ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ! អតីតពិធីករល្បីឈ្មោះ នាយ ទុយ ទម្លាយរូបភាពភរិយា និងកូនដំបូង ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​ពិធីករ និង​តារា​សម្តែង​លោក អ៊ីង រ​ដ្ឋា បាន​ធ្វើ​ឱ្យមហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាន​ទម្លាយ​រូបភាព​ភរិយា និង​កូន​ដែល​ទើប​សម្រាល​បាន​មួយ​ខែ ទាំង​ដែល​លោក​មិន​ធ្លាប់​លេចឮ​ព័ត៌មាន​ចូល​រោងការ​នៅ​ពេល​ណា​នោះ​ឡើយ ។

តារា​ប្រុស​រូប​នេះ​​បាន​បាត់​មុខ​អស់​ជា​ច្រើន​នៅ​ក្នុង​រង្វង់​សិ​ល្បៈ បើ​សូ​ម្បី​តែ​កម្មវិធី​អ្នក​សិ​ល្បៈ​ជា​ច្រើន​កន្លង​មក​នោះ គេ​ក៏​កម្រ​ឃើញ​មាន​វត្តមាន​នាយ​ទុ​យ​ចូលរួម​ដែរ ។ យ៉ាង​ស្ងប់ស្ងាត់​ពី​ការងារ​សិ​ល្បៈ​រាប់​ឆ្នាំ ស្រាប់តែ​ស្ងាត់​ៗ នាយ ទុ​យ កំពុង​សម្ងំ​កសាង​ជីវិត​គ្រួសារ​យ៉ាង​មាន​សុភមង្គល ខ​ណៈ​ពេល​ក្នុង​ចង្កោម​អ្នក​សិ​ល្បៈក៏​មិន​មាន​អ្ម​ក​ណា​ដឹង ឬទម្លាយ​ថា លោក​​រៀប​ការ​មាន​ភរិយា​នោះ​ដែរ ។

តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ​បណ្តាញ​សង្គម​ ពិធីករ​ល្បីឈ្មោះ​លោក អ៊ឹង រ​ដ្ឋា ហៅ ទុ​យ បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា អាយុ​បាន​១​ខែ​ហើយ​សា​ណា 16.07.026 ម៉ាក់​​ប៉ា​ជូនពរ​កូន​សុខភាព​ល្អ​ណា​កូន​ណា ។

ការ​ទម្លាយ​ភាព​ភរិយា និង​កូន​ពី​សំណាក់​នាយ​ទុ​យ នា​ពេល​នេះ បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​កត់​សម្គាល់ថា លោក​បាន​ចូល​រោងការ​នៅ​ពេល​ណា បានជា​ស្ងាត់​ៗ​លោក​បញ្ចេញ​រូបភាព​ភរិយា និង​កូន​ជា​សា​ធារ​ណៈ​នា​ពេល​នេះ ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​នាយ ទុ​យ បង្ហោះ​រូបភាព​ភរិយា និង​កូន​លើ​បណ្តាញ​សង្គម​នា​ពេល​នេះ គេ​ឃើញ​មាន​មហាជន ជា​ពិសេស ​មិត្តភក្តិ​ក្នុង​ចង្កោម​អ្នក​សិ​ល្បៈដូច​គ្នា​បាន​ចូល​ទៅ​ធ្វើការ​ខមមិន ដោយ​ម្នាក់​ៗ បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​ទៅ​ដល់​រូប​លោក និង​ក្រុម​គ្រួសារ​ផង​ដែរ ។

គួ​បញ្ជាក់​ថា មហាជន​និយម​តាមដាន​កម្មវិធី​កំសាន្ត​ទូរទស្សន៍​ច្បាស់​ជា​បាន​ស្គាល់​យ៉ាង​ច្បាស់​​លោក អ៊ឹ​ង រ​ដ្ឋា ហៅ​នាយ ទុ​យ ដែល​ជា​តារា​សម្តែង និង​ជា​ពិធីករ​មានឈ្មោះ​បោះ​សំឡេង​មួយ​រូប​កាលពី​អំឡុង​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០​ ។

យ៉ាងណា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាយ​ទុ​យ បាន​បាត់​វត្តមាន​ពី​វិស័យ​សិ​ល្បៈដោយ​មិន​មាន​ដំណឹង ឬ​មូលហេតុ​អ្វី​នោះ​ឡើយ ក្នុង​ពេល​ដែល​ជីវិត​ឯកជន​លោក​យ៉ាងណា​ហើយ​នោះ ​ក៏​មិន​មាន​ណា​គេ​មក​ទម្លាយ​អោយ​ដឹង​នោះ​ដែរ ។

ដោយឡែក​ ពាក់ព័ន្ធ​ជីវិត​ស្នេហា និង​គ្រួសារ​នោះ កន្លង​មក​នាយ ទុ​យ ក៏​មិន​ដែល​លើក​មក​និយាយ​នោះ​ដែរ ខ​ណៈ​អំឡុង​ពេល​លោក​ស្ថិត​ក្នុ​រង្វង់​សិល្បៈ​នោះ ក៏​ពិធីករ​រូប​នេះ​ពុំ​សូវ​លេចឮ​ដំណឹង​ស្នេហា​នឹង​តារា​ស្រី​រូប​ណា​ដែរ ៕