ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​វិស័យ​ម៉ូ​ដ​! Kylie Jenner បង្ហាញខ្លួន​លើក​ដំបូង​ជាមួយ Victoria’s Secret គ្រង​អាវ​ក្នុង​តម្លៃ​ថ្លៃ​បំផុត ៥០​លាន​ដុល្លារ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កញ្ញា Kylie Jenner បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​លើ​កម្រាលព្រំ​បង្ហាញ​ម៉ូ​ដ​នៃ​កម្មវិធី Victoria’s Secret Fashion Show ឆ្នាំ ២០២៦ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា នៅ​ក្នុង​ទីក្រុង​ឡូ​សអាន់​ជឺ​លេស រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ដោយ​បាន​គ្រង​អាវ​ក្នុង «The Angel Fantasy Bra» ដ៏​ពិសេស តម្លៃ​រហូត​ដល់ ៥០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​កំណត់​ត្រា​ថ្លៃ​បំផុត​លើ​ពិភពលោក​។

សេដ្ឋិនី​ជំនួញ​គ្រឿងសម្អាង​ដ៏​ល្បី​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​នៅ​ក្នុង​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Victoria’s Secret ខណៈ​ដែល​នាង​ពាក់អាវ​ក្នុង​ដ៏​ល្បីល្បាញ ធ្វើ​ឡើង​ពី​មាស ១៨ កា​រ៉ាត់ និង​ពេជ្រ ៤ ៤១០​គ្រាប់​។ អាវ​ក្នុង​នេះ គឺជា​ចំណុច​ក៏​លេចធ្លោ​នៃ​កម្មវិធី​ដែល​មាន​តារា​បង្ហាញ​ម៉ូ​ដ និង​បុគ្គល​ល្បី​ក្នុង​វិស័យ​សិល្បៈ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​នាក់​បាន​មក​ចូលរួម​ផ្ទាល់​មួយ​នេះ នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​គ្រង​វា​ទៀត​សោត ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កិត្តិយស និង​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​តារា​បង្ហាញ​ម៉ូ​ដដែល​ត្រូវ​បាន​ជ្រើសរើស​។

«The Angel Fantasy Bra» ត្រូវ​បាន​រចនា​ឡើង​ដោយ​សហការ​ជាមួយ​ហាង​ត្បូង​ពេជ្រ​ប្រណិត Jacob & Co. ដោយ​មាន​ពេជ្រ​ធម្មជាតិ ៤ ៤១០ គ្រាប់ និង​ត្បូង​ពណ៌​លឿងទុំ​ភ្លឺ​ចែងចាំង​ទំហំ ៧៥,៥៤ កា​រ៉ាត់ នៅ​ចំណុចកណ្តាល​ដ៏​ទាក់ទាញ​បំផុត​។ ការ​ផលិត​ត្រូវការ​ជាងទង​ជំនាញ ១៥ នាក់ និង​ចាយ​ពេល​ច្រើន​ជាង​១​ពាន់​ម៉ោង ដោយ​រចនាសម្ព័ន្ធ​ទាំងមូល​ធ្វើ​ពី​ពេជ្រ មាស​សុទ្ធ ដោយ​គ្មាន​ប្រើ​សាច់​ក្រណាត់​ទាល់តែ​សោះ​។

គួរ​បញ្ជាក់​ថា កម្មវិធី​បង្ហាញ​ម៉ូ​ដ​របស់​ក្រម​ហ៊ុន Victoria’s Secret បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​នានា រួម​មាន ទីក្រុង​ឡុ​ង​ដ៍ (London) បារី​ស (Paris) សៀង​ហៃ (Shanghai) និង​កាន (Cannes) តាំងពី​ការ​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ១៩៩៥​។ ទោះ​យ៉ាងណា​ក៏​ដោយ កម្មវិធី​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីល្បាញ និង​មាន​ទស្សនិកជន​ទស្សនា​នៅ​ជុំវិញ​ពិភពលោក​យ៉ាងច្រើន​មួយ​នេះ បាន​ត្រឡប់​មក​កាន់​ទីក្រុង​ឡូ​សអាន់​ជឺ​លេស​វិញ ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ព្រោះ​ជា​ធម្មតា​កម្មវិធី​នេះ តែងតែ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក (New York)៕ ប្រភព ៖ Reuters, BBC និង Vogue