ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ន ខេ​ក ប្រកាស​ពី​ការ​បែកបាក់​គូស្នេហ៍​ជា​ថ្មី​ម្តងទៀត

4 ម៉ោង មុន
  • ភ្នំពេញ

«​ពេល​ខ្លះ ការ​បញ្ចប់​មិនមែន​ដោយសារ​តែ​អស់​ស្រលាញ់ ប៉ុន្តែ​ដោយសារ​តែ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង​» នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ភេទ​ទី​បី នាង ផេ​ន ខេ​ក នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បញ្ជាក់​ប្រាប់​មហាជន​ពី​ការ​បែកបាក់​គូ​ជា​ថ្មី​ម្តងទៀត​របស់​នាង​។ តាម​ពិត​ទៅ…

«​ពេល​ខ្លះ ការ​បញ្ចប់​មិនមែន​ដោយសារ​តែ​អស់​ស្រលាញ់ ប៉ុន្តែ​ដោយសារ​តែ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង​» នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ភេទ​ទី​បី នាង ផេ​ន ខេ​ក នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បញ្ជាក់​ប្រាប់​មហាជន​ពី​ការ​បែកបាក់​គូ​ជា​ថ្មី​ម្តងទៀត​របស់​នាង​។

តាម​ពិត​ទៅ ផេ​ក ខេ​ក និង​គូស្នេហ៍​របស់​នាង គ្រោង​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ស្វែង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ យ៉ាង​ណា ជា​អ​កុស​ល្យ​ចំណង​ស្នេហ៍​របស់​តារា​ភេទ​ទី​បី​នេះ មិន​អាច​ឈាន​ដល់​ក្រាប​សំពះ​ផ្ទឹម​ការ​តាម​គន្លង​ប្រពៃណី​នោះ​ឡើយ ពោល​អ្នក​នាង​ទាំង​ពីរ​បាន​សម្រេច​ចែកផ្លូវ​គ្នា​វិញ ខណៈ​ពេល​ដែល​នេះ​ជា​ថ្មី​ម្តងទៀត ដែល ផេ​ន ខេ​ក ជួប​រឿង​ខកចិត្ត​ពាក់ព័ន្ធ​នឹង​ដៃគូជីវិត ។ ការ​ចេញ​មក​បញ្ជាក់​ពី​ការ​បែកបាក់​ស្នេហា​របស់ ផេ​ន ខេ​ក នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​បញ្ចេញ​វី​ដេ​អូ​បង្ហាញ​ពី​ការ​យំយែក ទួញ​សោក និង​ការ​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង ។

ដំបូង​ឡើយ តារា​ភេទ​ទី​បី​រូប​នេះ មិន​បាន​បញ្ជាក់​មូលហេតុ​អ្វី​ឡើយ នៅ​ក្រោយ​វី​ដេ​អូ​ដែល​នាង​យំ​សស្រាក់​បែប​នេះ ពោល​នាង​គ្រាន់តែ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា នៅ​ពីក្រោយ​មនុស្ស​ស្រី​ម្នាក់​ដែរ​តែងតែ​និយាយ​ថា «​មិន​អី​ទេ​» ប៉ុន្តែ​ក៏​ជា​មនុស្ស​ស្រី​ម្នាក់​ដែរ តែងតែ​យំ​ស្ងាត់​ៗ ហើយ​សួរ​ខ្លួនឯង​ថា ហេតុ​អី​ជីវិត​មួយ​នេះ​តែងតែ អយុត្តិធម៌​សម្រាប់​ខ្ញុំ​..! ។

យ៉ាងណា ក្រោយ​ពី​មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ក្តី​បារម្ភ និង​ជជីក​សួរ​អំពី​មូលហេតុ​អ្វី​នោះ ទីបំផុត ផេ​ន ខេ​ក ក៏​បាន​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​នៃ​ការ​បែកបាក់​គូស្នេហ៍​ជា​សា​ធារណៈ ។

តាម​រយៈ​បណ្តាញ​សង្គម តារា​ភេទ​ទី​បី នាង ផេ​ន ខេ​ក បាន​លើក​ឡើង​ថា ពេល​ខ្លះ ការ​បញ្ចប់ មិនមែន​ដោយសារ​តែ​អស់​ស្រលាញ់ ប៉ុន្តែ​ដោយសារ​តែ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង ។
ការ​បញ្ចប់ មិនមែន​ជា​ការ​បរាជ័យ​ទេ ប៉ុន្តែ​ជា​ការ​ជ្រើសរើស​សន្តិភាព សម្រាប់​ខ្ញុំ និង​គាត់​។
នាង​បញ្ជាក់​ថា ពេល​ខ្លះ ការ​លែងដៃ​គ្នា គឺជា​វិធី​តែ​មួយ ដែល​អាច​រក្សា​ការ​គោរព និង​អនុស្សាវរីយ៍​ល្អ​ៗ ដែល​ធ្លាប់​មាន ។

តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំណង​ស្នេហ៍​របស់​នាង​បាន​ឈាន​ដល់​ផ្លូវបំបែក​ហើយ ខណៈ​ពេល​គម្រោងការ​នឹង​រៀបចំ​ពិធី​មង្គលការ​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ក៏​មិន​អាច​ចេញ​ជា​រូបរាង​នោះ​ដែរ ។

ទោះជា​យ៉ាង ក្រោយ​ឮដំណឹង​នេះ គេ​ឃើញ​មហាជន ពិសេស​មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​គ្នា​បាន​នាំ​គ្នា​ចូលរួម​លើកទឹកចិត្ត​ទៅ​ដល់ ផេ​ន ខេ​ក និង​ស្នើ​អោយ​នាង​មាន​ភាពរឹងមាំ កុំ​បាក់ទឹកចិត្ត និង​តស៊ូ​ដើរទៅ​មុខ​បន្ត​ទៀត ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តារា​ភេទ​ទី​បី​នាង ផេ​ន ខេ​ក បាន​ពើបប្រទះ​នូ​ប​ការ​បែកបាក់​ស្នេហា ពោល​កន្លង​មក​នាង ធ្លាប់​ជួប​ស្នេហ៍​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយ​ក្នុង​នោះ នាង​ក៏​ធ្លាប់​បែកបាក់​ចំណងអាពាហ៍ពិពាហ៍​ម្តង​រួច​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ