ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Grab ទម្លាក់កម្រៃសេវាសម្រាប់កង់បីបណ្តោះអាសន្ន ៥% & ១០% តាមរយៈ ការផ្តល់ជាប្រាក់ត្រលប់(Cashback) ដើម្បីសម្រាលបន្ទុកលើការឡើងថ្លៃហ្គាស (LPG) និងសាំង

2 នាទី មុន

រាជធានីភ្នំពេញ៖ ​នៅទី៣០ ខែ​មិ​នា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Grab បាន​ប្រកាស​ពី​កញ្ចប់​គាំទ្រ​បន្ថែម ដើម្បី​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត របស់​ខ្លួន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ដៃគូ​បើកបរ​ឱ្យ​បាន​អស់ពី​លទ្ធភាព​…

រាជធានីភ្នំពេញ៖ ​នៅទី៣០ ខែ​មិ​នា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Grab បាន​ប្រកាស​ពី​កញ្ចប់​គាំទ្រ​បន្ថែម ដើម្បី​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត របស់​ខ្លួន​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​ដៃគូ​បើកបរ​ឱ្យ​បាន​អស់ពី​លទ្ធភាព​ ។ បន្ទាប់​ពី​បាន​ស្តាប់​នូវ​មតិយោបល់​របស់ ដៃគូ​បើកបរ​យ៉ាង​យកចិត្ត ទុកដាក់​ទាក់ទង​នឹង​ការ​ឡើងថ្លៃ​ហ្គា​ស (LPG) និង​ប្រេងសាំង ក្រុមហ៊ុន Grab បាន​ដាក់​ចេញ​នូវ​គោលការណ៍​លើកទឹកចិត្ត​ថ្មី​មួយ ដែល​មាន​ភាព បត់បែន​ជាង​មុន រួម​ជាមួយ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​បន្ថែម ដើម្បី​ជួយ​គ្រប់គ្រង​លើ​ការ​ចំណាយ​ក្នុង​ប្រតិបត្តិការ ប្រចាំ​ថ្ងៃ ​។

កម្មវិធី​លើកទឹកចិត្ត​ប្រចាំ​ថ្ងៃ​ថ្មី
ដើម្បី​ឆ្លើយ​តប​ឱ្យ​កាន់តែ​ប្រសើរ​ទៅ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ ​របស់​ដៃគូ​បើកបរ ក្រុមហ៊ុន Grab បាន​កែសម្រួល​គំរូ​នៃ​ការ លើកទឹកចិត្ត បណ្តោះអាសន្ន របស់​ខ្លួន​ ។ ក្រុមហ៊ុន​កំពុង​ផ្លាស់​ប្តូរ​ពី​ការ​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ថេរ​ចំនួន ៣០០ រៀល ក្នុង​មួយ​ជើង សម្រាប់ Tuk Tuk មក​ជា​ទម្រង់ “​ផ្តល់​ប្រាក់​ត្រឡប់​មក​វិញ​” (Cashback) ថ្មី​វិញ​៖ គឺ​ធ្វើការ​កាត់​បន្ថយ​កម្រៃ​សេវា Grab ចំនួន ៥% សម្រាប់​ការ​ដឹក​ចាប់ពី ១ ដល់ ១៩ ជើង ក្នុង​មួយ​ថ្ងៃ និង ១០% សម្រាប់​ការ​ដឹក​ចាប់ពី ២០ ជើង ឡើង​ទៅ ​។ គំនិត​ផ្ដួចផ្ដើម​នេះ​គឺជា​ការ​វិនិយោគ​ថ្មីស្រឡាង​ ពី​សំណាក់​ក្រុមហ៊ុន Grab ដែល​ផ្តល់​ជូន​បន្ថែម​លើ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដែល​មាន​ស្រាប់​ចំនួន ២៨០,០០០,០០០ រៀល (៧០,០០០ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​ទម្រង់​ជា​ប័ណ្ណ​ចាក់ សាំង និង​ហ្គា​ស​របស់​Grab​ ។

ការ​ជួយ​សម្រាល​បន្ទុក​ថ្លៃ​សាំង និង​ហ្គា​ស (LPG) និង​ការ​ចែក​ជូន​ភេសជ្ជៈ
●​ ​ប័ណ្ណ​សាំង និង​ហ្គា​ស (LPG)៖ ចាប់តាំងពី​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ ២០២៦ ក្រុមហ៊ុន Grab បាន​ផ្តល់​ប័ណ្ណ​សាំង និង​ហ្គា​ស​ដែល​មាន​តម្លៃ ៥ ដុល្លារ​, ១០ ដុល្លារ និង ១៥ ដុល្លារ ដល់​ដៃគូ​បើកបរ​ឆ្នើម​ជាង ២,០០០ នាក់​ជា​រៀង​រាល់​ស​ប្តា​ហ៍​ ។ ប័ណ្ណ​ទាំងនេះ​ត្រូវ​បាន បង្កើ​ត​ឡើង ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ និង​ដើម្បី​ទទួលស្គាល់​ដៃគូ​បើកបរ​ដែល​តែងតែ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ​។ លក្ខខណ្ឌ​នៃ​ការ​ទទួល​បាន និង​ការ​ណែនាំ​អំពី​ការ​ប្រើប្រាស់​ប័ណ្ណ ត្រូវ​បាន​ជូនដំណឹង​តាម​រយៈ​កម្មវិធី Grab Driver និង​ផ្ញើ​សារ​ជូនដំណឹង​ផ្ទាល់​ក្នុង App ​។
●​ ​ការ​ចែក​ជូន​ភេសជ្ជៈ​៖ ដើម្បី​ជួយ​ឱ្យ​ដៃគូ​បើកបរ និង​ដឹក​ជញ្ជូន រក្សា​ជាតិ​ទឹក​ក្នុង​រដូវក្តៅ និង​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ចំណែក ក្រុមហ៊ុន Grab បាន​សហការ​ជាមួយ ក្រុមហ៊ុន កូកាកូឡា និង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ខ្មែរ​ចំនួន ១១ ទីតាំង ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ភេសជ្ជៈ​ចំនួន ៨៥,០០០ កំប៉ុង ដល់​ដៃគូ​បើកបរ​ ។

“​ដៃគូ​បើកបរ​របស់​យើង គឺជា​ឆ្អឹងខ្នង​នៃ​សេវាកម្ម​របស់​យើង ហើយ​យើង​ប្តេជ្ញា​ឈរ​នៅ​ក្បែរ​ពួក​គាត់​ជា​និច្ច នៅ​ពេល​ពួក​គាត់​ប្រឈម នូវ​ពេលវេលា​ដ៏​លំបាក​ទាំងនេះ ​។ តាម​រយៈ​ការ​ស្វែង​យល់​ពី​តម្រូវការ​របស់​ដៃគូ​បើកបរ និង​កា​រវិ​វត្ត​នៃ​កញ្ចប់​គាំទ្រ​របស់​យើង គឺ​យើង បាន​ប្តូរ​គោលការណ៍​លើកទឹកចិត្ត​ ផ្អែក​លើ​ភាគរយ​ប្រចាំ​ថ្ងៃ​វិញ​ម្តង ហើយ​យើង​ធានា​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ដៃគូ​បើកបរ នឹង​ទទួល បាន​មក​វិញ​នូវ​ការ​លើ​ទឹកចិត្ត​កាន់តែ​គាប់ប្រសើរ ​។ យើង​ជឿជាក់​ថា ការ​ជួយ​ដល់​ជីវភាព​របស់​ដៃគូ​បើកបរ​យើង​នៅ​ថ្ងៃនេះ គឺ​យើង កំពុង​តែ​កសាង​សហគមន៍​មួយ​ ដែល​កាន់តែ​រឹង​មាំ និង​មាន​ភាព​ធន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​” ។ នេះ​ជា​ប្រសាសន៍ របស់​លោក កង សុ​វ​ណ្ណា​រ៉ូ​ត (Mike) នាយក​គ្រប់គ្រង​ក្រុមហ៊ុន Grab ប្រចាំ​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ។

ការ​ការពារ​សហគមន៍
ក្នុង​ការ​អនុវត្ត​វិធានការ​គាំទ្រ​ទាំងនេះ ក្រុមហ៊ុន Grab បាន​រ៉ាប់រង​លើ​ការ​ចំណាយ​ភាគច្រើន​ដោយ​ខ្លួនឯង​ ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ថ្លៃ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ ដែល​ជួយ​បង្ការ​សម្ពាធ​អតិផរណា​បន្ថែម ​ដល់​សហគមន៍​ទាំងមូល​ក្នុង​អំឡុង ពេល​ដ៏​លំបាក​នេះ ​។

ចំណុច​គួរ​ដឹង​អំពី​ទឹកចិត្ត​សប្បុរសធម៌ (​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម ឬ Tipping)
ខណៈ​ពេល​ដែល​ក្រុមហ៊ុន Grab បន្ត​ផ្តល់​មូលនិធិ​គាំទ្រ​ទាំងនេះ​ដោយ​ខ្លួនឯង យើង​ដឹង​ថា​អ្នកដំណើរ​ជា​ច្រើន ​​បាន​សួរនាំ​អំពី​វិធី ដែល​ពួក​គេ​អាច ជួយ​បាន ​។ សម្រាប់​អ្នក​ដែល​ចង់​បង្ហាញ​ទឹកចិត្ត​សប្បុរស​បន្ថែម

មុខងារ​ផ្តល់​ប្រាក់​ឧបត្ថម្ភ (Tipping Feature) របស់ Grab គឺ​មាននៅ​ក្នុង​កម្មវិធី​បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​ដំណើរ​នីមួយ​ៗ ។ ការ​ផ្តល់​ប្រាក់ ឧបត្ថម្ភ​នេះ​គឺ​អាស្រ័យ​លើ​ការ​ស្ម័គ្រចិត្ត និង​ការ​សម្រេចចិត្ត​របស់​អ្នកដំណើរ​ទាំងស្រុង​។ ១០០% នៃ​ប្រាក់​ឧបត្ថម្ភ​ដែល​បាន​ផ្តល់ នឹង​ទៅ​ដល់ ដៃគូ​បើកបរ​ដោយ​ផ្ទាល់​ ដើម្បី​គាំទ្រ​ដល់​ជីវភាព​របស់​ពួក​គេ ​។

សម្រាប់​ដៃគូ​បើកបរ​ដែល​ចង់​ជ្រាប​ព័ត៌មាន​បន្ថែម​៖ សូម​ពិនិត្យ​មើល​កម្មវិធី Grab Driver និង​សារ​ជូនដំណឹង​ក្នុង App ដើម្បី​ដឹង​ពី​លក្ខខណ្ឌ ទទួល​បាន កាលវិភាគ​ចែក​ប័ណ្ណ​សាំង និង​ហ្គា​ស និង​ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ខ្មែរ​ដែល​ចូលរួម ។ ព័ត៌មាន​លម្អិត​បន្ថែម និង​បច្ចុប្បន្នភាព អំពី​ទីតាំង និង​ពេលវេលា​ទទួល នឹង​ត្រូវ​បាន​ជូនដំណឹង​តាម​រយៈ​កម្មវិធី Grab Driver និង​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់ Grab ដូច​ជា Facebook, TikTok, Reels និង Telegram ​។

អំពី​ក្រុមហ៊ុន Grab៖
Grab គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មានកម្ម​វិធី​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រតិបត្តិការ​ក្នុង​វិស័យ​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ​។ ដោយ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន Grab បម្រើ​សេវាកម្ម​ជាង ៨០០ ទីក្រុង នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា កម្ពុជា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ និង​វៀតណាម ​។ Grab អនុញ្ញាត​ឱ្យ​មនុស្ស​រាប់​លាន​នាក់​អាច​បញ្ជា​ទិញ​អាហារ ឬ​គ្រឿងទេស ផ្ញើ​កញ្ចប់​ឥ​វ៉ា​ន់ កក់​រថយន្ត ឬ​តាក់ស៊ី ទូទាត់​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត ឬ​ចូល​ប្រើ​សេវាកម្ម​ ដូច​ជា​ការ​ខ្ចីប្រាក់ និង​ធានា​រ៉ាប់រង ជា​រៀងរាល់ថ្ងៃ​តាម​រយៈ​កម្មវិធី ​app​ តែ​មួយ​ ។ Grab ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​2012 ដោយ​មាន​បេសកកម្ម​ដើម្បី ជំរុញ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្ពោះទៅ​មុខ ដោយ​បង្កើន​លទ្ធភាព​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ។ Grab ខិតខំ​បម្រើ​សេវាកម្ម ដោយ​ផ្តោត​លើ​គោលការណ៍​សំខាន់​ៗ​បី​យ៉ាង ក្នុង​គោលបំណង​ផ្តល់​ផល​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដំណាលគ្នា​ សម្រាប់​ម្ចាស់​ភាគហ៊ុន ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម រួម​ទាំង​ការ​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​រាប់​លាន​នាក់​ នៅ​ក្នុង​តំបន់ និង ការ​រួមចំណែក​ជួយ​កាត់​បន្ថយ​ផល ប៉ះពាល់​បរិស្ថាន​ផង​ដែរ​ ៕ អត្ថបទសហការ