្ហាញពីការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ ៖
• ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
• ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm
ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត ដោយប្រើសម្ភារៈដែកទម្ងន់ស្រាល ប៉ុន្តែរក្សាបាននូវភាពរឹងមាំខ្ពស់ ។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ ។

ការភ្ជាប់ជាមួយប្រអប់លេខ 10 លេខអូតូ ក៏ជួយឱ្យការបើកបរមានភាពរលូន មិនកន្ត្រាក់ សន្សំសំចៃប្រេង និងផ្តល់ផាសុកភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន 3.0L V6 Turbo នេះក៏ត្រូវបានបំពាក់លើ Ford Ranger Wildtrak និងម៉ូឌែលកំពូល Ford Everest Platinum ដែលនឹងមកជំនួស Everest Titanium ដោយបន្ថែមជាមួយ ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលផ្តល់ភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់ ។

រីឯជម្រើសម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ដែលភ្ជាប់ជាមួយប្រអប់លេខ 10 លេខអូតូ ក៏នៅតែត្រូវបានបំពាក់លើម៉ូឌែលមួយចំនួន ដូចជា Ranger XL, Everest Active និង Everest Sport ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្វែងរករថយន្តគ្រួសារ មានតម្លៃសមរម្យ សក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងបំពេញការងារបានយ៉ាងប្រសិទ្ធភាព ។ សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia តែប៉ុណ្ណោះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ