ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ហាញខ្លួន​ដ៏​អស្ចារ្យ ​! BYD Ti7 ជ្រើសរើសកម្ពុជា ​សម្រាប់​ការ​សម្ពោធ​ដំបូង​គេ​នៅ​អាស៊ី​ប៉ា​ស៊ីហ្វិ​ក បើក​ទំព័រ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ Hybrid ឆ្លាត​វៃ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៦ មកនេះ រថយន្ត SUV…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៦ មកនេះ រថយន្ត SUV បច្ចេកវិទ្យា​ទំនើប លំហ​ធំ​ទូលាយ​ស៊េរី​ថ្មី BYD Ti7 ត្រូវ​បាន​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ ការ​សម្ពោធ​លើក​នេះ ​គឺជា​ការ​បង្ហាញខ្លួន​ដំបូង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ការ​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ ជាទី​តាំង​ដំបូងបាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់ BYD ក្នុង​ទីផ្សារ​កម្ពុជា ​។ នេះ​ក៏​ជា​ជំហាន​ដ៏​សំខាន់​របស់ BYD ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​រថយន្ត​ថាមពល​ថ្មី​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​នាំ​មក​នូវ​បច្ចេកវិទ្យា​ឈានមុខ និង​សេវាកម្ម​ក្នុងស្រុក ដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​កម្ពុជា​នូវ​ជម្រើស​ធ្វើ​ដំណើរ​ដែល​មាន​ប្រសិទ្ធភាព សន្សំ​សំចៃ និង​វៃឆ្លាត​បំផុត​ ។

១. BYD Ti7 ជ្រើសរើស​កម្ពុជា​សម្រាប់​សម្ពោធ​ដំបូង​គេ បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​ម៉ាក​យីហោ

ក្នុង​នាម​ជា​រថយន្ត SUV យុទ្ធសាស្ត្រ​ថ្មី​របស់ BYD ការ​ជ្រើសរើស​កម្ពុជា​ជា​កន្លែង​សម្ពោធ​ដំបូង​គេ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មិន​ត្រឹមតែ​ជា​ការ​ទទួលស្គាល់​នូវ​សក្ដានុពល​នៃ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​វិធានការ​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​ផែនការ​ទីផ្សារ​ថាមពល​ថ្មី​ជា​សកល​របស់ BYD ផង​ដែរ​ ។ ការ​សម្ពោធ​នេះ​បាន​នាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Ti7 មក​ជូន​អតិថិជន​កម្ពុជា​មុនគេ ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​វៃឆ្លាត និង​បៃតង​ ។

២. ការ​រចនា​បែប​ទំនើប រថយន្ត​ ៥​កៅអី លំហ​ធំ​ទូលាយ បំពាក់​គ្រប់​មុខងារ Ti7 ស្រស់​ស្អាត និងប្រើប្រាស់​បាន​ជាក់ស្ដែង

Ti7 មក​ជាមួយ​រូបរាង​បែប “​ប្រអប់​ជ្រុង​” ដែល​មាន​អត្តសញ្ញាណ​ច្បាស់លាស់ រួម​បញ្ចូល​គ្នា​នូវ​ភាពរឹងមាំ និង​បច្ចេកវិទ្យា​ទំនើប ​។ ជាមួយ​ប្រវែង​តួខ្លួន​ជិត ៥ ម៉ែត្រ និង​ទទឹង ២ ម៉ែត្រ វា​ជា​រថយន្ត SUV ប្រភេទ​ប្រណីត ៥ កៅអី ដែល​ស័ក្តិសម​ទាំង​ការ​បើកបរ​ក្នុង​ក្រុង និង​ការ​ធ្វើ​ដំណើរ​ក្រៅ​ក្រុង ​។ ផ្នែក​ខាងក្នុង​មាន​លំហ​ធំ​ទូលាយ​លើស​រថយន្ត​កម្រិត​ជាមួយ​គ្នា ព្រម​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ពេញលេញ និង​មុខងារ​បច្ចេកវិទ្យា​សម្បូរ​បែប ផ្តល់​នូវ​បទ​ពិសោធន៍​បើកបរ​ប្រកបដោយ​ផាសុកភាព និង​ទំនុកចិត្ត​ ។

៣. ប្រព័ន្ធ​ស្នូល EV បី និង​បច្ចេកវិទ្យា Super Hybrid កម្រិត​ខ្ពស់ សមត្ថភាព​ខ្លាំង និង​សន្សំ​សំចៃ​ខ្ពស់

Ti7 បើក​ទំព័រ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព Ti7 បំពាក់​ដោយ​បច្ចេកវិទ្យា ប្រព័ន្ធ​ស្នូល EV បី និង ប្រព័ន្ធ Super Hybrid ដែល​អាច​រត់​បាន​ទាំង​សាំង និង​អគ្គិសនី​ ។ ការ​បើកបរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ​អាច​ឡើង​ដល់ ១៣០ គីឡូម៉ែត្រ ឆ្លើយ​តប​បាន​យ៉ាង​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ និង​ជួយ​កាត់​បន្ថយ​សម្ពាធ​ពី​តម្លៃ​សាំង​ឡើងថ្លៃ​ ។ រថយន្ត​នេះ​អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​/​ម៉ោង ក្នុង​រយៈពេល​ត្រឹមតែ ៤.៨ វិនាទី​ប៉ុណ្ណោះ​, កំលាំង​ខ្លាំងក្លា ព្រមទាំង​គាំទ្រ​ការ​បើកបរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ដែល​ផ្តល់​ជូន​ការ​ធ្វើ​ដំណើរបៃតង កាត់​បន្ថយ​កាបូន ។

៤. បច្ចេកវិទ្យា​វៃឆ្លាត​រចនា​សម្រាប់​កម្ពុជា កាន់តែ​ងាយស្រួល​ជាង​មុន Ti7 ឆ្លើយ​តប​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទៅ​នឹង​តម្រូវការ​ធ្វើ​ដំណើរ​នៅ​កម្ពុជា

សម្រាប់​ទីផ្សារ​កម្ពុជា Ti7 បាន​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​តាម​រយៈ Mobile APP និង​សហការ​យ៉ាង​ស៊ីជម្រៅ​ជាមួយ Google ដោយ​មាន Google Maps ភ្ជាប់​មក​ជាមួយ និង​អាច​បង្ហាញផ្លូវ​នៅ​លើ​អេ​ក្រង់​កុង​ទ័​រ​រថយន្ត​ដោយ​ផ្ទាល់​ ។ រាល់​ការ​ទិញ​រថយន្ត​នឹង​ទទួល​បានការ​ថែម​ជូន​ឧបករណ៍​សាក​ថ្ម​នៅផ្ទះ និង​សេវា​ដំឡើង​ជា​មូលដ្ឋាន​ដោយ​ឥត​គិតថ្លៃ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​សាក​ថ្ម​បាន​យ៉ាង​ងាយស្រួល​នៅផ្ទះ “​សាក​រាល់​យប់ ពេញ​រាល់​ព្រឹក​” ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ ​។

៥. ការ​ប្រកាស​តម្លៃ​ជា​ផ្លូវការ និង​ការ​ប្រគល់​រថយន្ត​ក្នុង​ខែមេសា

នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​នេះ BYD បាន​ដាក់​ចេញ​នូវ​ជម្រើស​ ២​ប្រភេទ ​៖
•​ ​BYD Ti7 4WD Ultra: តម្លៃ 51,800 ដុល្លារ (​ចាប់ផ្តើម​ប្រគល់​រថយន្ត​ក្នុង​ខែមេសា​)
•​ ​BYD Ti7 2WD Pro: តម្លៃ 46,800 ដុល្លារ
កាលពី​ការ​តាំងពិព័រណ៍​រថយន្ត​នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៦-៨ ខែមីនា កន្លង​ទៅ Ti7 ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ចំនួន​កក់​មាន​រហូត​ដល់ ៤០% នៃ​ចំនួន​សរុប​ក្នុង​កម្មវិធី ដែល​នាំមុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ថាមពល​ថ្មី​នៅ​កម្ពុជា ​។

៦. បណ្តាញ​សេវាកម្ម​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​ប្រើប្រាស់

BYD និង Harmony iCAR បន្ត​ពង្រឹង​បណ្តាញ​សេវាកម្ម​នៅ​កម្ពុជា ​៖ បច្ចុប្បន្ន​មាន​សាខា​ចំនួន ១០ កន្លែង​ដែល​បាន​សាងសង់​រួចរាល់ ក្នុង​នោះ ៦ កន្លែង​មាន​សេវាកម្ម​ជួសជុល​ពេញលេញ គ្របដណ្តប់​លើ​រាជធានី​ភ្នំពេញ សៀមរាប និង​ព្រះ​សីហ​នុ​ ។ ស្ថានីយ​សេវាកម្ម​ថ្មី​នៅ​កោះន​រា និង​ផ្លូវជាតិ​លេខ ៣ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​, នៅ​ពេល​នោះ បណ្តាញ​សេវាកម្ម​ក្រោយ​ការ​លក់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ពង្រីក​ឱ្យ​ដល់ ៥ កន្លែង ​។ ចំណែកឯ​មជ្ឈមណ្ឌល​លក់ និង​សេវាកម្ម​ក្រោយ​ការ​លក់​នៅ​ខេត្តសៀមរាប បាន​ចាប់ផ្តើម​ដំណើរការ​ហើយ ហើយ​មជ្ឈមណ្ឌល​លក់ និង​សេវាកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​បើក​សម្ពោធ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ផ្តល់​ជូន​អ្នក​ប្រើប្រាស់ BYD នូវ​សេវាកម្ម​ពេញលេញ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ងាយស្រួល​បំផុត ។

៧. ចាប់ផ្តើម​ដំណើរ​ថ្មី​ជាមួយ Ti7 BYD រួមចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​បៃតង​នៅ​កម្ពុជា

ក្នុង​នាម​ជា​ម៉ាក​យីហោ​រថយន្ត​ថាមពល​ថ្មី​ដែល​លក់ដាច់​បំផុត​លើ​ពិភពលោក BYD តាម​រយៈ Harmony iCAR ដែល​ជា​តំណាង​ចែកចាយ​ផ្លូវការ នឹង​យក​ការ​សម្ពោធ Ti7 ជា​ចំណុច​ចាប់ផ្តើម​ថ្មី ស្រប​ជាមួយ​រោងចក្រ​ដំឡើង​របស់ BYD នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​យុទ្ធសាស្ត្រ “​ផលិត​នៅ​កម្ពុជា ប្រគល់​ជូន​នៅ​កម្ពុជា​”, បន្ត​នាំ​មក​នូវ​ការ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា និង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​ចូលរួម​ចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​ធ្វើ​ដំណើរ​តាម​បៃតង​នៅ​កម្ពុជា ​។

ការ​សម្ពោ​ធ​ជា​លើក​ដំបូង​នៃ​រថយន្ត BYD Ti7 នៅ​កម្ពុជា​នៃ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មិន​ត្រឹមតែ​នាំ​មក​ជូន​អតិថិជន​ក្នុងស្រុក​នូវ​រថយន្ត SUV ថាមពល​ថ្មី​មួយ ដែល​រួម​បញ្ចូល​គ្នា​នូវ​លំហ​ធំ​ទូលាយ សមត្ថភាព​ខ្លាំងក្លា បច្ចេកវិទ្យា​វៃឆ្លាត និង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​សកម្មភាព​ជាក់ស្តែង​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ថាមពល​ថ្មី​នៅ​កម្ពុជា​ផង​ដែរ​ ។ ទៅ​ថ្ងៃ​អនាគត BYD នឹង​បន្ត​ពង្រឹង​វត្តមាន​ក្នុងស្រុក​ឱ្យ​កាន់តែ​រឹង​មាំ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​នានា ដើម្បី​ធ្វើ​ឱ្យ Ti7 ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​បៃតង​របស់​អ្នក​ប្រើប្រាស់​កម្ពុជា ឆ្ពោះទៅ​កាន់​យុគសម័យ​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​វៃឆ្លាត និង​បៃតង ដោយ​លែង​មានការ​ព្រួយបារម្ភ​ពី​រឿង​តម្លៃ​សាំង​ទៀត​ហើយ​ ៕ អត្ថបទសហការ